no-alternative title

នៅពេលនេះកម្មវិធី Huawei Video បានដំណើរការនៅលើប្រទេសចំនួនជាង 60 ហើយ ក្នុងនោះក៏មានប្រទេសម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត និងហ្វីលីពីនផងដែរ

បន្ទាប់ពីការប្រកាសចេញនូវកម្មវិធី Huawei Video មក នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានចេញរបាយការណ៍របស់ខ្លួនថា  កម្មវិធី Huawei Video នេះ គឺអាចដំណើរការប្រើប្រាស់បានសម្រាប់អ្នកប្រើប្រាស់ជាង 60 ប្រទេសហើយ។ កម្មវិធីនេះដំណើរការនៅលើ Huawei Smart Screens នៅក្នុងប្រទេសម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត ហ្វីលីពីន រួមជាមួយនិងប្រទេសជាច្រើនទៀត។ កម្មវិធីនេះ គឺមាន Content ល្អៗ ជាច្រើននៅក្នុងការប្រើប្រាស់ថែមទៀត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei Video App នេះ គឺជាកម្មវិធី Default Video Play នៅលើស្មាតហ្វូនទាំងអស់របស់ក្រុមហ៊ុន Huawei និង Honor ផងដែរ។ កម្មវិធីនេះ អាចប្រើប្រាស់សម្រាប់ចាក់វីដេអូជាច្រើន ដែលមានច្រើន Formats ហើយអាចធ្វើការគ្រប់គ្រងទៅលើល្បឿន Playback, Slow Motion និងជាច្រើនទៀត។ ក្រុមហ៊ុននេះ ក៏មានការផ្តល់នូវ Huawei Cloud + Huawei Terminal Cloud សម្រាប់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក។

នៅខែនេះ លោក Zhang Pingan ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Huawei នាយកប្រតិបត្តិរបស់ក្រុមហ៊ុន  Huawei Cloud និងប្រធានផ្នែកសេវាកម្ម Consumer Cloud Services អះអាងថា កម្មវិធី Video App នេះគឺមានខ្សែភាពយន្ត និងកម្មវិធី content ទូរទស្សន៍ជាង 50,000 ម៉ោង។ គាត់បាននិយាយថា វីដេអូខ្លីរបស់ចិនជាង 10 លានក៏មានអ្នកប្រើប្រាស់ជាង 230 លាននាក់នៅជុំវិញពិភពលោកផងដែរ។ នៅក្នុងពេលនេះ កម្មវិធី  Huawei Video នេះសហការជាមួយនឹង TV channel Clubbing TV ដែលដំណើរការជាង 60 ប្រភេទនៅក្នុងអ៊ឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក មជ្ឈឹមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន