no-alternative title

មានការទម្លាយចេញនូវលក្ខណៈសម្បត្តិពេញលេញរបស់ស្មាតហ្វូន Honor 50, Honor 50 Pro, Honor 50 SE ហើយ!

យោងតាមព័ត៌មានកន្លងមកបាននិយាយថា នៅថ្ងៃទី 16 ខែមិថុនាខាងមុខនេះ ក្រុមហ៊ុន Honor នឹងបង្ហាញចេញនូវស្មាតហ្វូនត្រកូល Honor 50 series របស់ខ្លួនហើយ។ នៅថ្ងៃនេះយោងតាមការទម្លាយចេញពី Ishan Agarwal នៅលើ 91mobiles គឺបានបង្ហញចេញនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនត្រកូល Honor 50 នេះផងដែរ។ ការបែកធ្លាយនេះមិនមានការនិយាយអំពីបន្ទះឈីប Snapdragon 888 ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន Honor 50 Pro+ នោះទេ ប៉ុន្តែព័ត៌មាននេះហាក់ដូចជាចង់បញ្ជាក់ថា ក្រុមហ៊ុននេះ នឹងមិនទាន់បង្ហាញស្មាតហ្វូននេះនៅថ្ងៃទី 16 ខែមិថុនានេះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Honor 50 5G និង Honor 50 Pro 5G

នៅក្នុងការបែកធ្លាយថ្មីនេះ បានទម្លាយថា ស្មាតហ្វូន Honor 50 5G មានអេក្រង់ទំហំ 6.57-inch OLED FHD+ ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 32-megapixel។ ស្មាតហ្វូន Honor 50 Pro នេះ មានអេក្រង់ទំហំ 6.72-inch OLED FHD+ ជាមួយនឹងកាមេរ៉ាភ្លោះខាងមុខទំហំ 32-megapixel + 12-megapixel dual selfie ។ ស្មាតហ្វូន Honor 50 មានវិមាត្រ 159.96 x 73.76 x 7.78mm និងទម្ងន់ 175g ខណៈពេលដែលស្មាតហ្វូន Honor 50 Pro 5G មានវិមាត្រ 163.46 x 74.66 x 8.05mm និងទម្ងន់ 187 g ។

ស្មាតហ្វូន Honor 50 និង 50 Pro នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 778G SoC ។ស្មាតហ្វូន Honor 50  នេះមានថាមពលថ្មទំហំ 4,300mAh  ដែលមានបច្ចេកវិទ្យា 66W rapid charging ខណៈពេលដែលម៉ូឌែល Pro គឺមានថាមពលថ្មទំហំ 4,000mAh ជាមួយនឹងបច្ចេកវិទ្យា 100W fast charge ផងដែរ។ នៅក្នុងការបែកធ្លាយនេះ វាចំណាយពេលត្រឹមតែ 25 នាទីប៉ុណ្ណោះក្នុងការសាកថ្មពេញនៅលើម៉ូឌែល Pro នេះ។ ស្មាតហ្វូនទាំង 2 នេះ គឺមានកាមេរ៉ា 4 គ្រាប់នៅខាងក្រោយដែលមានកកាមេរ៉ាទំហំ 108-megapixel main lens, 8-megapixel ultrawide lens, 2-megapixel macro  និង 2-megapixel depth sensor ថែមទៀតផង។

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Honor 50 SE 5G

ស្មាតហ្វូន Honor 50 SE នេះមានអេក្រង់ទំហំ 6.78-inch LCD FHD+  ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 16-megapixel ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 100-megapixel main camera, 8-megapixel ultrawide lens និង 2-megapixel macro ។ ស្មាតហ្វូននេះមានបន្ទះឈីប Dimensity 900 chip និងថាមពលថ្មទំហំ 4,000mAh ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 66W rapid charging ។ ស្មាតហ្វូន Honor 50 នេះមានស្បែក Magic UI 4.2  និងប្រព័ន្ធប្រតិបត្តិការ Android 11 OS ផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន