no-alternative title

realme ប្តេជ្ញាចិត្ត នឹងក្លាយជាម៉ាកផលិតផល AIoT ដែលមានការរីកចម្រើនលឿនបំផុតទូទាំងពិភពលោក ជាមួយនឹងចំនួនលក់នៃឧបករណ៍ AIoT មានដល់ជាងមួយលានគ្រឿង

នៅថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២០ realme ដែលជាម៉ាកទូរស័ព្ទដែលមានភាពរីកចម្រើនឆាប់រហ័សបំផុតទូទាំងពិភពលោកបានប្រកាសជាផ្លូវការថា រាប់មកដល់ខែមេសាឆ្នាំ ២០២០ ចំនួនលក់នៃផលិតផល AIoT នៅជុំវិញពិភពលោកបានមានដល់ទៅជាងមួយលានគ្រឿង។ ហើយសម្រាប់ផលិតផល realme Buds Air និងកាសBluetooth ដែលបានដាក់ប្រកាសបានទទួលការគាំទ្រនិងសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់និងនិងបណ្តាអ្នកសារព័ត៌មានទូទាំងពិភពលោក។ នៅក្នុងឆ្នាំ ២០២០ realme នឹងបន្តនាំនូវឧបករណ៍សំលេង AIoTជាច្រើនម៉ូឌែលមកជូនអ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក។ដូចជា realme Buds Q និង realme Buds Air Neoដែលនឹងដាក់ប្រកាសនៅក្នុងថ្ងៃទី 25 ខែឧសភានេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីនេះ realme ប្តេជ្ញាចិត្តនឹងក្លាយជាម៉ាកផលិតផលAIoTដែលមានភាពរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោក។ដោយមានគម្រោងក្នុងមួយឆ្នាំដាក់ប្រកាសផលិតផលបច្ចេកវិទ្យាពេញនិយមឆ្លាតវៃជាង៥០ម៉ូឌែល បង្កើតនូវនិន្នាការជីវិតដ៏ឆ្លាតវៃដោយផ្អែកលើចំនុច “បុគ្គល គ្រួសារ និងការធ្វើដំណើរ“ ៣ចំណុចរួមបញ្ចូលតែមួយនាំមកជូនយុវវ័យនូវជីវិតដែលមានភាពពេញនិយមនិងឆ្លាតវៃ ។ ម៉ាកបច្ចេកវិទ្យាពេញនិយមដែលហ៊ានឆ្ពោះទៅមុខ នាំយកមកនូវផលិតផលពេញនិយមដល់យុវវ័យ

 

ដោយឈរលើជំហរ “អ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយម” realme នឹងយក បច្ចេកវិទ្យាដែលពេញនិយម និង ការរចនាដែលពេញនិយមមករួមបញ្ចូលគ្នា និងព្យាយាមនាំមកនូវផលិតផលពេញនិយមដ៏អស្ចារ្យជូនដល់អតិថិជន។ បន្ទាប់ពីបានធ្វើការសហការជាមួយនឹងអ្នករចនាម៉ូតជនជាតិជប៉ុនដ៏ល្បីឈ្មោះលោក Naoto Fukasawa និង DJ Alan Walker ដ៏ល្បីទូទាំងពិភពលោក realme ក៏បានអញ្ជើញលោក José Lévy ជាពិសេស ដែលជាអ្នករចនាម៉ូតនៃHermes ចូលរួមជាមួយ realmeStudio ក្នុងនាមជាអ្នករចនាពេញនិយមដែលrealme បានអញ្ជើញជាពិសេស ហើយការរចនាដំបូងនេះគឺrealme Buds Q នឹងមានការដាក់ជា ផ្លូវការ នៅថ្ងៃទី២៥ខែឧសភានេះ។

 

លោក José Lévy បានប្រើដុំថ្ម ធ្វើជាការបំផុសគំនិតនៃការរចនារួមផ្សំជាមួយការរចនានៃភាពពេញនិយមរបស់ realme និងបានរំលេចឡើងនូវកាសត្រចៀកម៉ូឌែលដំបូងគឺrealme Buds Q ។ ការរចនានេះគឺមានការបត់បែននិងមានគុណភាពសំលេងល្អឥតខ្ចោះ ធ្វើអោយត្រចៀកទទួលបានអារម្មណ៍ស្រស់ស្រាយ និងធ្វើអោយបទពិសោធន៍តន្ត្រីទទួលបាននូវភាពអស្ចារ្យបំផុត។ រីឯម៉ូឌែល realme Buds Air Neo មួយទៀតដែលជិតនឹងដាក់ប្រកាសនេះដែរ ក៏មានគុណភាពនិងការរចនាទាន់សម័យ នឹងក្លាយជាផលិតផលដែលពេញនិយមទូទាំងពិភពលោក និងក្លាយជាកាសប្លូធូសឥតខ្សែរដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ ។ 

 

ប្តេជ្ញាចិត្តរៀបចំប្រព័ន្ធ realme UNI Smart AIoT អោយក្លាយជាម៉ាកផលិតផល AIoT ដែលមានភាពរីកចម្រើនលឿនជាងគេទូទាំងពិភពលោក

នៅក្នុងកម្មវិធីដាក់ប្រកាស reame X5 Pro ជាផ្លូវការទូទាំងពិភពលោក realme បានប្រកាសថានឹងប្រើប្រាស់កម្មវិធី realme Link ដោយភ្ជាប់តាមរយៈបណ្តាញកណ្តាលធំៗ៤គឺ៖ ទូរទស្សន៍ឆ្លាតវៃ នាឡិកាឆ្លាតវៃ កាសប្លូធូសនិងបាសសម្លេងឆ្លាតវៃ និងអាចភ្ជាប់បានតាមរយៈផលិតផលAIoTដែលពេញនិយមជាច្រើន  បង្កើតនូវនិន្នាការជីវិតដ៏ឆ្លាតវៃដោយផ្អែកលើចំនុច “ បុគ្គល គ្រួសារ និងការធ្វើដំណើរ “ ៣ចំណុចរួមបញ្ចូលតែមួយនាំមកជូនយុវវ័យនូវជីវិតដែលមានភាពពេញនិយមនិងឆ្លាតវៃ  ។

 

សម្រាប់បណ្តាញកណ្តាលធំៗទាំង៤ realme បានដាក់ចរាចរណ៍នូវកាសប៊្លូធូសរួចរាល់ហើយ ហើយសម្រាប់ការលក់នៅទូទាំងពិភពលោកបានមានចំនួនរហូតដល់ជាងមួយលានគ្រឿង។ រួមជាមួយនឹងទូរទស្សន៍ឆ្លាតនិងនាឡិកាឆ្លាតវៃដែលនឹងត្រូវដាក់ប្រកាសនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 25 ខែឧសភានេះ realmeគឺបានដាក់ចរាចរណ៍៣បណ្តាញរួចហើយ ថែមទាំងបានសម្រេចនូវការគ្របដណ្តប់ពេញនៃបណ្តាញទាំង៣ផងដែរ  និងបានសម្រេចនូវគម្រោងសម្រាប់កន្លះឆ្នាំដំបូងយ៉ាងលឿន។ 

 

ក្រោយបង្កើតបានរយៈពេលពីរឆ្នាំ realme បានមានការរីកចម្រើនឆាប់រហ័សក្លាយជាម៉ាកស្មាតហ្វូនដែលមានភាពរីកចម្រើនឆាប់រហ័សបំផុតទូទាំងពិភពលោក ។ បានជាប់ក្នុងចំណាត់ថ្នាក់ កំពូលទី៧ក្នុងពិភពលោកដែលមានអតិថិជនប្រមាណជាង៣៥លាននាក់ ថែមទាំងក្លាយជាអ្នកបច្ចេកវិទ្យា 5Gនៅក្នុងទីផ្សារសំខាន់ៗដូចជាចិននិងអឺរ៉ុបជាដើម និងបន្តធ្វើជាអ្នកផ្សព្វផ្សាយ បច្ចេកវិទ្យាពេញនិយម ផ្តល់អោយអ្នកប្រើប្រាស់នូវបទពិសោធន៍ដំបូងបំផុតនៃជីវិតបច្ចេកវិទ្យាឆ្លាតវៃនៃសម័យ5G និងទទួលបាននូវភាពសប្បាយរីករាយនៃបច្ចេកវិទ្យា។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន