no-alternative title

Midea Group បានបញ្ជាក់ថា ផលិតផលរបស់ខ្លួនចំនួន 12 ប្រភេទ គឺនឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ Huawei

មកដល់ពេលនេះ ក្រុមហ៊ុន Huawei បាននឹងកំពុងតែធ្វើការនៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ខ្លួនយ៉ាងខ្លាំងសម្រាប់ដាក់អោយក្រុមហ៊ុននានានៅក្នុងទីផ្សាររបស់ប្រទេសចិនបានប្រើប្រាស់។ ប្រព័ន្ធប្រតិបត្តិការនេះ គឺមានលក្ខណៈដូចគ្នាទៅនឹងប្រព័ន្ធប្រតិបត្តិការ Android អញឹងដែរ។ មានការព្យាករណ៍ថា ភាពជោគជ័យនៃប្រព័ន្ធប្រតិបត្តិការ HarmonyOS នេះ អាចធ្វើទៅបានគឺមិនមែនតែ Huawei មួយនោះទេ គឺពឹងផ្អែកទៅលើកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន Huawei ជាមួយនឹងក្រុមហ៊ុនម៉ាកយីហោជាច្រើនទៀតផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មកដល់ពេលនេះ មានក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយដែលមានទំនាក់ទំនងយ៉ាងស្និទ្ធិជាមួយនឹង Huawei នោះ គឺចាប់ផ្តើមប្រើប្រាសប្រព័ន្ធប្រតិបត្តិការ HarmonyOS ហើយ នោះគឺក្រុមហ៊ុន Midea Group។ ថ្មីៗនេះ ក៏មានអ្នកវិនិយោគបានសួរទៅកាន់នាយកប្រតិបត្តិជាច្រើនរបស់ក្រុមហ៊ុន Midea ថា ក្រុមហ៊ុននឹងទ្រទ្រង់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS នៅក្នុងពេលអនាគតផងដែរ។ ក្រុមហ៊ុន Midea Group បានធ្វើការឆ្លើយតបថា ក្រុមហ៊ុន Midea និង HarmonyOS គឺធ្វើការសហការគ្នាហើយ។ 

កាលពីចុងខែធ្នូឆ្នាំ 2020 កន្លងទៅនេះ ក្រុមហ៊ុន Media ក៏បានផ្តល់អោយអ្នកប្រើប្រាស់នូវសេវាកម្មបន្ថែមទៀត សម្រាប់អ្នកប្រើប្រាស់ផងដែរ។ នៅក្នុងការបញ្ជាក់របស់ក្រុមហ៊ុននេះ គឺមានន័យថា ប្រព័ន្ធប្រតិបត្តិការ HarmonyOS អាចប្រើប្រាស់នៅលើផលិតផលចំនួន 7 ផ្សេងៗគ្នារបស់ក្រុមហ៊ុននេះហើយ។ ក្រុមហ៊ុន Media បានទម្លាយថា និងមានផលិតផលចំនួន 12ដែលប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ក្រុមហ៊ុន Huawei នេះ។

ក្រុមហ៊ុន Midea Group បានអះអាងថា អ្នកប្រើប្រាស់ជាច្រើនអាចបញ្ជាទៅលើផលិតផលជាច្រើននៅក្នុងផ្ទះរបស់ក្រុមហ៊ុន Media នៅក្នុងពេលត្រឹមតែ 3 វិនាទីប៉ុណ្ណោះតាមរយៈស្មាតហ្វូនជាមួយនឹងប្រព័ន្ធប្រតិបត្តិការHarmonyOS នេះ។ ផលិត ផលទាំងអស់នេះគឺមានម៉ាស៊ីនលាងចាន ម៉ាស៊ីនទឹកក្តៅ ម៉ាស៊ីនបន្សុទ្ធទឹក និងចង្ក្រានឆ្លាតវៃថែមទៀត ដែលអាចគ្រប់គ្រងដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS ផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ ទូរទឹកកកដំបូងបំផុតរបស់ពិភពលោក ដែលមានប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS នេះ គឺជាទូរទឹកកក Media ។ ទូរទឹកកកនេះ ក៏អាចធ្វើការថែរក្សានូវជីវជាតិទៅលើអាហារ និងបន្លែថែមទៀត។ នៅក្នុងនោះ ក៏មានមុខងារក្នុងការគ្រប់គ្រងទៅលើសំណើមនៅលើម្ហូបអាហារផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន