no-alternative title

ក្រុមហ៊ុន MSI បាននាំមកនូវកុំព្យូទ័រយួរដៃជំនាន់ថ្មីៗ និងមានសមត្ថភាពខ្ពស់ជាច្រើនម៉ូដែលនៅក្នុងព្រឹត្តិការណ៏ “Tech Meets Aesthetic”

នៅថ្ងៃនេះ MSI ដែលជាក្រុមហ៊ុននាំមុខទៅលើផ្នែកអាជីវកម្ម ការឌីស្សាញ និងបច្ចេកវិទ្យាហ្គេមនោះ ពិតជាមានមោទនភាពយ៉ាងខ្លាំង នៅក្នុងការបង្ហាញនូវកុំព្យូទ័រយួរដៃជាច្រើនម៉ូដែល ដែលផលិតផលថ្មីៗទាំងនេះ គឺត្រូវបានក្រុមហ៊ុនសម្រេចដាក់អោយប្រើប្រាស់នូវបន្ទះឈីប Intel® Core™ H Series Processors ជំនាន់ទី 11 និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 3080 Laptop GPU ទាំងអស់។ នៅក្នុងការពង្រីកនូវកុំព្យូទ័រជាច្រើនសម្រាប់ Creators នៅក្នុងប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន MSI បានផ្តោតទៅលើការឌីស្សាញយ៉ាងល្អឥតខ្ចោះទៅលើកុំព្យូទ័ររបស់ខ្លួន ហើយក្រុមហ៊ុននេះ ក៏បានរៀបចំនូវព្រឹត្តិការណ៍និម្មិតមួយដែលមានឈ្មោះហៅថា “Tech Meets Aesthetic” ផងដេរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កុំព្យូទ័រយួរដៃថ្មីៗនេះ គឺបានបន្តក្លាយជានិន្នាការថ្មីរបស់ក្រុមហ៊ុនMSI ក្នុងការបង្កើតនូវម៉ាស៊ីនកុំព្យូទ័រលំដាប់កំពូលដ៏ខ្លាំងក្លាដែលពង្រឹងទៅលើបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ និងអ្នកដែលចូលចិត្តលេងហ្គេម។ បន្ថែមពីនេះទៀតនោះ ផលិតផលថ្មីៗទាំងនេះ ក៏មានការ upgrade ទៅលើកម្លាំងម៉ាស៊ីនរបស់វាដល់ទៅ 30% បើធៀបទៅនឹងម៉ូឌែលមុនៗ ហើយនិងមានការបន្ថែមនូវល្បឿនប្រើប្រាស់កាន់តែលឿនតាមរយៈ PCIe Gen4, Thunderbolt 4 និង Wi-Fi 6E ថែមទៀតផង។

 

នៅក្នុងការពង្រឹងទៅលើការលេងហ្គេមនេះ មុខងារផ្តាច់មុខរបស់ក្រុមហ៊ុន MSI ដូចជា “Discrete Graphics Mode”បានធ្វើការពង្រឹងទៅលើក្រាហ្វិក ខណៈពេលដែល MSI Center អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនបង្កើននូវល្បឿន Overclock ទៅលើ GPU បានយ៉ាងងាយស្រួល។ កុំព្យូទ័រ Creator Series ស៊េរីថ្មីរបស់ក្រុមហ៊ុន MSI ទាំងអស់នេះ គឺមានការបន្ថែមទៅលើមុខងារជាច្រើនដូចជា True Pixel QHD+ និងអេក្រង់ Mini LED ជាដើម។ ក្រុមហ៊ុន MSI ក៏បានធ្វើការអាប់ដេតទៅលើម៉ូឌែលកុំព្យូទ័រសម្រាប់លេងហ្គេមរបស់ពួកគេផងដែរដូចជាម៉ូឌែល GE Raider, GP Leopard និង GS Stealth ផងដែរ។ ព្រឹត្តិការណ៍ Tech Meets Aesthetic: ការឌីស្សាញដ៏អស្ចារ្យសម្រាប់កុំព្យូទ័រ Content Creation Series

កុំព្យូទ័រ Creator Z16, Creator M16 

សម្រាប់កុំព្យូទ័រ Creator Z16 ស៊េរីថ្មីនេះ គឺមានអេក្រង់កម្រិត 16:10 ជាមួយនឹងគែម Bezel ស្តើងដែលមានការឌីស្សាញជម្រុញពី Golden Ratio ដែលធ្វើអោយការទស្សនាកាន់តែអស្ចារ្យ និងការបង្កើននូវប្រសិទ្ធិ ភាពការងារកាន់តែល្អប្រសើរ។ កុំព្យូទ័រនេះ មានអេក្រង់ True Pixel ជាមួយនឹងកម្រិតភាពច្បាស់ QHD+ ជាមួយនឹងកម្រិតពណ៌ 100% DCI-P3 Color Gamut ដែលទ្រទ្រង់នូវអ្វីដែលជាការត្រូវការសម្រាប់អ្នក ឌីស្សាញ និង Creators ជាច្រើន។ បន្ថែមពីនេះ ម៉ាស៊ីនថ្មីនេះ ក៏មានកង្ហាដែលមានទំហំស្តើងបំផុតក្នុងលោក កម្រិត 0.1mm រួមនិងបច្ចេកវិទ្យាផ្តាច់មុខរបស់ MSI គឺ Cooler Boost Technology ដែលបំភាយនូវកំដៅបានយ៉ាងល្អផងដែរ។ កុំព្យូទ័រ Creator M16 នេះ មានអេក្រង់  QHD+ True Pixel និងការបន្ថែមនូវ Options ជាច្រើនទៀតសម្រាប់ Creators ថែមទៀតផង។ 

កុំព្យូទ័រ Creator 17

កុំព្យូទ័រយួរដៃ Creator 17 គឺជាម៉ាស៊ីនជំនាន់ថ្មីមួយទៀត ដែលមានការឌីស្សាញរូបរាងថ្មីផ្តល់នូវអេក្រង់កម្រិត Mini LED ដែលមានបច្ចេកវិទ្យា AUO AmLED ជាមួយនឹងកម្រិតពន្លឺ 1,000 nits ភ្លឺច្បាស់ ហើយវាមានការឌីស្សាញជាមួយនឹងរូបរាងយ៉ាងទាន់សម័យបំផុត។

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាជាមួយនឹងម៉ូឌែល GE Raider, GS Stealth និង GP Leopard

ថាមពលដ៏ខ្លាំងក្លាជាមួយនឹងកុំព្យូទ័រ GE76/66 Raider

ជាមួយនឹងការបង្ហាញវត្តមានរបស់កុំព្យូទ័រលេងហ្គេមជំនាន់ថ្មីរបស់ក្រុមហ៊ុន MSI នៅពេលនេះ គឺពិតជាមានការ upgrades ជាច្រើនទៅលើកុំព្យូទ័រយួរដៃ GE Raider Series។ កុំព្យូទ័រ GE76 និង  GE66 Raider Series គឺត្រូវបានក្រុមហ៊ុននេះសម្រេចដាក់អោយប្រើប្រាស់នូវ Sci-Fi Mystic Light Bar ហើយនិងបច្ចេកវិទ្យា Wi-Fi 6E និងក្រាហ្វិកកាត  NVIDIA® GeForce RTX™ 3080 Laptop GPU ជាមួយនឹង TGP ដល់កម្រិត 165W ក្នុងការពង្រឹងទៅលើសមត្ថភាពនៃការលេងហ្គេមកាន់តែអស្ចារ្យ។ អេក្រង់របស់កុំព្យូទ័រនេះ គឺមានកម្រិត 360Hz ឬ QHD 240Hz ខណៈពេលដែលបច្ចេកវិទ្យា Cooler Boost 5 របស់ក្រុមហ៊ុន MSI ធ្វើអោយប្រព័ន្ធនេះដំណើរការយ៉ាងរលូន។

កុំព្យូទ័រសមត្ថភាពខ្ពស់ GP76/66 Leopard

សម្រាប់អ្នកប្រើប្រាស់ដែលត្រូវការនូវកុំព្យូទ័រដែលមានសមត្ថភាពខ្លាំងក្លាក្នុងការធ្វើការងារ និងការកម្សាន្តនោះ កុំព្យូទ័រ  GP Leopard series នេះគឺល្អបំផុតដោយសារតែប្រើប្រាស់នូវបន្ទះឈីប  Intel® Core™ i7 Processors ជំនាន់ទី 11 និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 3080 Laptop GPU។

សោភណ្ឌភាពដ៏ស្រស់ស្អាតរបស់ម៉ូឌែល GS76/66 Stealth

សម្រាប់កុំព្យូទ័រដែលឈ្នះនូវពានរង្វាន់ Stealth Series នេះ គឺជាកុំព្យូទ័រលេងហ្គេមដែលមានទម្ងន់ស្រាល និងល្អក្នុងការប្រើប្រាស់។ ម៉ាស៊ីនថ្មីនេះ គឺមានការអាប់ដេតទៅលើ GPU និង CPU របស់វាផងដែរ។ កុំព្យូទ័រ MSI GS76 Stealth នេះមានការប្រើប្រាស់នូវ Hinge ពណ៌ទឹកប្រាក់ ការពង្រឹងទៅលើថាមពលថ្ម និងអេក្រង់ថ្មីកម្រិតភាពច្បាស់ដល់ទៅ QHD 240Hz ដែលពង្រឹងទៅលើការទស្សនាកាន់តែអស្ចារ្យថែមទៀត។ នៅលើម៉ាស៊ីននេះ ក៏មានប្រើប្រាស់នូវ Dynaudio Speakers នៅក្នុងការពង្រឹងទៅលើសំឡេងរបស់វាផងដែរ។ GS Stealth series គឺល្អបំផុតសម្រាប់ការលេងហ្គេម និងការធ្វើការងារ។

ភាពលេចធ្លោរជាមួយនឹងម៉ូឌែល Pulse GL, Sword និង Katana GF ថាមពលដ៏ខ្លាំងក្លាជាមួយនឹងម៉ូឌែល Pulse GL76/66 

ជាមួយនឹងការឌីស្សាញរូបរាងថ្មីដោយ Maarten Verhoeven, ZBrush World Competition Champion 2018 នោះ ក្រុមហ៊ុន MSI បានប្រកាសចេញនូវកុំព្យូទ័រជំនាន់ថ្មីជាច្រើនស៊េរី ដែលក្នុងនោះរួមមានដូចជា GL66 និង GL76 Pulse ជាដើម។ Verhoeven គឺមានការផ្តោតទៅលើការឌីស្សាញជាមួយនឹងការប្រើប្រាស់នូវ Dragon Army ដែលបង្កើនទៅលើភាពរឹងមាំ និងស្រស់ស្អាតមែនទែន។ កុំព្យូទ័រនេះ ប្រើប្រាស់នូវក្រាហ្វិកកាត NVIDIA® GeForce RTX™ 3060 Laptop GPU ជាមួយនឹងការឌីស្សាញសារជាថ្មីទៅលើបំពង់បំភាយកំដៅដែលធ្វើអោយសីតុណ្ហភាពនៅលើម៉ាស៊ីនកុំព្យូទ័រត្រជាក់ក្នុងការប្រើប្រាស់។

ការពង្រឹងទៅលើការលេងហ្គេមជាមួយនឹងម៉ូឌែល - Sword 17/15, Katana GF76/66

នៅក្នុងការជម្រុញដោយថាមពលរបស់ Sword និង Katana នោះ ក្រុមហ៊ុនក៏មានការបង្ហាញនូវវត្តមានរបស់កុំព្យូទ័រស៊េរីថ្មី  Sword និង Katana GF series ដែលមានការឌីស្សាញដោយ  Tsuyoshi Nagano របស់ប្រទេសជប៉ុននៅក្នុងវីដេអូហ្គេម  “Romance of the Three Kingdoms” ។ សម្រាប់កុំព្យូទ័រ MSI Sword 17, Sword 15, Katana GF76 និង GF66 គឺពិតជាអស្ចារ្យមែនទែនសម្រាប់អ្នកប្រើប្រាស់។ នៅលើម៉ាស៊ីនថ្មីនេះ គឺមានប្រើប្រាស់នូវក្រាហ្វិកកាត  NVIDIA® GeForce RTX™ 3060 Laptop GPU ដែលពិតជាខ្លាំងក្លាមែនទែននៅក្នុងការបង្កើនថាមពលនៅក្នុងការលេងហ្គេម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន