no-alternative title

Honor X20 នឹងមានកាមេរ៉ាទំហំ 64MP ហើយនិងមានថ្មទំហំ 4,200mAh ដែលទ្រទ្រង់ 66W Fast Charging ថែមទៀតផង

កាលពីខែឧសភាឆ្នាំមុននេះ  ក្រុមហ៊ុន Honor បានប្រកាសចេញនូវស្មាតហ្វូន Honor X10 របស់ខ្លួន ហើយបន្ទាប់មកក្រុមហ៊ុននេះ ក៏មានការបង្ហាញវត្តមានរបស់ស្មាតហ្វូន Honor X10 Max នៅក្នុងខែកក្កដាផងដែរ។ នៅថ្ងៃនេះ បើយោងតាមការទម្លាយចេញពី Digital Chat Station គឺបានអោយដឹងថា ក្រុមហ៊ុន Honor គឺបានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូ Honor X20 របស់ខ្លួន បន្ទាប់ពីស្មាតហ្វូន Honor X50 ដែលនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 16 ខែមិថុនានេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងបែកធ្លាតនេះ អ្នកទម្លាយរូបនេះ ក៏បានបង្ហាញនូវរូបភាពថ្មីរបស់ស្មាតហ្វូន X20 ផងដែរ។ រូបភាពពិតរបស់ស្មាតហ្វូន Honor X20 នេះ គឺមើលទៅពិតជាស្រស់ស្អាតទាក់ទាញខ្លាំងមែនទែន។ នៅលើគែមខាងលើខាងឆ្វេងរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាទំហំ 64-megapixel lens ។ នៅលើគែមខាងស្តាំរបស់ស្មាតហ្វូននេះគឺមានប៊ូតុង Volume។ ស្មាតហ្វូន Honor X10 ជំនាន់មុននេះ គឺមានអេក្រង់ពេញគែម និងកាមេរ៉ា Pop-Up Selfie ។ ដូច្នេះបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់ពេញគែម និងកាមេរ៉ា Pop-Up Selfie ដូចគ្នាផងដែរ។

ពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ស្មាតហ្វូន Honor X20 នេះ អាចនឹងមានអេក្រង់ទំហំ 6.67 អ៊ីង IPS LCD ជាមួយនឹងកម្រិតភាពច្បាស់ Full HD+។ ស្មាតហ្វូននេះ មានកម្រិត Refresh Rate ខ្ពស់។ នៅក្នុងការបែកធ្លាយនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Dimensity 1200 ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 4,200mAh ជាមួយនឹងបច្ចេកវិទ្យា 66W Fast Charging។ ស្មាតហ្វូន Honor X20 series នេះគឺមានម៉ូឌែល Honor X20, X20 SE និង X20 Pro អាចនឹងប្រកាសបង្ហាញខ្លួននៅក្នុងខែកក្កដានេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន