no-alternative title

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃដឹក ដឹកនាំគណៈកម្មាធិការជាតិ ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា 5G នៅប្រទេសថៃ

នៅថ្ងៃទី 21 ខែឧសភា ឆ្នាំ 2020 គណៈកម្មាធិការជាតិ 5G ដែលមានសមាជិក 26 នាក់ត្រូវបានបង្កើតឡើងជាមួយនឹងការចូលរួមពីនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដើម្បីសម្របសម្រួលការអភិវឌ្ឍបច្ចេកវិទ្យា 5G និងជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេស។ គណៈកម្មាធិការនេះ ក៏មានមុខងារក្នុងការកាត់បន្ថយឧបសគ្គទាក់ទងនឹងការប្រមូលមកវិញនូវដែនកំណត់ដែលមិនបានប្រើប្រាស់ឬ(តំបន់ស)ពីទីភ្នាក់ងាររបស់រដ្ឋសម្រាប់គណៈកម្មាធិការជាតិផ្សព្វផ្សាយ និងទូរគមនាគមន៍ (NBTC) ជាថ្នូរនឹងការផ្ដល់សំណង។ គេរំពឹងថា នេះជាការបង្កើនកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារដែលពាក់ព័ន្ធសម្រាប់ការគាំទ្រការអភិវឌ្ឍ 5G ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឧបនាយករដ្ឋមន្ត្រីថៃ លោក Somkid Jatusripitak លោក Prawit Wongsuwon និងលោក Wissanu Krea-ngam មានតួនាទីជាអនុប្រធាននៃគណៈកម្មាធិការជាតិនេះ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងអប់រំក៏ជាសមាជិកនៃគណៈកម្មាធិការនេះផងដែរ។ លេខាធិការអចិន្រ្តៃយ៍នៃក្រសួងសេដ្ឋកិច្ច ឌីជីថល និងសង្គមមានតួនាទីជាប្រធាន និងលេខាធិការនៃគណៈកម្មាធិការ។ គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍ vertical 5G ដោយធានាបាននូវអត្ថប្រយោជន៍ល្អបំផុតនៃការអនុម័តឲ្យប្រើប្រាស់ប្រព័ន្ធ 5G ចំពោះសេដ្ឋកិច្ច និងអ្នកប្រើប្រាស់ចុងក្រោយ។ អគ្គលេខាធិការនៃទីភ្នាក់ងារ NBTC លោក Takorn Tantasith បាននិយាយថា វានឹងជំរុញផែនការជាក់លាក់សម្រាប់ការអនុម័ត 5G និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដោយធានាឲ្យមានការចូលរួមពីតំណាងមកពីក្រសួងសំខាន់ៗ។

 

ការរាតត្បាតជាសកលនៃជំងឺកូវីដ 19 បានជំរុញឲ្យប្រតិបត្តិករទូរគមនាគមន៍ធំៗរបស់ថៃ កែលម្អការដាក់ពង្រាយនូវបច្ចេកវិទ្យា 5G ។ ប្រតិបត្តិករទូរស័ព្ទចល័តកំពូលរបស់ប្រទេសនេះកំពុងប្រណាំងប្រជែងគ្នា ដើម្បីដាក់ពង្រាយបណ្តាញ 5G នៅតាមមន្ទីរពេទ្យដើម្បីគាំទ្រវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ។ លោក Buddhipongse Punnakanta រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច ឌីជីថល និងសង្គមបានមានប្រសាសន៍ថា “ការប្រើឧបករណ៍ដែលបំពាក់ដោយបច្ចេកវិទ្យា 5G ចំពោះប្រព័ន្ធសុខភាពសាធារណៈបង្ហាញពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធឌីជីថលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពរបស់ប្រជាជនក្នុងអំឡុងពេលមានអាសន្នធ្ងន់ធ្ងរណាមួយ” ។

 

ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមរួមជាមួយក្រុមហ៊ុន Huawei តិចណូឡូជី ប្រទេសថៃ កំពុងផ្តល់ដំណោះស្រាយជំនួយ AI ជាមួយនឹងបច្ចេកវិទ្យា 5G ដល់មន្ទីរពេទ្យក្នុងប្រទេសក្នុងគោលបំណងជួយឲ្យលទ្ធផលនៃការធ្វើរោគវិនិច្ឆ័យលទ្ធផលកាន់តែមានប្រសិទ្ធភាពតាមរយៈបណ្តាញល្បឿនលឿន។ ស្ថាប័នឧស្សាហកម្មដូចជា GSMA បានចង្អុលបង្ហាញថា បច្ចេកវិទ្យា 5G មានសារសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ហើយនឹងក្លាយជាឆ្អឹងខ្នងសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ។ នៅពេលដែលកម្លាំងចលករចាប់ផ្តើមលូតលាស់ឡើងវិញក្រោយពេលជំងឺរាតត្បាតសកលនេះ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេដ្ឋកិច្ចឌីជីថល ត្រូវបានគេទទួលយកកាន់តែខ្លាំងឡើងនឹងក្លាយជាកម្លាំងជំរុញដ៏ធំមួយនៅក្នុងឧស្សាហកម្មនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន