no-alternative title

របាយការណ៍ LetsGoDigital បានបង្ហាញថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួននាំមកនូវស្មាតហ្វូនលេងហ្គេមមកកាន់ទីផ្សារដែរហើយ

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Samsung បានបញ្ចេញនូវស្មាតហ្វូន Flagships ដ៏ខ្លាំងក្លាជាច្រើននៅលើទីផ្សារ ប៉ុន្តែកក្រុមហ៊ុនបច្ចេកវិទ្យានេះ នៅមិនទាន់បញ្ចេញនូវស្មាតហ្វូនរបស់ខ្លួនសម្រាប់ប្រជែងនៅលើទីផ្សារហ្គេមនៅឡើយទេ។ នៅក្នុងពេលនេះ មានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ដែលបញ្ចេញនូវស្មាតហ្វូនជាច្រើនដែលផ្តោតសម្រាប់ទីផ្សារអ្នកលេងហ្គេម។ នៅក្នុងព័ត៌មានចុងក្រោយនេះ ក្រុមហ៊ុននេះ សោកស្តាយដែលខ្លួននៅមិនទាន់បានបញ្ចេញនូវស្មាតហ្វូនមួយដែលត្រឹមត្រូវសម្រាប់លេងហ្គេមនៅលើទីផ្សារនោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ LetsGoDigital គឺបានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ គឺបានស្នើទៅកាន់ការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអ៊ឺរ៉ុប (EUIPO) ដើម្បីចុះបញ្ជីទៅលើពាក្យថា Activate Fan Mode និង  Unleash Your Fan Power។ បច្ចេកវិទ្យាថ្មីនេះ គឺនឹងផ្តល់អោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការបិទ និងបើកទៅលើប្រព័ន្ធត្រជាក់របស់ស្មាតហ្វូនបាន។ នៅក្នុងឯកសារនេះ ថែមទាំងមានការបញ្ជាក់ទៀតថា ពាក្យនេះ គឺនឹងប្រើប្រាស់នៅលើថេប្លេត និងស្មាតហ្វូន។

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Samsung នៅមិនទាន់មានស្មាតហ្វូនណាដែលមានប្រព័ន្ធត្រជាក់ដូចជាកង្ហារនោះទេ។ ដូចនេះ ក្រុមហ៊ុននេះ ត្រូវបានគេសង្ស័យថា បានត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូនថ្មីដែលផ្តោតទៅលើប្រព័ន្ធកង្ហារសម្រាប់អ្នកគាំទ្រលេងហ្គេមនៅលើទូរស័ព្ទនោះ។ ក្រុមហ៊ុន Samsung នៅមិនទាន់និយាយអំពីស្មាតហ្វូននេះទេ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung នឹងមានការបង្ហាញនូវស្មាតហ្វូន flagship ថ្មីរបស់ខ្លួននៅចុងរដូវក្តៅខាងមុខនេះ គឹនៅក្នុងខែសីហានេះ។ ក្រុមហ៊ុននេះ ក៏អាចនឹងបញ្ចេញនូវស្មាតហ្វូន Galaxy S21 FE, Galaxy Z Fold 3 និង Galaxy Z Flip 3 ផងដែរ។ ស្មាតហ្វូន 2 ចុងក្រោយនេះ គឺជាស្មាតហ្វូនដែលអាចបត់បាន។ ជាធម្មតា នៅចុងខែសីហានេះ ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy Note ស៊េរីថ្មីរបស់ខ្លួន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន