no-alternative title

Huawei Mate 40 Series ត្រូវបានគេបង្ហាញចេញរូបភាពថ្មីពីអេក្រង់ និងផ្នែកខាងក្រោយ ហើយនិងមានកាមេរ៉ា 5 គ្រាប់

បន្ទាប់ពីការបង្ហាញនូវស្មាតហ្វូន Huawei P40 series នេះ ស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei នេះអាចជាស្មាតហ្វូនត្រកូល Huawei Mate 40 series។ ដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនផងដែរ ស្មាតហ្វូន Mate 40 seriesអាចនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។ បើទោះបីជាវាមិនទាន់មានព័ត៌មានផ្លូវការ នៅលើស្មាតហ្វូននេះ នៅក្នុងពេលនេះក៏ដោយ ក៏រូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូននេះ មានការបង្ហាញនៅលើអនឡាញផងដែរ។ រូបភាពនេះ គឺមានការបង្ហាញអំពីស្មាតហ្វូន  Huawei Mate 40 ដែលមានការឌីស្សាញរូបរាងប្លែកយ៉ាងស្រស់ស្អាត។ ការឌីស្សាញនេះគឺប្លែកពីស្មាតហ្វូនមុនៗ ហើយវាពិតជាមានភាពទាក់ទាញខ្លាំងមែនទែន។ ពេលនេះ យើងនឹងមើលទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Huawei Mate 40 នេះ គឺមានកាមេរ៉ាចំនួន 5 គ្រាប់។ វាក៏មានការសរសេរនូវពាក្យថា “100X” នៅលើកាមេរ៉ានេះផងដែរ។ សេនស័រនេះ អាចជាកាមេរ៉ា telephoto lens។ ជាក់ស្តែង មុខងារដ៏ធំបំផុតនៃការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាទី 2 ដែលមានការបង្ហាញអំពីពេលវេលា ថាមពលថ្ម Wifi ម៉ោងរោទិ៍ និងសញ្ញាណេតវើកថែមទៀតផង។ ខ្ញុំជឿជាក់ថា អេក្រង់នេះ គឺមានមុខងារជាច្រើនទៀតក្នុងការប្រើប្រាស់។ នេះគឺជាលើកដំបូងបំផុតដែលយើងបានឃើញនូវការឌីស្សាញបែបនេះចេញពីក្រុមហ៊ុន Huawei ។ តើអ្នកនៅចាំស្មាតហ្វូន Meizu Pro 7ទេ? វាមានការភ្ជាប់ជាមួយនឹងអេក្រង់ទី 2 នៅផ្នែកខាងក្រោយនៃស្មាតហ្វូននេះ។ ស្មាតហ្វូន  Meizu Pro 7 មានកាមេរ៉ាភ្លោះនៅខាងក្រោយនៅលើអេក្រង់ទី 2 ផងដែរ។

បើមើលទៅលើអេក្រង់របស់ស្មាតហ្វូននេះ យើងអាចមើលឃើញយ៉ាងច្បាស់អំពីកម្រិតកោង 3D នៅលើគែមរបស់ស្មាតហ្វូននេះដូចទៅនឹងស្មាតហ្វូន  Huawei Mate 30 Pro ។ បន្ថែមពីនេះទៀត យើងអាចមើលឃើញថា វាមិនមាន Notch ឬរន្ធ punch-hole នៅលើអេក្រង់របស់វាទេ។ ស្មាតហ្វូននេះក៏មានបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ វាមានការឌីស្សាញជាមួយនឹងកាមេរ៉ាផុសឡើងផងដែរ។សរុបមក សម្រាប់ version របស់ស្មាតហ្វូន Huawei Mate 40 នេះគឺមានការឌីស្សាញរូបរាងប្លែក និងទាក់ទាញបំផុត។ វាមានបច្ចេកវិទ្យាដ៏អស្ចារ្យ។ យ៉ាងណាមិញ នេះគ្រាន់តែជារូបភាពប៉ុណ្ណោះ មិនទាន់ក្លាយជាការពិតនៅឡើយទេ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន