no-alternative title

LG Energy Solution ចរចាទិញយកភាគហ៊ុនពីក្រុមហ៊ុន Queensland Pacific Metals របស់ប្រទេសអូស្រ្តាលីដែលមានតម្លៃ 12 ពាន់លានកូរ៉េវ៉ុន

ក្រុមហ៊ុន LG Energy Solution បាននិយាយថា ខ្លួនកំពុងចរចាទិញយកចំនែកភាគហ៊ុនប្រមាណ 7.5% ពីក្រុមហ៊ុន Queensland Pacific Metals របស់ប្រទេសអូស្រ្តាលីដែលគិតជាសាច់ប្រាក់មានចំនួនប្រមាណ 12 ពាន់ លានកូរ៉េវ៉ុន។ ក្រុមហ៊ុនផលិតអាគុយអគ្គិសនីរថយន្តរបស់កូរ៉េខាងត្បូងមួយនេះបាននិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល 10 ឆ្នាំ ក្នុងការទិញយកសារធាតុនីកែលចំនួន 7,000 តោន និងនីកូទីនចំនួន 700 តោនក្នុងមួយឆ្នាំពីរោងចក្រ  Australian metal smelter ។ ក្រុមហ៊ុន Queensland Pacific Metals គ្រោងផលិតចេញនូវសារធាតនីកែលស៊ុលហ្វាត និងនីកែលកូប៊ែដ សម្រាប់ប្រើក្នុងវិស័យអាគុយរថយន្តអគ្គិសនីដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ 2023។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំនែករោងចក្រដែលនឹងប្រើសម្រាប់ចម្រាញ់ផលិតនូវសារធាតុទាំងពីរនេះ គឺបាននឹងកំពុងដំណើរការស្ថាបនាសាងសងជិតរួចរាល់ហើយ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់នៃរដ្ឋឃ្វិនលែន ប្រទេសអូស្រ្តាលី។ LG Energy Solution បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនខ្លួនធានាបាននូវការផ្គត់ផ្គង់ដែលមានស្ថិរភាពសម្រាប់វត្ថុធាតុដើមដែលត្រូវបានប្រើនៅក្នុងអាគុយសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនី។ យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ CRU បានបង្ហាញថា តម្រូវការសារធាតុនីកែលសម្រាប់ប្រើក្នុងឧស្សាហកម្មផលិតអាគុយរថយន្តអគ្គិសនីក្នុងឆ្នាំ 2021 មានចំនួន 2,6 លានតោន ហើយទិន្នន័យនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 3,1 លានតោននៅឆ្នាំ 2024។ នៅក្នុងអាគុយរថយន្តអគ្គីសន្តីគេប្រើនូវសារធាតុ Cathode ប្រមាណ 40% ផ្សំជាមួយនឹងសារធាតុនីកែល និងនីកែលកូប៊ែដដើម្បីផ្ទុកចរន្តអគ្គិសនី ដើម្បីធ្វើការគណនាកំនត់រយះពេលនៃការធ្វើដំណើរ (បើកបរ) របស់រថយន្ត។ 

ទន្ទឹមនឹងនេះក្រុមហ៊ុន Posco ក៏បានចូលរួមក្នុងកិច្ចព្រមព្រៀងទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន Queensland Pacific Metals ផងដែរ។ ក្រុមហ៊ុននេះនឹងទិញភាគហ៊ុន 3,2 ភាគរយ ដែលមានតម្លៃខ្ទង់ 5 ពាន់លានវ៉ុន។ ក្រុមហ៊ុន Posco នឹងទិញសារធាតុនីកែល 3,000 តោន និងនីកែលកូប៊ែដចំនួន 300 តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល 10 ឆ្នាំពីក្រុមហ៊ុនអូស្ត្រាលីដែលនឹងចាប់ផ្តើមពីឆ្នាំ 2023៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន