no-alternative title

ព័ត៌មានថ្មី៖ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note 20+ បានបង្ហាញខ្លួននៅលើវេបសាយ 3C ហើយ

នៅពេលនេះ Samsung Galaxy Note 20+ បានក្លាយជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនជាច្រើនទៀតដែលមនុស្សជាច្រើនមានការទន្ទឹងរង់ចាំខ្លាំងបំផុត ហើយវានឹងបង្ហាញខ្លួននៅក្នុងទីផ្សារនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ នៅមិនទាន់ព័ត៌មានចេញពីប្រទេសកូរ៉េខាងត្បូងនៅឡើយទេ។ អ្នកលេងនៅលើប្លុកមួយចំនួននៅក្នុងប្រទេសនៅអាស៊ាន បានរកឃើញនូវទិន្នន័យ ដែលគួរអោយចាប់អារម្មណ៍ជាច្រើននៅលើវេបសាយ 3C របស់ចិន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយអំពីលក្ខណៈសម្បត្តិរបស់វានោះ វិញ្ញាបនបត្រ  3C នេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានទំហំថាមពលថ្មកម្រិតមធ្យម។ យើងនិយាយអំពីថាមពលថ្មទំហំ 4500mAh។ ស្មាតហ្វូន Galaxy Note 20+ នេះនឹងមានទំហំថាមពលថ្មតូចជាងស្មាតហ្វូន Galaxy S20+ ដែលមានថាមពលថ្មទំហំ 5000mAh ។ វាដូចគ្នាទៅនឹងស្មាតហ្វូន Samsung Galaxy S20 Ultra ដែលមានទំហំ 4500mAh ។ កាលពីដើមសប្តាហ៍នេះ រូបភាពរបស់ស្មាតហ្វូន  Galaxy Note 20+ ក៏មានការបែកធ្លាយនៅលើអនឡាញផងដែរ។ វាមានការបង្ហាញថា ស្មាតហ្វូននេះគឺមានការឌីស្សាញមួយដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S20 series។ 

ស្មាតហ្វូននេះមានរន្ធប្រហោង punch-hole នៅផ្នែកខាងលើនៅកណ្តាលនៃអេក្រង់នេះ គែមលោហធាតុ កញ្ចក់នៅផ្នែកខាងក្រោយ និងកាមេរ៉ាដែលមានរូបរាងចតុកោណកែង។ ភាពខុសគ្នានៃផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺទៅលើរន្ធសម្រាប់ដោត S Pen របស់វា។ ស្មាតហ្វូននេះ អាចនឹងមានការឌីស្សាញជាមួយនឹងអេក្រង់រាបស្មើ ជាមួយនឹងគែមស្តើងមែនទែនក្នុងការប្រើប្រាស់។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ា 4 គ្រាប់ដែលក្នុងនោះ ក៏មានកាមេរ៉ា periscope ផងដែរ។ ក្រុមហ៊ុន Samsung អាចនឹងបោះបង់ចោលនូវកាមេរ៉ា 100 megapixel sensor និង 100x digital zoom។

បើនិយាយអំពីលក្ខណៈសម្បត្តិរបស់វានោះ ស្មាតហ្វូន  Samsung Galaxy Note 20+ នេះ នឹងមានភ្ជាប់ជាមួយនឹងបន្ទះឈីបចុងក្រោយបំផុត និងខ្លាំងក្លាបំផុត Qualcomm Snapdragon 865 សម្រាប់ផ្នែកមួយចំនួននៃភពផែនដីនេះ។ ស្មាតហ្វូននេះ ក៏មានបន្ទះឈីប Samsung Exynos 992 ផងដែរ។ ស្មាតហ្វូននេះគឺមានវិមាត្រ 161.8 x 75.3 x 8.5 mm ដែលក្រាស់ជាងស្មាតហ្វូន Galaxy Note 10 បន្តិច។ អេក្រង់របស់ស្មាតហ្វូននេះ គឺមានទំហំ 6.7 inch។  ការបង្ហាញវត្តមានជាផ្លូវការរបស់ស្មាតហ្វូន Samsung Galaxy Note 20+ គឺអាចធ្វើឡើងនៅក្នុងព្រឹត្តិការណ៍អនឡាញមួយនៅក្នុងខែកក្កដា ឬនៅក្នុងខែសីហាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន