no-alternative title

នាឡិកា Xiaomi Mi Band 5 នឹងបង្ហាញខ្លួននៅក្នុងខែកក្កដានេះ ជាមួយនឹងមុខងារវាស់កម្រិតអុកស៊ីហ្សែននៅក្នុងឈាមថែមទៀតផង

នាឡិកាសុខភាព Xiaomi Mi Band 5 នឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ ខណៈពេលដែលក្រុមហ៊ុន Huami កំពុងតែធ្វើការអភិវឌ្ឍទៅលើឧបករណ៍ជាច្រើនសម្រាប់ក្រុមហ៊ុន Xiaomi។ នៅក្នុងពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់របស់វានៅឡើយទេ។ តាមការបញ្ជាក់នៅក្នុងព័ត៌មានចុងក្រោយបំផុតនោះ នាឡិកា Mi Band 5 នេះ នឹងបង្ហាញខ្លួននៅចុងខែមិថុនា ឬនៅដើមខែកក្កដា។ ជាក់ស្តែង នាឡិកា Mi Band 5 នេះ អាចនឹងមានសមត្ថភាពកាន់តែប្រសើរជាងមុន តើមានអ្វីខ្លះនៅលើនាឡិកានេះ?

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពនេះ មានការអះអាងថា នាឡិកានេះ នឹងមានការទ្រទ្រង់នូវមុខងារក្នុងការវាស់ទៅលើកម្រិតអុកស៊ីហ្សែននៅក្នុងឈាម (SpO2)។ នាឡិកា Mi Band 5 នេះនឹងមានអេក្រង់ធំជាងមុន និងទ្រទ្រង់នូវបច្ចេកវិទ្យា NFC។ នៅក្នុងការទ្រទ្រង់ទៅលើ Amazon Alexaនេះ វាក៏មានមុខងារក្នុងការតាមដានទៅលើការធាក់កង់។ អ្វីដែលគួរអោយកត់សម្គាល់ទៀតនោះ នឡិកានេះក៏មានការទ្រទ្រង់នូវមុខងារ Personal Activity Intelligence (PAI) ផងដែរ។

នៅក្នុងវេបសាយមួយនៅក្នុង PAI Health នោះ PAI នេះ គឺជាសូចនាករមួយនៃសកម្មភាពនេះ ហើយនិងអាចធ្វើការកាត់បន្ថយទៅលើហានិភ័យនៃជំងឺសរសៃឈាមក្នុងការបេះដូងជាមធ្យម 25%។ PAI នេះ ក៏មានការបន្ថែមនៅលើនាឡិកាស៊េរីថ្មី Amazfit ផងដែរ។ នាឡិកា Xiaomi Mi Band 5 នេះ គឺជានាឡិកាដែលមនុស្សជាច្រើនទន្ទឹងរង់ចាំ ប៉ុន្តែវានៅមិនទាន់បង្ហាញខ្លួននៅឡើយទេ។ ថ្មីៗនេះ វាក៏បង្ហាញខ្លួននៅលើវេបសាយ NCC ផងដែរ។ នាឡិកា Xiaomi Mi Band 5 នេះក៏មានការបែកធ្លាយផងដែរ។ ឆាប់ៗនេះ យើងក៏ឃើញនូវវត្តមានរបស់នាឡិកា Mi Band 4C ដែលនឹងបង្ហាញនៅក្នុងពេលឆាប់ៗនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន