no-alternative title

អគ្គនាយកក្រុមហ៊ុន Honor ប្រចាំប្រទេសឥណ្ឌា៖ Huawei នឹងបង្កើននូវសេវាកម្ម HMS នៅឥណ្ឌាកាន់តែខ្លាំង តាមរយៈការបង្កើនការវិនិយោគ

ចាប់តាំងពីពេលដែលក្រុមហ៊ុន Huawei ត្រូវរងការវាយប្រហារដោយការហាមប្រាមផ្នែកពាណិជ្ជកម្ម ដោយសហរដ្ឋអាមេរិកនោះដោយក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនោះ ក្រុមហ៊ុននេះ ក៏មានការបាត់បង់នូវការទ្រទ្រង់ទៅលើសេវាកម្មរបស់ក្រុមហ៊ុន Google សម្រាប់ស្មាតហ្វូន Android ជាច្រើនរបស់ខ្លួនផងដែរ។ នៅពេលនេះ ស្មាតហ្វូនទាំងនេះ មានការនាំចេញជាមួយនឹងសេវាកម្ម HMS (Huawei Mobile Services) ហើយថ្មីៗនេះ ក្រុមហ៊ុននេះ ក៏ទើបតែបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Honor 9X Pro នៅក្នុងប្រទេសឥណ្ឌាផងដែរ។ អគ្គនាយករបស់ក្រុមហ៊ុន Honor នៅក្នុងប្រទេសឥណ្ឌា លោក Charles Peng បានទម្លាយថា ក្រុមហ៊ុន Huawei គឺស្វែងរកនូវការវិនិយោគបន្ថែមទៀត នៅក្នុងការពង្រីកទៅលើសេវាកម្មរបស់ HMS ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់អគ្គនាយកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានធ្វើការបង្កើនទៅលើការវិនិយោគនៅក្នុងប្រទេសនេះដើម្បីបង្កើននូវការរីកចម្រើនរបស់ខ្លួនទៅលើសេវាកម្មជាច្រើនសម្រាប់ជំនួសសេវាកម្មរបស់ GMS នោះ។ សេវាកម្ម HMS គឺជាប្រព័ន្ធអេកូឡូស៊ីដែលស្រដៀងគ្នាទៅនឹង Google ផងដែរ។ វាមានកម្មវិធីមួយហៅថា AppGallery ។ សម្រាប់កម្មវិធីធំៗដូចជា Facebook, YouTube និងជាច្រើនទៀតនៅមិនទាន់រកឃើញនៅលើកម្មវិធី AppGallery នេះនៅឡើយទេ។ ស្មាតហ្វូននេះគឺមានការលក់នៅកម្រិតយឺតនៅក្នុងទីផ្សារជាច្រើនរបស់លោកខាងលិចពិសេសនៅអ៊ឺរ៉ុប។

ក្រុមហ៊ុននេះ មិនត្រូវបានរារាំងនោះទេ ក្នុងការបង្កើននូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងតំបន់ជាច្រើនដូចជាប្រទេសឥណ្ឌានេះ។ លោក Charles អះអាងថា អ្នកអាចមើលឃើញនូវសេវាកម្ម HMS នឹងមានការកើនឡើងយ៉ាងឆាប់រហ័ស។ ប្រទេសឥណ្ឌាគឺជាប្រទេសជួរមុខដំបូងគេនៅលើពិភពលោកដែលមានការទាក់ទាញចំណាប់អារម្មណ៍ខ្លាំង។ យើងត្រូវការបង្កើននូវប្រព័ន្ធអេកូឡូស៊ីបន្ថែមទៀត នៅក្នុងប្រទេសឥណ្ឌា នេះតាមរយៈការវិនិយោគជាច្រើនសម្រាប់អ្នកអភិវឌ្ឍកម្មវិធី អ្នកប្រើប្រាស់ និងដៃគូសហការ។ បន្ថែមពីនេះទៀតនោះ លោក Peng បាននិយាយថា ក្រុមហ៊ុនក៏មានគោលដៅក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីចំនួន 10 ដែលមានភ្ជាប់ជាមួយនឹងសេវាកម្ម HMS នៅចុងឆ្នាំនេះ ហើយវានឹងមានស្មាតហ្វូន 5G ផងដែរ។

នៅក្នុងពេលនេះ ក្រុមហ៊ុន Honor នៅក្នុងប្រទេសឥណ្ឌាគឺកំពុងតែព្យាយាមក្នុងការនាំយកនូវកម្មវិធីច្រើនជាង  5,000 ដែលអាចប្រើប្រាស់បានសម្រាប់ជនជាតិឥណ្ឌា។ នេះនឹងធ្វើអោយមានតម្រូវការកើនឡើងនៅក្នុងប្រទេសនេះជាក់ជាមិនខាន។ តាមការបញ្ជាក់របស់ប្រភពជាច្រើននោះ ក្រុមហ៊ុននេះ ក៏មានការចុះឈ្មោះអ្នកអភិវឌ្ឍកម្មវិធីចំនួន 1.3 លាននាក់ សម្រាប់សេវាកម្ម HMS របស់ខ្លួន។ ស្មាតហ្វូនមួយចំនួនរបស់ក្រុមហ៊ុននេះដែលបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា ក៏មានការទ្រទ្រង់នូវ Google Apps ផងដែរ ប៉ុន្តែស្មាតហ្វូនជាច្រើន គឺផ្តោតខ្លាំងបំផុតនៅលើកម្មវិធី AppGallery ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន