no-alternative title

ព័ត៌មានថ្មីនិយាយថា realme X3 SuperZoom នឹងបង្ហាញខ្លួននៅក្នុងប្រទេសថៃ នៅថ្ងៃទី 27 ខែឧសភាខាងមុខនេះហើយ

X3 SuperZoom គឺជាស្មាតហ្វូន Flagship ថ្មីរបស់ក្រុមហ៊ុន realme គ្រោងនឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះហើយ។ ម្សិលមិញនេះ មានការបញ្ជាក់ថាស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅអ៊ឺរ៉ុបនៅថ្ងៃទី 26 ខែឧសភា ខណៈ ដែលមានការទម្លាយព័ត៌មានថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសថៃនៅថ្ងៃបន្ទាប់។ ក្រុមហ៊ុន realme ត្រូវបានគេដឹងថា នឹងប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន realme X3 SuperZoom នៅថ្ងៃទី 27 ខែឧសភានៅវេលាម៉ោង 15:00។ ហើយការប្រកាសបង្ហាញស្មាតហ្វូននេះ នឹងមានការផ្សាយផ្ទាល់នៅលើ Facebook និង YouTube។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមខ្លឹមសារនៅក្នុងរូបភាពផ្សព្វផ្សាយនេះ ក៏មានការទម្លាយថា ក្រុមហ៊ុន Lazada និង Shopee គឺជាដៃគូរបស់ពួកគេផងដែរ នេះមានន័យថា ស្មាតហ្វូននេះ នឹងដាក់លក់នៅលើវេបសាយទាំងពីរនេះ។ ប្រសិនបើអ្នករស់នៅក្នុងប្រទេសឥណ្ឌានោះ អ្នកត្រូវធ្វើការរង់ចាំរយៈពេលប៉ុន្មានសប្តាហ៍ទៀត ហើយតាមការបញ្ជក់នៅក្នុង 91Mobiles បាននិយាយថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅពាក់កណ្តាលខែមិថុនានេះ។ 

មកទល់នឹងថ្ងៃនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែយើងពិតជាមានការភ្ញាក់ផ្អើលនៅពេលដែលស្មាតហ្វូននេះមិនទាន់បង្ហាញខ្លួននោះទេ នៅថ្ងៃទី 25 ខែឧសភានេះ ព្រោះថា នៅថ្ងៃទី 25 ខែនេះ គឺជាការប្រកាសចេញនូវទូរទស្សន៍  realme TV និងនាឡិកា realme Watch នៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូន realme X3 SuperZoom ត្រូវបានគេរាយការណ៍ថា នឹងមានអេក្រង់ 120Hz ជាមួយនឹងរន្ធប្រហោង Punch-Hole នៅលើអេក្រង់។ ហើយនិងមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Snapdragon 855+ មានកាមេរ៉ា 4 គ្រាប់ជាមួយនឹងបច្ចេកវិទ្យា 60x zoom និងថាមពលថ្មទំហំ 4200mAh ជាមួយនឹងបច្ចេកវិទ្យា 30W fast charge ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន