no-alternative title

រថយន្ត Polar Fox Alpha S Huawei HI version ដែលប្រើប្រាស់នូវប្រព័ន្ធ HarmonyOS កំពុងតែមានតម្រូវការខ្ពស់មែនទែននៅលើទីផ្សារប្រទេសចិន

នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន ARCFOX និង Huawei បានសហការគ្នា ក្នុងការបង្កើតនូវរថយន្តស៊េរីថ្មីដ៏អស្ចារ្យរបស់ខ្លួនដែលមានឈ្មោះហៅថា ARCFOX Alpha S Huawei HI Edition។ រថយន្ត Polar Fox Alpha S Huawei HI version នេះ ត្រូវបានគេបំពាក់នូវប្រព័ន្ធ 3 lidars រួមជាមួយនិងសេនស័រជាច្រើនទៀតផងដែរ។ រថយន្តឆ្លាតវៃនេះ គឺមានសមត្ថភាពខ្ពស់ អាចបើកបរដោយខ្លួនឯងនៅលើផ្លូវទីក្រុង ហើយក្រុមហ៊ុនទាំងពីរនេះ បានប្រកាសចេញលក់វាក្នុងតម្លៃ 429,900 yuan ($66,500)។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នា ក្រុមហ៊ុន BAIC Group បានប្រកាសថា រថយន្ត Polar Fox Alpha S Huawei HI version គឺជារថយន្តឆ្លាតវៃជំនាន់ដំបូងដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ បានអោយដឹងថា ក្រុមហ៊ុន Polar Fox មានក្តីសង្ឃឹមក្នុងការបើកនូវស្ថានីយ៍សាកថ្ម 360kW Supercharger នៅក្នុងឆមាសទី 2 នៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះ នឹងធ្វើការពង្រីកនូវស្ថានីយ៍រហូតដល់ទៅ 100 កន្លែងនៅក្នុងពេលមួយឆ្នាំ។ បន្ថែមពីនេះទៀតនោះរថយន្ត Alpha S Huawei HI version នេះគឺចាប់ផ្តើមការផលិតទ្រង់ទ្រាយធំ។

របាយការណ៍ថ្មីនេះ បានបង្ហាញទៀតថា ការបញ្ជាទិញទៅលើរថយន្តនេះ គឺមានតម្រូវការខ្ពស់ខ្លាំងមែនទែន។ ក្រុមហ៊ុននេះអាចនឹងដឹកជញ្ជូននូវរថយន្តទាំងនេះ នៅចុងឆ្នាំនេះហើយ។ គោលដៅរបស់ក្រុមហ៊ុន Polar Fox គឺដឹកជញ្ជូនរថយន្តមិនតិចជាង 1000 គ្រឿងនោះទេ នៅក្នុងត្រីមាសទី 4 ឆ្នាំនេះ។ រថយន្ត ARCFOX Polar Fox Alpha S Huawei HI version នេះប្រើប្រាស់ជាមួយនឹង HarmonyOS smart cockpit។ រថយន្តនេះ មានអេក្រង់ 21.69-inch ដែលមានកម្រិតភាពច្បាស់ 3840x720 និង 180PPI។ រថយន្តនេះ ប្រើប្រាស់នូវបន្ទះឈីប Kirin 990A chip ជាមួយនឹង 3.5TOPs និងទ្រទ្រង់នូវបច្ចេកវិទ្យា5G ថែមទៀត។ 

រថយន្ត Alpha S version នេះគឺមានតម្លៃ 388,900 yuan ($60,000) ខណៈពេលដែលរថយន្តប្រភេទ High-version គឺមានតម្លៃ 429,900 yuan ($66,000)។  រថយន្ត Polar Fox Alpha S Huawei HI version នេះគឺជារថយន្តអគ្គីសនីឆ្លាតវៃរបស់ក្រុមហ៊ុនដែលមានបំពាក់នូវដំណោះស្រាយ Huawei Lidar ។ រថយន្តនេះគឺមានបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិផងដែររបស់ក្រុមហ៊ុន Huawei ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន