no-alternative title

លោក Wang Derek បានទម្លាយចេញនូវរូបភាពថ្មីមួយ ដែលនិយាយពីស្មាតហ្វូនម៉ូដែលពិសេសរបស់ realme

រយៈពេលបីឆ្នាំមកនេះ ក្រុមហ៊ុន realme បានបង្ហាញនូវស្មាតហ្វូនថ្មីៗជាច្រើនហើយមកដល់ថ្ងៃនេះ ក្រុមហ៊ុនស្មាតហ្វូនដែលកំពុងតែមានការរីកចំរើនមួយនេះ បានពង្រីកនូវវត្តមាននៃផលិតផលជាច្រើនប្រភេទផងដែរ។ នៅពេលនេះ លោក Wang Derek ដែលជាអនុប្រធានរបស់ស្មាតហ្វូនក្រុមហ៊ុន realme និងជាប្រធានផ្នែកផលិតផលសកល បានប្រកាសថា ក្រុមហ៊ុននេះ ក៏បានធ្វើការនៅលើស្មាតហ្វូនថ្មីដែលមានពណ៌សយ៉ាងទាក់ទាញបំផុតមិនធ្លាប់មានពីមុនមកនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីនេះ គាត់មិនបានទម្លាយនូវព័ត៌មានអ្វីថ្មីទៀតអំពីផលិតផលនេះទេ។ ប៉ុន្តែគាត់បាននិយាយថា ព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះ នឹងទម្លាយនៅក្នុងពេលខាងមុខឆាប់ៗនេះ។ ថ្មីៗនេះ ស្មាតហ្វូន realme ដែលមានលេខម៉ូឌែល RMX3366 ក៏បានប្រទះឃើញនៅលើវេបសាយ TENAA។ យ៉ាងណាមិញ នៅមិនទាន់មានការបញ្ជាក់ថា នេះគឺជាស្មាតហ្វូនដែលលោក Wang Derek ចង់សំដៅទៅលើវានោះទេ។

រូបភាពជាច្រើននៅលើបញ្ជីរបស់ TENAA នេះ មានការបង្ហាញថា ស្មាតហ្វូននេះ មានកាមេរ៉ា 3 គ្រាប់ នៅខាងក្រោយជាមួយនឹងការឌីស្សាញបញ្ឈរយ៉ាងស្រស់ស្អាត។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.55-inch OLED និងថាមពលថ្មទំហំ 4,400mAh និងបច្ចេកវិទ្យាបច្ចេកវិទ្យាសាកថ្ម 65W fast charging ថែមទៀតផង។ បច្ចុប្បន្ននេះ ស្មាតហ្វូន realme GT 5G គឺជាស្មាតហ្វូន Flagship របស់ក្រុមហ៊ុននេះ ដែលមានអេក្រង់ទំហំ 6.3-inch OLED ជាមួយនឹងកម្រិតអេក្រង់ 120Hz refresh rate និងបន្ទះឈីប  Qualcomm’s flagship Snapdragon 888 SoC។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ  4,500mAh និងបច្ចេកវិទ្យា 65W fast charging ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន