no-alternative title

រូបភាពថ្មីបង្ហាញថា កំពូលស្មាតហ្វូន Huawei P50 Series នឹងមានប្រព័ន្ធកាមេរ៉ាក្រោយរាងជារង្វង់ចំនួនពីរដែលផ្ទុកលែនកាមេរ៉ា 4 គ្រាប់

រយះពេលប៉ុន្មានខែចុងក្រោយនេះមានប្រភពព័ត៌មានចចាមអារ៉ាមជាច្រើនបានចុះផ្សាយព័ត៌មានបែកធ្លាយពីការឌីស្សាញរូបរាង និងគុណសម្បត្តិសំខាន់ៗមួយចំនួនរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីចុងក្រោយរបស់ Huawei ម៉ូដែល P50 Series។ ហើយសម្រាប់ព័ត៌មានបែកធ្លាយចុងក្រោយនេះគឺបានបង្ហាញកាន់តែច្បាស់ពីទម្រង់នៃការឌីស្សាញប្រព័ន្ធកាមេរ៉ាផ្នែកខាងក្រោយរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ។

មិនខុសទេបើតាមរូបភាព render ថ្មីចុងក្រោយដែលបញ្ចេញដោយគណនីធ្វីស័្ទរ @rodent950 បានបង្ហាញថា ប្រព័ន្ធកាមេរ៉ាក្រោយរបស់ Huawei P50 គឺមានការឌីស្សាញឡើងថ្មីជាកងរង្វង់ធំចំនួនពីរ ហើយនៅក្នុងកងរង្វង់ទាំងពីរគឺមានបង្កប់នូវលែនកាមេរ៉ាចំនួន 4 គ្រាប់ ដោយក្នុងនោះនៅលើកងរង្វង់ខាងលើឃើញមានបង្កប់នូវលែនកាមេរ៉ាចំនួន 3 គ្រាប់ និងកងរង្វង់ខាងក្រោមមានលែនធំមួយគ្រាប់ដែលត្រូវបានគេសន្មត់ថាជាលែនគោលនៃប្រព័ន្ធកាមេរ៉ារបស់កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ រួមជាមួយនឹងអំពូលភ្លើង LED Flash មួយគ្រាប់។ 

no-alternative title

 

ទោះយ៉ាងណាប្រភពមិនបានបង្ហើបពីសមត្ថភាពនៃប្រព័ន្ធកាមេរ៉ាក្រោយរបស់ Huawei P50 នោះទេ ប៉ុន្តែ បានតាមប្រភពព័ត៌មានបែកធ្លាយកន្លងមកបាននិយាយថា ប្រព័ន្ធកាមេរ៉ាកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងពង្រឹងសមត្ថភាពលើលែនពង្រីក (Zoom Len) ហើយលែនគោលនឹងប្រើសែនស័រកំពូលរបស់ SONY ស៊េរី IMX800 ខ្នាត 1.0”។ ស្មាតហ្វូនកំពូលជំនាន់ថ្មីនេះត្រូវបានគេនិយាយទៀតថា នឹងបំពាក់នូវបន្ទះអេក្រង់រាបស្មើរទំហំ 6.3 អ៊ីញ “Flat-Screen 120Hz” និងមានរន្ធទំលុះថ្ងាសមួយគ្រាប់ដែលជាសែនស័រកាមេរ៉ាសែលហ្វី។

Huawei P50 Series នឹងប្រើកំពូលឈីប Kirin 9000 ភ្ជាប់ដោយបច្ចេកវិទ្យាសាកថ្មកំលាំង 65W wired charge និង 50W wireless charge ចំនែកម៉ូដែល P50 Pro+  អាចនឹងគាំទ្រកំលាំងសាកដល់ទៅ 135W wired charge ឯណោះ ហើយ P50 Series ក៏នឹងដំឡើងនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS2.0 ដំបូងគេចេញពីប្រអប់ស្រាប់។ សម្រាប់ព័ត៌មានចុងក្រោយបាននិយាយថា Huawei នឹងប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Huawei P50 Series នៅសប្តាហ៍ក្រោយនេះ ដូច្នេះ សូមរងចាំតាមដានការវិវត្តន៍ព័ត៌មានថ្មីៗ និងព័ត៌មានផ្លូវការណ៍នៅលើគេហទំព័រ ពិភពអេឡិចត្រូនិក ទាំងអស់គ្នាបន្តទៀត៕

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ទីបំផុត… ស្មាតហ្វូន Flagship ប្រចាំឆ្នាំ OPPO Find X3 Pro បានដាក់សម្ពោធជាផ្លូវការហើយកាលពីយប់មិញនេះ !

ទីបំផុត… ស្មាតហ្វូន Flagship ប្រចាំឆ្នាំ OPPO Find X3 Pro បានដាក់សម្ពោធជាផ្លូវការហើយកាលពីយប់មិញនេះ !

ដោយ ប៉េងលីន
កំពូលស្មាតហ្វូន OPPO Find X3 Pro បានលាតត្រដាងភាពអស្ចារ្យរបស់ខ្លួននៅក្នុងកម្មវិធីតេស្តដំបូងដល់អ្នកសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជា

កំពូលស្មាតហ្វូន OPPO Find X3 Pro បានលាតត្រដាងភាពអស្ចារ្យរបស់ខ្លួននៅក្នុងកម្មវិធីតេស្តដំបូងដល់អ្នកសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
realme នាំមកនូវនាឡិកាឆ្លាតវៃជំនាន់ថ្មី Watch 2 Pro ដែលមានការរចនាម៉ូដជាពិសេសដោយសិល្បករកូរ៉េ និងស្មាតហ្វូន realme C25s ដែលប្រើបន្ទះឈីប Helio G85

realme នាំមកនូវនាឡិកាឆ្លាតវៃជំនាន់ថ្មី Watch 2 Pro ដែលមានការរចនាម៉ូដជាពិសេសដោយសិល្បករកូរ៉េ និងស្មាតហ្វូន realme C25s ដែលប្រើបន្ទះឈីប Helio G85

ដោយ ប៉េងលីន
ស្មាតហ្វូន vivo V21 Series បើកប្រកាសតម្លៃ នឹងធ្វើការ Pre-Order ចាប់ពីថ្ងៃនេះតទៅ!

ស្មាតហ្វូន vivo V21 Series បើកប្រកាសតម្លៃ នឹងធ្វើការ Pre-Order ចាប់ពីថ្ងៃនេះតទៅ!

ដោយ ប៉េងលីន
ក្រុមហ៊ុន ASUS បានបង្ហាញចេញនូវកុំព្យូទ័រជំនាន់ថ្មី ZenBook S ម៉ូដែល UX393 នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ

ក្រុមហ៊ុន ASUS បានបង្ហាញចេញនូវកុំព្យូទ័រជំនាន់ថ្មី ZenBook S ម៉ូដែល UX393 នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
Honor 50 Series រួមជាមួយ Honor X20SE, Honor PLAY 20 ហើយនិងផលិតផលជាច្រើនទៀត នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែមិថុនាខាងមុខនេះហើយ

Honor 50 Series រួមជាមួយ Honor X20SE, Honor PLAY 20 ហើយនិងផលិតផលជាច្រើនទៀត នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែមិថុនាខាងមុខនេះហើយ

ដោយ ប៉េងលីន