no-alternative title

របាយការណ៍ថ្មី៖ ការលក់ស្មាតហ្វូន iPhones នៅក្នុងប្រទេសចិន កាលពីខែមេសាកន្លងទៅ បានចំនួនដល់ទៅ 3.9 លានគ្រឿង

ដោយសារតែតម្លៃទាបរបស់ស្មាតហ្វូន iPhone ជំនាន់ថ្មីនេះ សមត្ថភាពនៃការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនគឺបន្តមានការកើនឡើងខ្លាំងនៅក្នុងខែមេសានេះ។ នៅដើមឆ្នាំនេះ ក្រុមហ៊ុន Apple បានបិទនូវហាងជាច្រើនរបស់ខ្លួននៅក្នុងប្រទេសចិនដោយសារតែមេរោគកូរ៉ូណាវីរុស។ ជាក់ស្តែង ដោយសារតែមេរោគនេះ ក៏បណ្តាលអោយមានការធ្លាក់ចុះខ្លាំងទៅលើការលក់ iPhone។ ក្រោយមក នៅពេលដែលការផលិតចាប់ផ្តើមដំណើរការនៅក្នុងប្រទេសចិន ហាងលក់ជាច្រើនរបស់ក្រុមហ៊ុន Apple ក៏បានបើកដំណើរការឡើងវិញផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមអ្នកវិភាគជាច្រើននៅតែព្រមានក្រុមហ៊ុននេះថា វានឹងប្រឈមទៅនឹងបញ្ហាប្រកួតប្រជែងជាច្រើននៅក្នុងទីផ្សាររបស់ចិន។ នៅក្នុងទិន្នន័យដែលចងក្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បានបង្ហាញថា ក្រុមហ៊ុន Apple គឺមានស្ថានភាពកាន់តែប្រសើរឡើងៗចាប់ពីខែកុម្ភៈនៅក្នុងឆ្នាំនេះ។ ការលក់ iPhones នៅក្នុងប្រទេសចិន គឺមានការធ្លាក់ចុះចំនួន 60% នៅក្នុងខែកុម្ភៈឆ្នាំនេះ។ នៅពាក់កណ្តាលខែមីនានេះ ហាងទាំងអស់នៅក្នុងប្រទេសចិនបានបើកទ្វារឡើងវិញ។

តាមការបញ្ជាក់នៅក្នុងទិន្នន័យរបស់ក្រុមហ៊ុន CINNO Research នោះ ក្រុមហ៊ុន Apple លក់ស្មាតហ្វូន iPhones បានចំនួន 3.9 លានគ្រឿងនៅក្នុងប្រទេសចិននៅក្នុងខែមេសានេះដែលមានការកើនឡើង 160% ពីចំនួន 1.56 លានគ្រឿង នៅក្នុងខែមីនា។ នៅក្នុងទិន្នន័យរបស់ IDC នេះ មានការបង្ហាញថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple នៅក្នុងខែមេសានេះ គឺមានប្រហែលជា 3 លានគ្រឿងដែលមានការកើនឡើងដល់ទៅ 30% បើធៀបទៅនឹងខែមុននេះ។ ការនាំចេញនេះ គឺផ្អែកទៅលើតួរលេខនៃការលក់ iPhones ទៅកាន់ក្រុមហ៊ុនចែកចាយនៅក្នុងប្រទេសចិន។នៅក្នុងទិន្នន័យចេញពីវិទ្យាស្ថានព័ត៌មាននិងគមនាគមន៍ចិនបានឱ្យដឹងថាការនាំចេញស្មាតហ្វូនរបស់ប្រទេសចិននៅក្នុងខែមេសាឆ្នាំនេះបានកើនឡើង 94 ភាគរយពីមួយខែទៅមួយខែដល់ 40.8 លានគ្រឿង។

WPIC បានចង្អុលបង្ហាញថា ចំនួននៃផលិតផលដែលលក់បានរបស់ក្រុមហ៊ុន Apple តាមរយៈហាង Tmall នៅក្នុងខែមេសានេះនៅក្នុងឆ្នាំនេះគឺមានការកើនឡើង 40% បើធៀបទៅនឹងឆ្នាំមុននេះ គឺចំនួនដល់ទៅ 40% លានដុល្លារអាមេរិក។ ការលក់ iPhones នៅលើ Tmall នេះគឺមានការកើនឡើង 33% បើធៀបទៅនឹងខែមុននេះ ដែលមានទឹកប្រាក់ច្រើនជាង 80 លានដុល្លារអាមេរិក។ នៅក្នុងរយៈពេលដូចគ្នានេះផងដែរ វាក៏មានសញ្ញាជាច្រើនដែលបង្ហាញថា ប្រាក់ចំណេញនៃសេវាកម្មរបស់ក្រុមហ៊ុន Apple នេះ ក៏មានការកើនឡើងផងដែរ។ ទោះបីជាក្រុមហ៊ុន Apple មានសេវាកម្មជាច្រើនដូចជា Apple Music និង iCloud បច្ចុប្បន្ននេះគេអាចប៉ាន់ស្មានបានតាមរយៈការចំណាយនៅលើតែ App Store ប៉ុណ្ណោះ។ តាមការបញ្ជាក់នៅក្នុងទិន្នន័យរបស់ Sensor Tower បានបង្ហាញថា នៅក្នុងខែមេសានេះគឺមានចំនួន 1.53 ពាន់លានដុល្លារដែលមានការកើនឡើង 7% បើធៀបទៅនឹងខែមុននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន