no-alternative title

ស្មាតហ្វូន OPPO A16 បានបង្ហាញខ្លួននៅលើបញ្ជី Geekbench ហើយ គឺដំណើរការជាមួយនឹងបន្ទះឈីប Helio G35

យោងតាមរបាយការណ៍ដែលចេញផ្សាយនៅពេលថ្មីៗនេះ បានបង្ហាញាថា ក្រុមហ៊ុន OPPO បានធ្វើការនៅលើស្មាតហ្វូនដែលមានតម្លៃសមរម្យត្រកូល A-series ដែលមានឈ្មោះហៅថា OPPO A16។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងជំនួសវត្តមានរបស់ស្មាតហ្វូន OPPO A15 ដែលចេញលក់កាលពីឆ្នាំមុននេះ។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ បានធ្វើការតេស្តទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូន A16 ហើយពេលនេះ ក៏បង្ហាញខ្លួននៅលើបញ្ជី Geekbench Benchmarking ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ មានស្មាតហ្វូនមួយរបស់ OPPO ដែលមានលេខកូដ CPH2269 ក៏បានបង្ហាញខ្លួននៅលើ Platforms ជាច្រើនដូចជា BIS (India), IMDA (Singapore), EE (Europe), TKDN (Indonesia), SIRIM (Malaysia), NBTC (Thailand) និង FCC (U.S.) ផងដែរ។ នៅក្នុងចំណោមស្មាតហ្វូនទាំងនេះ នៅក្នុងបញ្ជី FCC នេះ ក៏មានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនអំពីស្មាតហ្វូន  OPPO A16 ផងដែរ។ នៅក្នុងបញ្ជីរបស់ Geekbench បានបញ្ជាក់ថា ស្មាតហ្វូន  OPPO A16 នេះ គឺប្រើប្រាស់នូវបន្ទះឈីប MediaTek Helio G35 ឬ MT6765G និងមានរ៉េមទំហំ 4GB ហើយនិងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 11 OS។ 

តាមសមត្ថភាពនៃការធ្វើតេស្តស្មាតហ្វូននេះ គឺមានពិន្ទុ 177 នៅក្នុង  single-core និងពិន្ទុ 950 នៅក្នុង multi-core ដែលធ្វើតេស្តនៅលើ Geekbench។ សម្រាប់ការបញ្ជាក់នៅក្នុងបញ្ជី FCC របស់ស្មាតហ្វូននេះ គឺមានការបង្ហាញថាស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,980mAh។ ស្មាតហ្វូននេះ គឺជាប្រភេ 4G និងមានមុខងារតភ្ជាប់ដូចជា dual-band Wi-Fi និង  Bluetooth ជាដើម។ ស្មាតហ្វូននេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន