no-alternative title

អ្នកអភិវឌ្ឍកម្មវិធីសម្រាប់ Huawei Mobile Services មានចំនួនកើនច្រើនជាង 1.5 លាននាក់ហើយ តួរលេខនេះ មានការកើនឡើង 115%

Huawei Mobile Services គឺជាចម្លើយរបស់ក្រុមហ៊ុន Huawei ក្នុងការបង្ហាញនូវ OS ផ្ទាល់ខ្លួនរបស់ពួកគេតាមរយៈស្មាតហ្វូនជាច្រើន ដែលវាអាចដំណើរការបាន។ ក្រុមហ៊ុននេះ បានបញ្ចេញនូវស្មាតហ្វូនជាច្រើនដែលមិនមានសេវាកម្ម Google Mobile Services GMS នោះទេ។ ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលទាំង 3 បស់ពិភពលោកដែលតាមពីក្រោយក្រុមហ៊ុន Apple និង Samsung។ ក្រុមហ៊ុននេះ ក៏តែងតែនិយាយអំពីប្រព័ន្ធប្រតិបត្តិការ Android ផងដែរ។ ប៉ុន្តែសម្រាប់សេវាកម្ម HMS របស់ក្រុមហ៊ុន Huawei នេះ នៅតែបន្តក្នុងការកើនឡើង ហើយវាពិតជាល្អមែនទែនក្នុងការប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព្រឹត្តិការណ៍ Huawei Consumer Business Summit 2020 នេះ លោក Tan Donghui ដែលជាអនុប្រធានរបស់ក្រុមហ៊ុនផ្នែក Huawei Consumer Business Cloud Services បាននិយាយអំពីដំណើរការនៃសេវាកម្ម Huawei Mobile Servicesដែលមានចំនួនអ្នកអភិវឌ្ឍកម្មវិធីជាច្រើនដែលពិតជាទាក់ទាញបំផុត។ នៅក្នុងព័ត៌មានមួយដែលរាយការណ៍ដោយក្រុមហ៊ុន Sina Technology នោះ សេវាកម្ម HMS របស់ក្រុមហ៊ុន Huawei នេះ ពិតជាដំណើរការបានយ៉ាងល្អមែនទែន។ នេះគឺជារឿងដែលគួរអោយភ្ញាក់ផ្អើលមែនទែនដោយសារតែស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Huawei បាត់បង់នូវសេវាកម្ម Google Mobile Services ។

យ៉ាងណាមិញ ទោះបីជាមិនមានសេវាកម្មនេះ ក៏ដោយក៏មិនអាចបញ្ឈប់ក្រុមហ៊ុន Huawei ពីការបញ្ចេញនូវស្មាតហ្វូនថ្មីៗរបស់ខ្លួននៅលើទីផ្សារនោះទេ។ ក្រុមហ៊ុន Huawei រំពឹងថានឹងទទួលបាននូវជោគជ័យដូចទៅនឹងសេវាកម្ម Google Mobile Services និង iOS ជាមួយនឹងស្មាតហ្វូនរបស់ពួកគេនោះ។ គាត់ក៏ទម្លាយថា សម្រាប់ត្រីមាសទី 1 នៅក្នុងឆ្នាំនេះ សេវាកម្ម  terminal cloud service របស់ក្រុមហ៊ុន Huawei គឺមានអ្នកប្រើប្រាស់ប្រចាំខែច្រើនជាង 650 លាននាក់នៅជុំវិញពិភពលោក។ នេះគឺមានការកើនឡើងដល់ទៅ 25% បើធៀបទៅនឹងឆ្នាំមុននេះ។  បន្ថែមពីនេះទៀត សេវាកម្ម HMS ពេលនេះ គឺមានអ្នកអភិវឌ្ឍកម្មវិធីចំនួន 1.5 លាននាក់ដែលមានការកើនឡើង 115%។ គាត់និយាយថា វាមានកម្មវិធីច្រើនជាង 60,000 apps ដែលភ្ជាប់ទៅកាន់ Huawei Mobile Services core នេះដែលមានការកើនឡើងដល់ទៅ 66.7% ។ ចំនួននេះពិតជាទាក់ទាញខ្លាំងមែនទែន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន