no-alternative title

Twitter ផ្លូវការរបស់ Nokia បានបង្ហាញវីដេអូផ្សព្វផ្សាយរបស់ Nokia 8.3 5G ដែលនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ

កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុន Nokia បានបង្ហាញនូវស្មាតហ្វូន 5G ដំបូងបំផុតរបស់ខ្លួន Nokia 8.3 5G នៅក្នុងព្រឹត្តិការណ៍អនឡាញមួយ ដែលមានការបង្ហាញអំពីលក្ខណៈសម្បត្តិ និងតម្លៃរបស់វាផងដែរ។ នៅថ្ងៃនេះ ក្រុមហ៊ុន Nokia បានបង្ហើបថា ស្មាតហ្វូននេះ នឹងអាចរកទិញបាននៅអ៊ឺរ៉ុបនៅក្នុងរដូវក្តៅនេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបង្ហាញព័ត៌មាននៅក្នុងវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មនៅលើទំព័រ Twitter ផ្លូវការដែលបានបញ្ចេញដោយក្រុមហ៊ុន Nokia គឺបញ្ជាក់ថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់របស់វានៅមិនទាន់ទម្លាយនៅឡើយទេ។ គេរំពឹងថាក្រុមហ៊ុននេះនឹងបង្ហាញកាលបរិច្ឆេទនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ

គួររំលឹកផងដែរថា ស្មាតហ្វូន Nokia 8.3 5G នេះគឺមានអេក្រង់ 6.81 អ៊ីង PureDisplay ជាមួយនឹងកម្រិតភាពច្បាស់ FHD+ រន្ធប្រហោង punch-hole និងកម្រិត 20:9 aspect ratio។ ស្មាតហ្វូននេះ មានបន្ទះឈីប Pixelworks ដែលអាចធ្វើការបម្លែងពី SDR ទៅកាន់ HDR Content។ ស្មាតហ្វូននេះ មានបន្ទះឈីប Snapdragon 765G ជាមួយនឹងរ៉េមទំហំ 6GB ឬ 8GB  LPDDR4X RAM និងមេម៉ូរីទំហំ 64GB ឬ 128GB។ សម្រាប់ការថតរូបភាពវិញនោះ ស្មាតហ្វូននេះ គឺមានកាមេរ៉ា 4 គ្រាប់ដែលមានទំហំ 64MP, 12MP ultra wide angle, 2MP depth sensor និង 2MP macro។ កាមេរ៉ាទាំង 4 នេះ គឺមានមុខងារ ZEISS optics ។ អេក្រង់ខាងមុខរបស់វាគឺមានរន្ធប្រហោង 24MP នៅលើរន្ធប្រហោង  punch-hole។

ក្រុមហ៊ុន Nokia បានបន្ថែមថា ស្មាតហ្វូន Nokia 8.3 5G នេះ មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G bands ដែលច្រើនជាងស្មាតហ្វូនផ្សេងទៀតនៅលើពិភពលោកនេះ។ ស្មាតហ្វូននេះ មិនត្រឹមតែទ្រទ្រង់ទៅលើ 600MHz bands ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទ្រទ្រង់នូវកម្រិត 3.8GHz High-bands ផងដែរ។ ស្មាតហ្វូននេះ មានតម្លៃចាប់ផ្តើម 599យូរ៉ូ និងមានពណ៌  Polar Night យ៉ាងទាក់ទាញបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន