no-alternative title

Samsung បញ្ចេញនូវស្មាតហ្វូន Galaxy S20 Series សម្រាប់ប្រើប្រាស់នៅក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក

នៅថ្ងៃនេះ មានការបញ្ចេញនូចស្មាតហ្វូន version ថ្មីមួយទៀតហើយរបស់ស្មាតហ្វូន Galaxy S20 ប៉ុន្តែទាល់តែអ្នកធ្វើការអោយរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ហើយនៅក្នុងក្រសួងការពារជាតិ ដែលអាចប្រើប្រាស់នូវស្មាតហ្វូនថ្មីនេះបាន សម្រាប់យើងជាប្រជាជនសាមញ្ញ គឺមិនអាចបប្រើប្រាស់បានទេ។ ស្មាតហ្វូនថ្មីនេះ គឺមានឈ្មោះហៅថា  Galaxy S20 Tactical Edition ដែលមានការឌីស្សាញនូវលក្ខណៈពិសេសសម្រាប់វិស័យនេះតែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងទៅតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Samsung Electronics America, Inc. បានអោដឹងថា ស្មាតហ្វូន  Galaxy S20 Tactical Edition នេះ គឺមានការរៀបចំនូវកម្មវិធីនូវកម្មវិធី Software ដ៏ពិសេស និងមានការទ្រទ្រង់នូវកម្មវីធីជាច្រើនទៀត ដែលមានការឌីស្សាញឡើងក្នុងការជួយដល់ប្រតិបត្តិករជាច្រើនក្នុងការស្វែងរកនូវទីតាំងដែលស្មុគស្មាញ ចម្ងាយឆ្ងាយ និងការបាត់បង់នូវទំនាក់ទំនងជាមួយនឹងអង្គភាពបញ្ជាការថែមទៀត។

ស្មាតហ្វូននេះ គឺមានអេក្រង់ 6.2-inch Dynamic AMOLED QHD+ ជាមួយនឹងកម្រិត 120Hz refresh rate។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 ជាមួយនឹងរ៉េមទំហំ 12GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលដែលមានទំហំ 12MP នៅផ្នែកខាងក្រោយនេះ ជាមួយនឹងកាមេរ៉ា 64MP telephoto និង 12MP ultra-wide angle ហើយនឹងមានកាមេរ៉ាខាងមុខទំហំ 10MP។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4000mAh ជាមួយនឹងបច្ចេកវិទ្យា wireless fast charging ផងដែរ។សម្រាប់ software នេះ គឺមានកម្មវិធីជាច្រើនដូចជា ATAK, APASS, KILSWITCH និង BATDOK ។ 

ចំពោះកម្មវិធី Samsung Dex នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើន អាចធ្វើការតភ្ជាប់ទៅកាន់ម៉ូនីទ័រដូចទៅនឹងការប្រើប្រាស់នូវ Desktop ដើម្បីងាយស្រួលក្នុងការបំពេញនូវបេសកកម្មរបស់ពួកគេ និងការបង្កើតនូវការបណ្តុះបណ្តាល និងផែនការបេសកកម្មថែមទៀត។ ស្មាតហ្វូន Galaxy S20 Tactical Edition នេះ ក៏មានភ្ជាប់ជាមួយនឹងមុខងារ night-vision mode ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការប្រើប្រាស់អេក្រង់នេះ កាន់តែងាយស្រួលនៅពេលយប់។ ស្មាតហ្វូននេះ ក៏មាន stealth mode សម្រាប់បិទទៅលើ LTE និងបិទទៅលើ  RF broadcasting ផងដែរ។ ក្រុមហ៊ុន Samsung បានធ្វើការឌីស្សាញស្មាតហ្វូននេះ ជាមួយនឹងការដោះសោរនៅក្នុង landscape mode ដែលមានភាពងាយស្រួលក្នុងការដំណើរការនូវកម្មវិធី Apps ជាច្រើននោះ។ ស្មាតហ្វូន Galaxy S20 Tactical Edition នេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំ 2020 នេះតាមរយៈដៃគូ IT ជាច្រើនរបស់ខ្លួននោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន