no-alternative title

Samsung Display អាចនឹងចាប់ផ្តើមផលិតបន្ទះអេក្រង់បត់ UTG-OLED របស់ខ្លួន ដើម្បីផ្គត់ផ្គង់ទៅអោយ Google, vivo និង Xiaomi ចាប់ពីខែតុលាឆ្នាំ 2021

ក្រុមហ៊ុន Samsung Display អាចនឹងចាប់ផ្តើមផលិតកម្មបន្ទះអេក្រង់បត់ Foldable OLED Display របស់ខ្លួន ដើម្បីផ្គត់ផ្គង់អោយក្រុមហ៊ុន Google, vivo និង Xiaomi ចាប់ពីខែតុលា ឆ្នាំ 2021 ខាងមុខនេះទៅ នេះបើតាមការចុះផ្សាយពីបណ្តាញសារព័ត៌មាន The Elec។ ក្រុមហ៊ុនផលិតស្មាតហ្វូនទាំងបីនេះត្រូវបានគេព្យាករណ៍ថា អាចនឹងប្រកាសចេញទូរស័ព្ទអេក្រង់បត់របស់ខ្លួននៅត្រីមាសចុងក្រោយ (ត្រីមាសទី 4) ក្នុងឆ្នាំ 2021 នេះ ដូច្នេះ Samsung Display ក៏នឹងចាប់ផ្តើមសង្វាក់ផលិតបន្ទះអេក្រង់ Foldable OLED Display ឬ Ultra-Thin Glass OLED Display ទ្រង់ទ្រាយធំចាប់ពីខែតុលាឆ្នាំ 2021 ខាងមុខទៅដើម្បីផ្តត់ផ្គង់ដល់ក្រុមហ៊ុនទាំងបីនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរបាយការណ៍ដែលបានបែកធ្លាយនាពេលកន្លងមកបាននិយាយថា Samsung Display នឹងផលិតបន្ទះអេក្រង់ Flixable OLED Display ទំហំ 7.6 អ៊ីញ សម្រាប់អនាគតទូរស័ព្ទអេក្រង់បត់ Pixel Foldable របស់ Google និងទំហំ 8 អ៊ីញជាមួយកម្រិត aspect ratio 10.2:9 សម្រាប់ទូរស័ព្ទអេក្រង់បត់ vivo Foldable។ ជាមួយគ្នាដែរទូរស័ព្ទអេក្រង់បត់របស់ vivo ក៏អាចនឹងប្រើនូវបន្ទះអេក្រង់បត់ទំហំ 6.5 អ៊ីញ ដែលផលិតដោយក្រុមហ៊ុនចិន BOE ស្ថិតនៅក្នុងរោងចក្រ B7 ផងដែរ។

យ៉ាងណាមិញគេមិនទាន់ដឹងថាអេក្រង់បត់ដែល Samsung ផលិតសម្រាប់ក្រុមហ៊ុន Xiaomi មានទំហំប៉ុន្មាននោះទេ ប៉ុន្តែ គេគ្រាន់តែដឹងថា Samsung នឹងផលិតបន្ទះអេក្រង់បត់ខាងក្នុង (Internal display) សម្រាប់ទូរស័ព្ទអេក្រង់ជំនាន់ថ្មីរបស់ Xiaomi ខណៈក្រុមហ៊ុន CSOT របស់ចិន នឹងផលិតបន្ទះអេក្រង់ខាងក្រៅ (External display)។  ចំនែកក្រុមហ៊ុន OPPO ក៏គ្រោងនឹងប្រកាសចេញទូរស័ព្ទអេក្រង់បត់ប្រភេទ Clamshell ដូច Galaxy Z Flip នៅចុងឆ្នាំ 2021 ឬដើមឆ្នាំ 2022 ផងដែរ ហើយអេក្រង់ Clamshell នោះអាចានឹងមានទំហំ 7.1 អ៊ីញដែលជាអេក្រង់ LTPO-AMOLED ផលិតដោយ Samsung Display។

រីឯក្រុមហ៊ុន Huawei វិញក៏គ្រោងនឹងប្រើបន្ទះអេក្រង់បត់ជំនាន់ថ្មីដែលផលិតដោយ Samsung Display នៅលើទូរស័ព្ទអេក្រង់បត់ Huawei Mate X ជំនាន់ក្រោយរបស់ខ្លួនផងដែរ ទោះបីជា Mate X2 បច្ចុប្បន្នប្រើនូវបន្ទះអេក្រង់បត់ផ្គត់ផ្គង់ដោយ BOE ក៏ដោយ។ បច្ចុប្បន្ននេះ Samsung Display បាននឹងកំពុងផ្តោតយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍផលិតបន្ទះអេក្រង់បត់ជំនាន់ថ្មី UTG និង OLED Display ដើម្បីផ្គត់ផ្គង់អោយក្រុមហ៊ុនមេ Samsung Electronics ប្រើនៅលើទូរស័ព្ទអេក្រង់ជំនាន់ថ្មី Galaxy Z Fold 3 និង Z Flip 3 ដែលត្រៀមប្រកាសចេញនៅខែក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន