no-alternative title

មានការលើកឡើងថា Huawei មិនគួរត្រូវបានដាក់នៅក្នុងបញ្ជីខ្មៅនោះទេ ដោយសារតែមកដល់ពេលនេះ គឺនៅតែគ្មានភស្តុតាងជាក់លាក់ណាមួយឡើយ

គិតចាប់តាំងពីឆ្នាំ 2019 កន្លងមក សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ចិន ត្រូវបានគេមើលឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺទទួលបាននូវការហាមប្រាមជាច្រើនជាងគេនៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ត្រូវបានគេដាក់នៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ដែលបានធ្វើអោយក្រុមហ៊ុន Huawei ពិតជាពិបាកមែនទែនក្នុងការបន្តនូវអាជីវកម្មជាមួយនឹងផ្នែក hardware ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Huawei ជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធជាង 70 គឺត្រូវបានហាមប្រាមក្នុងការធ្វើអាជីវកម្មជាមួយនឹងក្រុមហ៊ុនជាច្រើន ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក និងការប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើន ដែលធ្វើការអភិវឌ្ឍនៅក្នុងសហរដ្ឋអាមេរិក។ នៅក្នុងបញ្ជីនេះ ក៏មានក្រុមហ៊ុនជាច្រើនទៀត ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនផងដែរ។ នៅចំពេលដែលមានសង្គ្រាមពាណិជ្ចកម្មនេះ ប្រទេសចិន គឺបានធ្វើអោយក្រុមហ៊ុននេះ បានបង្កើននូវសមត្ថភាពយ៉ាងខ្លាំងនៅក្នុងការក្លាយខ្លួនជាក្រុមហ៊ុនឯករាជ្យនៅក្នុងវិស័យជាច្រើននៃបច្ចេកវិទ្យា ក្នុងនោះមានដូចជា ការផលិតនូវបន្ទះឈីបផងដែរ។ ជាពិសេសក្រុមហ៊ុននេះ ក៏បានធ្វើការជាមួយនឹងបច្ចេកវិទ្យាជាច្រើនទៀតផងដែរនោះគឺ AI, ML, 6G រួមជាមួយនិងដៃគូជាច្រើនថែមទៀតផង។

 

ប្រភពខាងលើនេះ បានបញ្ជាក់ថា មួយរយៈចុងម្រោយនេះ ដោយសារតែមើលឃើញពីការរីកចម្រើនយ៉ាងឆាប់របស់ប្រទេសចិននោះ គឺបានធ្វើអោយសហរដ្ឋអាមេរិក បានធ្វើការនៅក្នុងវិស័យបច្ចេកវិទ្យាជាច្រើន ហើយប្រទេសមហាអំណាចមួយនេះ ក៏ទើបតែបានចំណាយទឹកប្រាក់ជាង $54.2 ពាន់លានដុល្លារអាមេរិកទៀត ដើម្បីបង្កើននូវការសមត្ថភាពសម្រាប់ក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិកនៅក្នុងប្រកួតប្រជែងជាមួយក្រុមហ៊ុនចិនផងដែរ។ 

 

គួរបញ្ជាក់ថា មូលហេតុសំខាន់ដែលក្រុមហ៊ុន Huawei ត្រូវបានដាក់នៅក្នុងបញ្ជីខ្មៅនោះ គឺដោយសារតែក្រុមហ៊ុននេះ ត្រូវបានមន្ត្រីជាច្រើនរបស់សហរដ្ឋអាមេរិក បានចោទប្រកាន់ថា ក្រុមហ៊ុននេះ គឺមានការពាក់ព័ន្ធទៅនឹងហានិភ័យសុវត្ថិភាព ដែលមានទំនាក់ទំនងជាមួយនឹងយោធារបស់ចិន និងទីភ្នាក់ងារសុវត្ថិភាពជាច្រើនទៀត ក៏ប៉ុន្តែ ក្រុមហ៊ុន Huawei ក៏បានចេញមកបដិសេធជាច្រើនលើកច្រើនសារដែរ អំពីការអះអាងរបស់សហរដ្ឋអាមេរិកនេះ។ ហើយរហូតមកដល់ពេលនេះសហរដ្ឋអាមេរិក ក៏មិនបានរកឃើញនូវភស្តុតាងជាក់លាក់ណាមួយសម្រាប់ទៅលើការចោទប្រកាន់ក្រុមហ៊ុននេះនោះទេ។ សូមជំរាបថា ប្រាក់ចំណូលសម្រាប់ត្រីមាសដំបូងរបស់ក្រុមហ៊ុន Huawei គឺមានធ្លាក់ចុះចំនួន 16.5 ភាគរយ ដែលប្រហាក់ប្រហែល 152.2 ពាន់លានយ៉ន់ ប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុនគឺមានចំនួន 182,2 ពាន់លានយ័ន (28.1 ពាន់លានដុល្លារ)។ ការធ្លាក់ចុះនេះ គឺដោយសារតែអាជីវកម្មស្មាតហ្វូនរបស់ខ្លួន ដែលជាអ្នករកប្រាក់ចំណូលដ៏សំខាន់របស់ក្រុមហ៊ុននេះកំពុងធ្លាក់ចុះខ្លាំង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន