no-alternative title

OnePlus នឹងបញ្ចេញកាសស្តាប់ TWS របស់ខ្លួនដែលមានឈ្មោះថា “OnePlus Buds” ក្នុងពេលដ៏ខ្លីខាងមុខនេះ

ក្រុមហ៊ុន OnePlus ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវកាសស្តាប់ TWS ដំបូងបំផុតរបស់ខ្លួននៅក្នុងខែកក្កដានេះជាមួយនឹងស្មាតហ្វូនថ្នាក់កណ្តាល OnePlus Z។ ការបែកធ្លាយនេះ ក៏មានការទម្លាយអំពីឈ្មោះផ្លូវការរបស់កាសស្តាប់នេះផងដែរ។ ប្រភពដែលបែកធ្លាយនេះ គឺចេញពីអ្នកទម្លាយ ដែលជាជនជាតិក្រាហ្វិក និងជាអ្នកឌីស្សាញផងដែរ។ លោកមានឈ្មោះថា @maxJmb។ លោកបាននិយាយថា កាសស្តាប់នេះ នឹងបង្ហាញខ្លួននៅក្នុងខែកក្កដានេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងការបែកធ្លាយចុងក្រោយបំផុតរបស់គាត់ កាសស្តាប់ TWS នេះនឹងមានឈ្មោះហៅថា “Buds”ឬ  OnePlus Buds មិនមែនឈ្មោះហៅថា “Bullets” នោះទេ។ ការបែកធ្លាយនេះ ក៏មានការបង្ហាញអំពីគំនូសព្រាងរបស់កាសស្តាប់នេះផងដែរ ដែលមានការឌីស្សាញដូចទៅនឹងកាសស្តាប់  AirPods របស់ក្រុមហ៊ុន Apple ។ វាមានអេក្រង់ LED នៅផ្នែកខាងមុខដែលបង្ហាញនៅពេលដែលបញ្ចូលថាមពល។ យើងរំពឹងថា កាសស្តាប់ OnePlus Buds នេះ នឹងមានការទ្រទ្រង់ជាមួយនឹង touch controls, Google Assistant និងងាយស្រួលក្នុងការភ្ជាប់ជាមួយនឹងឧបករណ៍ជាច្រើនទៀតរបស់ OnePlus ។

សម្រាប់ព័ត៌មានលម្អិតនៃថាមពលថ្ម និងតម្លៃរបស់វា គឺនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវានឹងបង្ហាញខ្លួននៅខែក្រោយនេះ។ ក្រុមហ៊ុន OnePlus ក៏មានកាសស្តាប់ Bluetooth ជាច្រើនទៀតផងដែរនោះ គឺម៉ូឌែល Oneplus Bullets Wireless Z ដែលនេះគឺជាកាសស្តាប់ដែលមានខ្សែដែលមានរន្ធដោត 3.5mm និង  USB-C connectors ភ្ជាប់មកជាមួយទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន