no-alternative title

ព័ត៌មានថ្មី៖ ឆ្នាំនេះ ព្រឹត្តិការណ៍ Galaxy Note 20 Series Unpack ក្រុមហ៊ុន Samsung អាចនឹងរៀបចំតាមរយៈអនឡាញវិញ ដោយសារតែបញ្ហាកូវីដ-19

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Samsung តែងតែបានបង្ហាញនូវស្មាតហ្វូន Flagship ជាច្រើនស៊េរីម៉ូឌែលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Unpacked ដ៏ពិសេសរបស់ខ្លួនមួយឆ្នាំពីរដងនៅក្នុងទីក្រុងញ៉ូវយ៉ក ដែលលើកទី 1 នៅក្នុងខែកុម្ភៈសម្រាប់ស្មាតហ្វូនត្រកូល Galaxy S និងបន្ទាប់មកទៀតនៅក្នុងខែសីហាសម្រាប់ស្មាតហ្វូនត្រកូល Galaxy Note series។ ប៉ុន្តែឆ្នាំនេះ ក្រុមហ៊ុននេះ មិនមានគម្រោងបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងខែសីហានោះទេ នេះគឺដោយសារតែមេរោគរាតត្បាតពិភពលោក។ មានការរំពឹងថា Samsung នឹងបង្ហាញនៅលើអ៊ីនធឺរណិតវិញសម្រាប់វត្តមានស្មាតហ្វូន Note 20 នោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមប្រភពមួយនៅថ្ងៃនេះ ចេញពីប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ការប្រកាសចេញនូវស្មាតហ្វូន Galaxy Note 20 នឹងធ្វើឡើងនៅលើអនឡាញ ខណៈដែលកន្លងមក ក្រុមហ៊ុននេះ ក៏ធ្លាប់បង្ហាញនូវថេប្លេត ស្មាតហ្វូនថ្នាក់កណ្តាល និងនាឡិកាជាច្រើនទៀតជាមួយនឹងព្រឹត្តិការណ៍នេះដែរ។ ព្រឹត្តិការណ៍នេះ ត្រូវបានគេជឿថា គឺនឹងមានវត្តមានរបស់ស្មាតហ្វូន Samsung Galaxy Note 20 និង Note 20+។ 

សម្រាប់ពេលនេះ ព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះ បានការបញ្ជាក់ថា លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនត្រកូល Note គឺមានកម្រិតទាបជាងស្មាតហ្វូន Galaxy S20 Ultra។ តាមការបង្ហាញរបស់វេបសាយរបស់ហូឡង់ GalaxyClub គឺជាអ្នកទម្លាយអំពីការបែកធ្លាយនេះ បានអោយដឹងថា ស្មាតហ្វូន Note 20 អាចនឹងមានថាមពលថ្មទំហំ 4,000mAh ហើយស្មាតហ្វូន Note 20+ គឺមានថាមពលថ្មទំហំ 4,500mAh៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន