no-alternative title

Samsung Galaxy S21 FE បង្ហាញខ្លួននៅលើ GeekBench ជាមួយបន្ទះឈីប Snapdragon 888 និងមានរ៉េមទំហំពីរជម្រើសផ្សេងគ្នា

យោងតាមដំណឹងចុងក្រោយ បានបញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy S21 FE (Fan Edition) នឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះហើយស្មាតហ្វូននេះ នឹងមានលក្ខណៈសម្បត្តិជាច្រើនដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S21 Series អញ្ចឹងដែលដែលមានន័យថា ស្មាតហ្វូននេះ គឺមានបន្ទះឈីប Qualcomm Snapdragon 888 SoC។ ស្មាតហ្វូននេះ នឹងមានរូបរាងផ្សេងគ្នា។ ថ្មីៗនេះ ស្មាតហ្វូន Samsung Galaxy S21 FE ក៏បានបង្ហាញខ្លួននៅលើ Database របស់ GeekBench ផងដែរ ដោយនៅលើ Screenshots នេះ គឺបានបង្ហាញ ស្មាតហ្វូននេះ មានលេខកូដ SM-G990B ដំណើរការលើបន្ទះឈីប Qualcomm Snapdragon 888 នេះប្រើប្រាស់នូវ 1+3+4 core ដែលមានល្បឿនដល់ទៅ 2.84GHz និងមានរ៉េមទំហំ 8GB និងប្រព័ន្ធប្រតិបត្តិការ Android 11។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Samsung Galaxy S21 FE នេះ ក៏នឹងមានរ៉េមប្រភេទ 6GB RAM version ផងដែរ។ សម្រាប់ទំហំ Storage វិញនោះ ស្មាតហ្វូននេះមានទំហំ 128GB និង 256GB ។ នៅក្នុងរបាយការណ៍ជាច្រើន កន្លងមក គឺមានការបបង្ហាញថា ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.41-inch Super AMOLED ជាមួយនឹងកម្រិត 120Hz refresh rate និងថាមពលថ្មទំហំ 4500 mAh ។ របាយការណ៍ជាច្រើននិយាយថា ស្មាតហ្វូននេះមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 25W fast charging ផងដែរ។ ស្មាតហ្វូននះមានកាមេរ៉ា 3 គ្រាប់។

កាលពីប៉ុន្មានសប្តាហ៍មុននេះ មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយអំពីស្មាតហ្វូន Samsung Galaxy S21 FE (fan edition) ដោយបញ្ជាក់ថា ស្មាតហ្វូននេះ គឺនឹងមានលក្ខណៈដូចទៅនឹងស្មាតហ្វូន Flagship ផងដែរ ដោយផ្នែកខាងមុខគឺដូចគ្នាជាមួយនិង Note series ហើយកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ គឺដូចគ្នាទៅនឹងស្មាតហ្វូន S21 series។ នៅក្នុងការទម្លាយចេញពី Korean Herald ក៏បានបង្ហាញពីតម្លៃរបស់ស្មាតហ្វូននេះដែរ គឺនៅចន្លោះ 700,000 won ($629) និង800,000 won ($719)។ ដូចនេះ ស្មាតហ្វូនGalaxy S21 FE នេះគឺមានតម្លៃថោកជាងស្មាតហ្វូន Galaxy S20 ដែលមានតម្លៃ  899,800 won ($809)។

ដូចអ្វីដែលយើងបានដឹងហើយនោះ សម្រាប់ “fan version” របស់ក្រុមហ៊ុន Samsung នេះ គឺជាប្រភេទស្មាតហ្វូន “semi-flagship” ។ ក្រុមហ៊ុន Samsung បានបញ្ចេញនូវស្មាតហ្វូន “Galaxy S20 FE” version នៅក្នុងត្រកូលស្មាតហ្វូន S series ជាលើកដំបូងកាលពីឆ្នាំមុននេះ។ ស្មាតហ្វូន Galaxy S20 FE នេះគឺមានការពេញនិយមខ្លាំងមែនទែននៅក្នុងអាមេរិកខាងជើង និងអាស៊ីអាគ្នេយ៍។ ការលក់ជាសកលរបស់ស្មាតហ្វូននេះគឺមានចំនួន 2 លានគ្រឿងនៅក្នុងពេលត្រឹមតែ 1 ខែប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន