no-alternative title
no-alternative title
no-alternative title
no-alternative title

Redmi K40 Gaming Edition នឹងមានការទ្រទ្រង់នូវសេវាកម្ម Google Mobile Services Framework បន្ទាប់ពីការអាប់ដេតទៅលើស្បែក MIUI ថ្មី

បើសិនជានិយាយពីការអាប់ដេតថ្មីរបស់ស្មាតហ្វូន Redmi K40 Gaming Edition គឺជារឿងតូចតាចទេសម្រាប់អ្នកប្រើប្រាស់ទូទៅ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ដែលស្មាតហ្វូននេះនៅប្រទេសចិនពិតជាសំខាន់មែនទែន។ ការអាប់ដេតទៅលើ MIUI ថ្មីនេះ គឺមានលេខកូដ 12.5.5.0RKJCNXM ដែលមានទំហំ 161 MB ដែលស្បែកថ្មីនេះ គឺបាននាំយកនូវការទ្រទ្រង់នូវ Google Play Services Framework មកជាមួយផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈនៃការអាប់ដែតននេះមានន័យថា សម្រាប់អ្នកប្រើប្រាស់ដែលបានទិញស្មាតហ្វូននេះ នៅក្នុងប្រទេសចិន គឺនឹងអាចធ្វើការតម្លើងនូវសេវាកម្ម Google Mobile Services នៅលើស្មាតហ្វូនរបស់ខ្លួបបាន។ រឿងនេះ គឺត្រូវបានគេចាត់ទុកថា គឺពិតជាសំខាន់ខ្លាំណាស់សម្រាប់អ្នកប្រើប្រាស់ ដែលអាចធ្វើការអាប់ដេតនៅលើស្មាតហ្វូន Xiaomi នេះ ដោយវាអាចទ្រទ្រង់នូវ Framework នេះ។

គួរបញ្ជាក់ថា ស្មាតហ្វូន Redmi K40 Gaming Edition បានបង្ហាញខ្លួនកាលពីពេលថ្មីៗនេះ ដែលនេះ គឺជាស្មាតហ្វូនលេងហ្គេមដំបូងបំផុតរបស់ក្រុមហ៊ុននេះផងដែរ។ ស្មាតហ្វូននេះ មានបន្ទះឈីប  Dimensity 1200 Processor និងមានអេក្រង់ទំហំ 6.67-inch FHD+ OLED ជាមួយនឹងកម្រិតអេក្រង់  120Hz refresh rate ។ ស្មាតហ្វូននេះ មានរ៉េមទំហំរហុតដល់ទៅ 12GB RAM និងម៉េមូរីទំហំ 256GB ។

ស្មាតហ្វូន Redmi K40 Gaming Edition នេះ មានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយដែលមានទំហំ 64MP, 8MP ultrawide angle និង  2MP macro។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 16MP និងបំពាក់នូវឧបករណ៍បំពងសំឡេង JBL Stereo Speakers រួមជាមួយនិងកញ្ចក់ Gorilla Glass 5 ទាំងខាងមុខនិងខាងក្រោយ ហើយព្រមទាំងមានអាវក្រោះការពារ ទឹក IP53 ផងដែរ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ  5065mAh ជាមួយនឹងការទ្រទ្រង់នូវ 67W fast charging និងប្រព័ន្ធប្រតិបត្តិការ Android 11 ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍