no-alternative title

កាលបរិច្ឆេទ និងថ្ងៃដឹកជញ្ជូនស្មាតហ្វូន Samsung Galaxy Z Fold3, Z Flip3, Watch4 និង Watch Active4 ត្រូវទម្លាយ!

នៅថ្ងៃនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានបន្តនិយាយអំពីក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានជំនាន់ថ្មីរបស់ខ្លួន និងស្មាតវ៉ចរបស់ខ្លួននៅចុងខែកក្កដា ឬនៅក្នុងខែសីហាខាងមុខនេះ។ នៅពេលនេះ កាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូននេះ និងថ្ងៃដឹកជញ្ជូនរបស់ស្មាតហ្វូននេះ ក៏ត្រូវបានទម្លាយនៅលើអ៊ីនធឺរណិតផងដែរ។ បើតាមការទម្លាយចេញពី Max Weinbach នៅលើ Android Police បានបញ្ជាក់ថា ព្រឹត្តិការណ៍ Samsung Unpacked នឹងធ្វើឡើងនៅថ្ងៃទី 3 ខែសីហានេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងសន្និសីទនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ នឹងបង្ហាញនូវស្មាតហ្វូន Galaxy Z Fold3, Galaxy Z Flip3, Galaxy Watch4 រួមជាមួយនិង Galaxy Watch Active4 ថែមទៀតផង។ នៅក្នុងការបញ្ជាក់របស់លោក Jon Prosser បានអោយដឹងថា ស្មាតវ៉ច Galaxy Watch4 series នឹងចាប់ផ្តើមក្នុងការដឹកជញ្ជូននៅថ្ងៃទី 11  ខែសីហា។ សម្រាប់ស្មាតហ្វូនដែលអាចបត់បាន Galaxy Z series ជំនាន់ទី 3 នឹងបង្ហាញខ្លួននៅថ្ងៃទី 27 ខែសីហានេះ។ សម្រាប់ស្មាតវ៉ចថ្មីនេះនឹងដល់ដៃរបស់អតិថិជនត្រឹមតែ 1 សប្តាហ៍ប៉ុណ្ណោះ ក្រោយការបង្ហាញខ្លួនជាផ្លូវការនោះ។ យ៉ាងណាមិញ សម្រាប់ស្មាតហ្វូនដែលអាចបត់បាននេះនឹងចំណាយពេលជាង 3 សប្តាហ៍។

ស្មាតវ៉ច Galaxy Watch4 series នេះ នឹងប្រើប្រាស់នូវ Wear OS ដែលអភិវឌ្ឍដោយក្រុមហ៊ុន Google, Samsung និងFibit ផងដែរ។ នាឡិកានេះមាន 2 ប្រភេទគឺ Bluetooth និងCellular ។ ស្មាតហ្វូន Galaxy Z Fold3 និង Galaxy Z Flip3 នេះនឹងមានការទ្រទ្រង់ទៅលើ S Pen stylus និងកាមេរ៉ាខាងក្រោមអេក្រង់ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន