no-alternative title

OPPO RENO4 ត្រូវបានគេដឹងថា គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលមានការទ្រទ្រង់នូវមុខងាររក្សាលំនឹងរូបភាពនៅលើវីដេអូល្អបំផុត

នៅថ្ងៃទី 25 ខែឧសភានេះ ក្រុមហ៊ុន OPPO បានបញ្ចេញនូវសេចក្តីប្រកាសមួយថា ស្មាតហ្វូន OPPO Reno4 Series នឹង បង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះហើយ ខណៈដែលនៅក្នុងបណ្តាញសង្គម Weibo ក្រុមហ៊ុននេះ ក៏បានបញ្ចេញនូវវីដេអូមួយជាមួយនឹងឃ្លាមួយថា ‘OPPO Video Phone Reno4’ ។ ស្មាតហ្វូននេះ នឹងផ្តោតនៅលើសមត្ថភាពនៃការថតវីដេអូរបស់វា។ វានឹងអាចក្លាយជាស្មាតហ្វូនថ្មីមួយនៅក្នុងទីផ្សារស្មាតហ្វូនជាច្រើនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងព័ត៌មានដែលមានការបង្ហាញកាលពីពេលមុននេះ ស្មាតហ្វូន OPPO Reno4 series នេះ គឺមានលក្ខណៈពិសេស 3 នោះគឺ super night scene video, 65W super flash charge និង video anti-shake។ ស្មាតហ្វូន Reno2 និង Reno3 series កាលពីឆ្នាំមុននេះ ក្រុមហ៊ុន OPPO បានបន្ថែមនូវមុខងាររក្សាលំនឹងវីដេអូ video super stabilization ។ស្មាតហ្វូននេះគឺមានមុខងារ Ultra Steady video super image stabilization ហើយនោះគឺជាបច្ចេកវិទ្យា HIS (hybrid image stabilization technology) ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា  5-axis image stabilization។

 

ក្រុមហ៊ុន OPPO ក៏ប្រើប្រាស់នូវកម្រិតវីដេអូ 16: 9 video frame នៅលើអេក្រង់ពេញគែមនេះ។ កម្រិតរូបភាពនេះគឺច្បាស់នៅក្រោម stabilization algorithm ថែមទៀត។ ស្មាតហ្វូន OPPO Reno4 នេះគឺមានការទ្រទ្រង់នូវបច្ចេកវិទ្យា 65W SuperVOOC 2.0 super flash charge ផងដែរ។ នេះគឺជាបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនបំផុតនៅក្នុងស្មាតហ្វូនត្រកូល Reno នេះ។ សម្រាប់ស្មាតហ្វូនស៊េរីមុន OPPO Find X2 series, Reno Ace / Ace2 និងម៉ូឌែលជាច្រើនទៀតនឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យា 65W super flash charge ។ ស្មាតហ្វូន Reno Ace នេះអាចបញ្ចូលថាមពលថ្មពេញ 4000mAh នៅក្នុងរយៈពេល 30 នាទីប៉ុណ្ណោះ។ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅខែក្រោយនេះ។

 

នៅក្នុងការបែកធ្លាយចុងក្រោយនេះ ស្មាតហ្វូន  OPPO Reno4 Series នេះ គឺមានពីរម៉ូឌែលនោះគឺ Reno4 និង Reno4 Pro ។ ស្មាតហ្វូន OPPO Reno4 Pro នេះ គឺមានកាមេរ៉ាខាងមុខទំហំ 32-megapixel selfie ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា 4 គ្រាប់ ដែលកែកទៅមួយមានទំហំ 48-megapixel main lens, 12-megapixel night scene video lens, 13-megapixel telephoto lens និង  laser focusing lens។ ស្មាតហ្វូន Reno4 មានកាមេរ៉ាភ្លោះទំហំ 32MP+2MP  និងមានកាមេរ៉ាក្រោយចំនួន 4 ដូចគ្នា ដែលកាមេរ៉ាគោលមានទំហំ 48MP main lens + 8MP wide-angle lens + 2MP portrait lens + laser focusing lens ផងដែរ។ ស្មាតហ្វូន OPPO Reno4 Pro នេះគឺមានអេក្រង់គែមកោង 6.55-inch 3D ។ ស្មាតហ្វូន OPPO Reno4 គឺមានអេក្រង់គែមកោង 6.43-inch 2.5D ។ស្មាតហ្វូននេះ មានទម្ងន់ 172g និងកម្រាស់ 7.6mm៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន