no-alternative title

ត្រឹមតែ 1 សប្តាហ៍ប៉ុណ្ណោះការតម្លើងប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 គឺបានកើនឡើងឈានដល់ទៅ 10 លានគ្រឿង

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Huawei បានប្រកាសជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 របស់ខ្លួនរួមជាមួយនឹងផលិតផលថ្មីៗជាច្រើនទៀតដែលត្រូវបានដាក់អោយដំណើរការនូវប្រព័ន្ធប្រតិបត្តិការនេះ។ គម្រោងផែនការរបស់ក្រុមហ៊ុននេះ គឹបានធ្វើការងារបានយ៉ាងល្អ ដោយអាចដាក់អោយប្រព័ន្ធប្រតិបត្តិការនេះបាននៅលើឧបករណ៍ជាច្រើនប្រភេទផ្សេងគ្នា។ ចំនួនឧបករណ៍ដែលបានប្រើប្រាស់ទៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 នេះគឺមានច្រើនលានគ្រឿងមែនទែន។ នេះពិតជាជោគជ័យដ៏ខ្លាំងមែនទែនរបស់ក្រុមហ៊ុននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Huawei បានចំណាយពេលវេលា 1 សប្តាហ៍ក្នុងការតម្លើងនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 នៅលើឧបករណ៍ច្រើនជាង 10 លានគ្រឿង។ តួរលេខនេះ គឺពិតជាអស្ចារ្យមែនទែន។ ដើម្បីអបអរសាទរទៅលើជោគជ័យនេះ វាមានរូបភាពជាច្រើនដែលមានការបង្ហាញថាប្រព័ន្ធប្រតិបត្តិការជាច្រើនអាចតម្លើងបានចាប់ពីនៅលើកាសស្តាប់រហូតដល់នៅលើទូរទស្សន៍។ ក្រុមហ៊ុននេះ ពិតជាអបអរសាទរនៅក្នុងការចាប់ផ្តើមដ៏ល្អបំផុតនេះ។ ក្រុមហ៊ុននេះ ចង់ប្រាប់ទៅកាន់អ្នកគ្រប់គ្នាថាប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 នេះ អាចនឹងប្រើប្រាស់ដោយក្រុមហ៊ុនជាច្រើនទៀតនៅលើទីផ្សារ។ នៅចុងឆ្នាំនេះ ក្រុមហ៊ុននេះមានគោលដៅក្នុងការតម្លើងនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS រហូតដល់ទៅ 360 លានគ្រឿង។

ទន្ទឹមនឹងរឿងនេះដែរ ក្រុមហ៊ុននេះ ក៏មានការធ្លាក់ចុះទៅលើចំនែកទីផ្សារស្មាតហ្វូនខ្លាំងផងដែរ។ នៅក្នុងការវិភាគរបស់ក្រុមហ៊ុន Counterpoint Research បានបង្ហាញថា នៅក្នុងត្រីមាសទី 1 នៅក្នុងឆ្នាំនេះ ចំនែកទីផ្សាររបស់ក្រុមហ៊ុន Huawei គឺមានចំនួន 4% ប៉ុណ្ណោះ ខណៈពេលដែលកាលពី 9 ខែមុននេះគឺមានចំនួនដល់ទៅ 20% ។ ក្រុមហ៊ុន realme វិញនោះក៏មានចំណែកទីផ្សារដូចទៅនឹងក្រុមហ៊ុននេះផងដែរ ក្រោយពេលដែលចូលទៅក្នុងទីផ្សារត្រឹមតែ 3 ឆ្នាំប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន