no-alternative title

Nikon បានបង្ខំផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនចេញពីប្រទេសជប៉ុនហើយ ដោយសារតែកាមេរ៉ារបស់ស្មាតហ្វូនមានសមត្ថភាពកាន់តែខ្ពស់

ក្រុមហ៊ុន Nikon Corp នឹងបញ្ចប់នូវការផលិតទៅលើកាមេរ៉ារបស់ខ្លួននៅក្នុងប្រទេសជប៉ុននៅចុងឆ្នាំនេះ។ ដំណឹងនេះ គឺចំពេលដែលក្រុមហ៊ុនផលិតកាមេរ៉ាដ៏ធំមួយនេះ មើលឃើញពីការលក់ធ្លាក់ចុះរបស់ខ្លួន ដោយសារតែពេលនេះស្មាតហ្វូនជាច្រើនមានការពង្រឹងទៅលើកាមេរ៉ារបស់ខ្លួនមិនធម្មតាទេ។ ទាក់ទងនឹងដំណឹងនេះ ក៏មានការបញ្ជាក់បន្ថែមថា ក្រុមហ៊ុនផលិតកាមេរ៉ាស្មាតហ្វូននេះ ក៏នឹងធ្វើការផ្លាស់ប្តូរទៅលើខ្សែសង្វាក់នៃការផលិតនេះ ពីរោងចក្ររបស់ខ្លួននៅក្នុងតំបន់ Miyagi Prefecture ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការផលិតតួខ្លួនកាមេរ៉ារបស់ក្រុមហ៊ុននេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការផ្លាស់ប្តូរពីការផលិតកាមេរ៉ានៅក្នុងតំបន់នេះទៅកាន់រោងចក្រដ៏ធំមួយនៅក្នុងប្រទេសថៃ។ យោងតាមខ្លឹមសារនៅក្នុងការប្រកាសរបស់ក្រុមហ៊ុននេះ គឺមានការបញ្ជាក់ថា ការផលិតទៅលើផលិតផលទាំងអស់នេះ គឺនៅតែល្អ បើទោះបីជាវាផលិតនៅបរទេសក៏ដោយ។ សូមជំរាបថា ក្រុមហ៊ុន Nikon បាននាំមុខគេនៅលើឧស្សាហកម្មកាមេរ៉ា ចាប់ត់ាំងពីការបង្ហាញនូវកាមេរ៉ាដំបូងបំផុតនៅក្នុងឆ្នាំ 1948។ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះ បានខិតខំយ៉ាងខ្លាំងនៅក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។ 

ប្រភពដដែលបានបន្ថែមថា ក្រុមហ៊ុនផលិតកាមេរ៉ាមួយនេះ គឺនឹងរក្សានូវការងារផលិតកាមេរ៉ានៅក្នុងរោងចក្រដដែល ហើយខ្លួន នឹងពង្រីកវិសសាលភាពការងារទៅក្នុងផ្នែកជាច្រើនទៀតដូចជា ផ្នែកសុខភាព និងផ្នែកសេនស័រផងដែរ។ ស្រដៀងគ្នាផងដែរ ក្រុមហ៊ុនផលិតកាមេរ៉ានេះ ក៏មានគម្រោងក្នុងការបិទនូវរោងចក្ររបស់ខ្លួនចំនួនពីរនៅក្នុងទីក្រុង Yamagata និង Fukushima ផងដែរ។ រោងចក្រទាំងពីរនេះ គឺមានតួនាទីក្នុងការដកចេញនូវ lens ចេញពីកាមេរ៉ាឌីជីថលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន