no-alternative title

បន្ទះឈីប MediaTek Dimensity 900 5G SoC កម្រិត 6nm នឹងបង្ហាញវត្តមានជាមួយនឹងស្មាតហ្វូនជាច្រើនក្នុងពេលឆាប់ៗនេះហើយ

កាលពីថ្ងៃទី 13 ខែឧសភា ឆ្នាំ 2021 នេះ ក្រុមហ៊ុន MediaTek បានបង្ហាញវត្តមានជាផ្លូវការណ៍នូវបន្ទះឈីបថ្មី  Dimensity 900 5G របស់ខ្លួន។ បន្ទះឈីបថ្មីនេះ ត្រូវបានគេដឹងថា គឺជាជំនាន់ក្រោយរបស់ជំនាន់  Dimensity 5G SoC ដែលមានការប្រើប្រាស់នូវដំណើរការ 6nm process node កម្រិតខ្ពស់ផងដែរ។ នៅក្នុងការប្រកាសជាផ្លូវការណ៍ បន្ទះឈីបថ្មី  Dimensity 900 5G SoC នេះ ក្រុមហ៊ុនក៏បានបញ្ជាក់ថា គឺនឹងមានទ្រទ្រង់ទៅលើស្តង់ដារ Wi-Fi 6 រួមជាមួយនឹងកម្រិត 120Hz High Refresh Rate នៅលើអេក្រង់ FHD+ ថែមទៀតផង។ បន្ថែមពីនេះទៀតនោះ បន្ទះឈីបនេះ គឺនឹងមានទ្រទ្រង់នូវកាមេរ៉ាទំហំ 108 megapixel ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់របស់ Dr. JC Hsu ដែលជាអនុប្រធាន និងអ្នកគ្រប់គ្រងទូទៅរបស់អាជីវកម្ម Wireless Communications Business Unit របស់ក្រុមហ៊ុន MediaTek គឺបាននិយាយថា បន្ទះឈីប Dimensity 900 នេះ គឺមានការទ្រទ្រង់នូវកម្រិត 4K HDR visual សម្រាប់ស្មាតហ្វូន 5G និងមានការតភ្ជាប់កាន់តែល្អជាងមុន។ គាត់បានបន្ថែមថា ការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G និង 6G របស់បន្ទះឈីបនេះ គឺធានាថា អ្នកប្រើប្រាស់ជាច្រើនអាចទទួលបាននូវល្បឿនលឿន និងការតភ្ជាប់កាន់តែជឿជាក់បំផុត។ 

បន្ទះឈីប Dimensity 900 នេះ គឺមានម៉ូដឹម 5G New Radio (NR) sub 6GHz modem និងមានការទ្រទ្រង់នូវ bandwidth កម្រិត 120MHz ផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបញ្ជាក់បន្ថែមថា បន្ទះឈីបនេះ គឺអាចធ្វើការជាមួយនិងអង្គគណនាប្រភេទ Octa Core CPU ដែលមាន 2x ARM Cortex A78 Processors ដែលមានល្បឿន 2.4GHz និង 6x  ARM Cortex A55 cores ដែលមានល្បឿន 2GHz ផងដែរ។ បន្ទះឈីប MediaTek Dimensity 900 នេះ ក៏នឹងមានការទ្រទ្រង់ទៅលើ PDDR5 memory និង UFS 3.1 storage រួមជាមួយនឹង Arm Mali G68 MC4 Graphics Processing Unit (GPU) និង AI processing unit (APU) ផងដែរ។ និយាយរួមទៅ គឺល្អបំផុតសម្រាប់កម្មវិធី AI និង 4K HDR៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន