no-alternative title

iPhone 12 អាចនឹងក្លាយជា ទូរស័ព្ទ iPhone ដំបូងបំផុត ដែលបង្ហាញខ្លួនដោយគ្មានរន្ធដោតកាសស្តាប់ 3.5មម

តាមការបញ្ជាក់នៅក្នុងព័ត៌មានថ្មីបំផុត ដែលបានបញ្ចេញដោយអ្នកវិភាគលោក Min-Chi Kuo បានបញ្ជាក់ថា កាសស្តាប់មានខ្សែ EarPods ប្រហែលជាលែងមានវត្តមានទៀតហើយ នៅក្នុងប្រអប់របស់ស្មាតហ្វូន iPhone 12 ដោយនៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple អាចនឹងប្រកាសចេញនូវស្មាតហ្វូនចំនួន 4 ម៉ូឌែលគឺ iPhone 12, 12 Lite, 12 Pro និង 12 Pro Max។ ហើយក្រុមហ៊ុន Appple ចង់លក់កាសស្តាប់ Wireless របស់ខ្លួន ដាច់ដោយឡែកពីទូរស័ព្ទជំនាន់ថ្មីនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកវិភាគរូបនេះ បានអះអាងថា ក្រុមហ៊ុននេះ នឹងមិនមានកាសស្តាប់ AirPods ឬ AirPods Pro ថ្មីទៀត ដែលនឹងបង្ហាញខ្លួននោះទេ រហូតដល់ឆ្នាំ 2021។ ប៉ុន្តែសម្រាប់កាសស្តាប់ AirPods ជំនាន់ទី 2 នេះបានប្រកាសបង្ហាញខ្លួនរយៈពេលជាង 1 ឆ្នាំកន្លះហើយនោះ តម្លៃរបស់វាក៏អាចមានការចុះថ្លៃផងដែរ។ ការលុបចោលនូវកាសស្តាប់មានខ្សែជាមួយនឹងស្មាតហ្វូននេះនឹងជម្រុញអោយមនុស្សកាន់តែច្រើនទិញកាសស្តាប់ Wireless នេះ។

នៅពេលដែលក្រុមហ៊ុន Apple ដកចោលនូវរន្ធដោតកាសស្តាប់ 3.5-mm នេះ មនុស្សជាច្រើន ពិតជាមិនសប្បាយចិត្តនោះទេដោយសារតែពួកគេត្រូវទិញនូវ adapters សម្រាប់ភ្ជាប់ទៅកាន់កាសស្តាប់នេះ និងសម្រាប់បញ្ជូលថាមពលថ្មនៅក្នុងពេលតែមួយថែមទៀត។ នៅពេលដែលក្រុមហ៊ុន Apple បោះចង់ចោលនូវការប្រើប្រាស់នូវរន្ធដោតកាសស្តាប់ 3.5 mm នៅលើស្មាតហ្វូន iPhone 7 នោះ ក្រុមហ៊ុន Apple បានចាប់ផ្តើមនូវសករាជថ្មី គឺវត្តមានរបស់កាសស្តាប់ឥតខ្សែ។ ពេលនេះ វាគឺជាការចាប់ផ្តើមនូវការលក់ AirPods ដែលមានគ្រប់ដណ្តប់ទៅលើទីផ្សារ accessories ខ្លាំងមែនទែន ហើយមនុស្សជាច្រើនក៏ពេញនិយមក្នុងការប្រើប្រាស់កាសស្តាប់នេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន