no-alternative title

Sharp Aquos Zero 2 បានចាប់ផ្តើមដាក់លក់នៅតៃវ៉ាន់ជាមួយតម្លៃ 732 ដុល្លារ បន្ទាប់ពការចេញលក់នៅប្រទេសជប៉ុន

Sharp Aquos Zero 2 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយ ដែលបានបង្ហាញខ្លួននៅក្នុងខែកញ្ញា ឆ្នាំ 2019 កន្លងទៅ ហើយនេះ ក៏ជាសា្មតហ្វូនដំបូងបំផុតផងដែរ ដែលត្រូវបានក្រុមហ៊ុនបំពាក់នូវកម្រិតអេក្រង់ 240Hz refresh rate ដែលជាអេក្រង់កម្រិតខ្ពស់បំផុតរបស់ពិភពលោក។ ចាប់តាំងពីការបង្ហាញវត្តមានមក ស្មាតហ្វូននេះ ត្រូវបានដាក់លក់តែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។ នៅពេលនេះ ស្មាតហ្វូននេះ បានបន្តដំណើរទៅកាន់តៃវ៉ាន់នៅក្នុតម្លៃ TWD 21,990 ដែលស្មើរហ្នឹង ($732) បន្ទាប់ពីការបង្ហាញវត្តមានរយៈពេល 5 ខែរួចមក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Sharp Aquos Zero 2 គឺជាស្មាតហ្វូន Flagship 2019 ដែលប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 855 SoC ។ ស្មាតហ្វូននេះ គឺមានរ៉េមទំហំ 8GB LPDDR4X RAM និងម៉េមូរីទំហំ 256GB UFS 3.0។ ស្មាតហ្វូននេះ គឺមានអេក្រង់ទំហំ 6.4 អ៊ីង OLED panel ជាមួយនឹងកម្រិតភាពច្បាស់ FHD+ (2340×1080pixels) និង 240Hz refresh rate។ បន្ថែមពីនេះទៀត ស្មាតហ្វូននេះ គឺមានកាមេរ៉ាភ្លោះទំហំ 12MP និង 20MP Ultra-Wide។ ស្មាតហ្វូននេះ គឺមានកាមេរ៉ាមុខទំហំ 8MP និង dew-drop notch។

ស្មាតហ្វូននេះ ដំនើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 និងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ បន្ថែមពីលើមុខងារទាំងនេះ ស្មាតហ្វូននេះថែមទាំងមាន WiFi 5, Bluetooth 5.0, 4G, dual-band GPS និង  USB Type-C តែគ្មានរន្ធដោតកាសស្តាប់ 3.5mm headphone jack នោះទេ។ ស្មាតហ្វូននេះ មានវិមាត្រ 158x74x8.8mm និងទម្ងន់ 143g។ ស្មាតហ្វូនSharp Aquos Zero 2 នេះ គឺមានថាមពលថ្មទំហំ 3130 mAh។ នៅមិនទាន់មានការបញ្ជាក់អំពីការដាក់លក់ស្មាតហ្វូន  Aquos Zero 2 នេះ នៅក្នុងទីផ្សារផ្សេងទៀតនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន