no-alternative title

របាយការណ៍ Counterpoint បានបង្ហាញថា ក្រុមហ៊ុន Huawei មានចំណែកទីផ្សារស្មាតហ្វូនចំនួន 4% នៅក្នុងត្រីមាសទី 1 ឆ្នាំ 2021 នេះ

ខណៈពេលដែលទីផ្សារស្មាតហ្វូនកំពុងតែងើបឡើងវិញក្រោយពេលវិបត្តិនៃការរីករាលដាលនៃមេរោគកូរ៉ូណានោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies នៅតែបន្តទទួលរងនូវការដាក់ទណ្ឌកម្មជាច្រើនរបស់សហរដ្ឋអាមេរិកដដែល។ បើទោះបី ជាទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំគឺមានការកើនឡើងដល់ទៅ 20% ក៏ដោយនោះ ក្រុមហ៊ុននេះ គឺមានចំណែកទីផ្សារស្មាតហ្វូនចំនួន 4% នៅក្នុងត្រីមាសទី 1 ឆ្នាំ 2021 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ Counterpoint Research បានអោយដឹងថា ចំណែកទីផ្សារស្មាតហ្វូន ត្រូវបានគេ មើលឃើញថា គឺមានការកើនឡើង 20% បើធៀបទៅនឹងឆ្នាំមុននេះ នៅក្នុងត្រីមាសទី 1 នៅក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំមុនរយៈពេលដូចគ្នា គឺមានការធ្លាក់ចុះ 10%។ តួរលេខនៃការនាំចេញស្មាតហ្វូនសរុបនៅក្នុងរយៈពេលនេះ គឺមានចំនួន 354.94 លានគ្រឿង។ នៅក្នុងត្រីមាសទី 1 នេះ ក្រុមហ៊ុន Samsung នាំមុខទីផ្សារនេះ ជាមួយនឹងចំណែកទីផ្សារចំនួន 22% ដែលមានពីក្រោយដោយក្រុមហ៊ុន Apple 17%, Xiaomi 14%, OPPO 11%, vivo 10% និង Huawei 4%។

របាយការណ៍ដដែលនេះ មានការបន្ថែមថា ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌា គឺមានការធ្លាក់ចុះនៅក្នុងត្រីមាសទី 2 នេះ ទោះបីជាក្រុមហ៊ុន Xiaomi មើលឃើញថាវាមានការកើនឡើង 8% បើធៀបទៅនឹងឆ្នាំមុននេះដែលមានចំនែកទីផ្សារចំនួន 26% នោះ។ ស្រដៀងគ្នានេះផងដែរ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ក៏ឃើញមានការកើនឡើងខ្លាំងនៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប ខណៈពេលដែលក្រុមហ៊ុន Apple មានការធ្លាក់ចុះវិញ។  ក្រុមហ៊ុន Huawei ក៏មានការធ្លាក់ចុះខ្លាំងផងដែរ។ សូមជំរាបថា ប្រតិបត្តិការស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុននេះ គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាច្រើនពីសហរដ្ឋអាមេរិក ហើយក្រុមហ៊ុននេះ ក៏មិនអាចធ្វើការជាមួយនឹងក្រុមហ៊ុន TSMC បានផងដែរ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏បានលក់នូវក្រុមហ៊ុន Honor និងងាកទៅផ្តោតទៅលើឧស្សាហកម្មរថយន្ត និងបច្ចេកវិទ្យាក្លោដផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន