no-alternative title

បែកធ្លាយរូបភាពថ្មីរបស់ Honor 50 Pro បង្ហាញអំពីគែមអេក្រង់កោង និងមានការឌីស្សាញផ្នែកខាងក្រោយកាន់តែច្បាស់ផងដែរ

ស្មាតហ្វូន Honor 50 និង Honor 50 Pro ត្រូវបានគេដឹងថា គឺគ្រោងនឹងធ្វើការប្រកាសចេញជាផ្លូវការណ៍នៅក្នុងប្រទេសចិននៅថ្ងៃទី 16 ខែមិថុនាខាងមុខនេះហើយ។ នៅថ្ងៃនេះ យោងតាមការទម្លាយរបស់លោក Ishan Agarwal បានទម្លាយចេញអំពីការឌីស្សាញ និងពណ៌របស់ស្មាតហ្វូន Honor ប្រភេទ Pro ផងដែរ។ រូបភាពនេះ គឺមានការបង្ហាញអំពីអេក្រង់របស់ស្មាតហ្វូន  Honor 50 Pro ដែលមានគែមកោងនៅគែមខាងឆ្វេង ហើយនិងគែមខាងស្តាំរបស់ស្មាតហ្វូននេះផងដែរ។ នៅលើគែមខាងលើខាងឆ្វេងរបស់ស្មាតហ្វូននេះគឺមានរន្ធប្រភេទ Pill-Shapes ដែលនឹងមានកាមេរ៉ាភ្លោះនៅខាងមុខ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើបញ្ជីរបស់ AnTuTu បានអោយដឹងថា ស្មាតហ្វូននេះ មានអេក្រង់កម្រិតភាពច្បាស់ 2676x1236 pixels ហើយនិង មានកម្រិតអេក្រង់ 120Hz Refresh Rate។ ស្មាតហ្វូន Honor 50 Pro នេះ មានអេក្រង់ទំហំ 6.72-inch OLED ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន Honor V40 5G កាលពីដើមឆ្នាំនេះផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Honor 50 Pro នេះ គឺមានរង្វង់ Rings ចំនួន 2 ដែលមានកាមេរ៉ាទំហំ 108-megapixel និងភ្លើង LED Flash ផងដែរ។ 

សូមជំរាបថា រហូតមកដល់ពេលនេះ គឺនៅមិនទាន់មានការបញ្ជាក់អំពីទំហំថ្មរបស់ស្មាតហ្វូន  Honor 50 Pro នៅឡើយនោះទេ ប៉ុន្តែនៅក្នុងវិញ្ញាបនបត្រ 3C គឺមានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានឆ្នាំងសាកដែលមានកម្រិត 100W fast charger ផងដែរ។ ស្មាតហ្វូន Honor 50 Pro ត្រូវបានគេ បញ្ជាក់ថា គឺនឹងមាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើស គឺពណ៍ Bright Black, Summer Amber, First Snow Crystal និង Jade Blue ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន