no-alternative title

បែកធ្លាយទំហំអេក្រង់របស់កំពូលស្មាតហ្វូន Samsung Galaxy S22 និង S22+ រួមជាមួយនិង S22 Ultra នៅលើអនឡាញ

កាលពីខែមករាកន្លងទៅនេះ ក្រុមហ៊ុន Samsung ទើបតែបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Galaxy S21 Series របស់ខ្លួន ដែលគិតមកដល់ពេលនេះគឺមានរយៈពេលទើបតែ 5 ខែប៉ុណ្ណោះ ចាប់តាំងពីការប្រកាសជាផ្លូវការរបស់ស្មាតហ្វូននេះ។ ថ្មីៗនេះ មានការលើកឡើងថា ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល S-Series នេះ នឹងបង្ហាញវត្តមានឆាប់នេះផងដែរ។ ស្របពេលដែលព័ត៌មានលម្អិតរបស់ស្មាតហ្វូន Galaxy S22 Series ក៏ចាប់ផ្តើមទម្លាយនៅលើអ៊ីនធឺរណិតដូចគ្នា។ តាមការបញ្ជាក់របស់ប្រភពជាច្រើន បានបង្ហាញថា កំពូលស្មាតហ្វូននៃត្រកូល Samsung Galaxy S series ជំនាន់ថ្មីនេះ នឹងមានអេក្រង់តូចជាងស្មាតហ្វូនជំនាន់មុននេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខាងក្រោមនេះ គឺជាទំហំអេក្រង់របស់ស្មាតហ្វូនទាំងនេះ៖

Galaxy S22 មានអេក្រង់ទំហំ 6.06 អ៊ីង និង 6.1 អ៊ីង

Galaxy S22+ 6.55 មានអេក្រង់ទំហំ អ៊ីង និង 6.66 អ៊ីង

Galaxy S22 Ultra មានអេក្រង់ទំហំ 6.80 អ៊ីង និង 6.81 អ៊ីង

ដូចអ្វីដែលអ្នកអាចមើលឃើញនេះ ស្មាតហ្វូន Galaxy S22 series នេះ នឹងមានអេក្រង់តូចជាងស្មាតហ្វូនជំនាន់មុននេះ។ បើធ្វើការប្រៀបធៀបនោះ ស្មាតហ្វូន Galaxy S21 និង Galaxy S21+ នឹងមានអេក្រង់ទំហំ 6.2 អ៊ីង និង 6.7 អ៊ីង។ ស្មាតហ្វូន Galaxy S22 Ultra នេះ នឹងមានអេក្រង់ទំហំ 6.8 អ៊ីង ដូចទៅនឹងស្មាតហ្វូន Galaxy S21 Ultra ផងដែរ។ បន្ថែមពីនេះទៀតនោះ កម្រិតភាពច្បាស់នៃអេក្រង់របស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែស្មាតហ្វូនប្រហែលជាដូចទៅនឹងម៉ូឌែលជំនាន់មុននេះផងដែរ។ ស្មាតហ្វូន Ultra នឹងមានកម្រិតអេក្រង់ WQHD+ ខណៈពេលដែលម៉ូឌែល Plus គឹមានកម្រិតភាពច្បាស់ត្រឹមតែ FHD+៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន