no-alternative title

ស្អែកនេះ ហ្វេនរបស់ PlayStation 5 ពិតជាខកចិត្តហើយ ព្រោះថា Sony ប្រកាសពន្យារពេលព្រឹត្តិការណ៍នេះ ដោយសារការតវាដ៏ធំទៅលើករណីការស្លាប់របស់ Geroge Floyd

 

ថ្មីៗនេះ ក្រុមហ៊ុន Sony បានប្រកាសថា ព្រឹត្តិការណ៍ Sony គឺនឹងធ្វើឡើងនៅថ្ងៃទី 4 ខែមិថុនានេះហើយ ដែលនេះគឺជាការ បង្ហាញនូវផលិតផលលេងហ្គេមជំនាន់ថ្មីរបស់ខ្លួន។ នៅថ្ងៃនេះ យោងតាមព័ត៌មានចុងក្រោយ បានបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកាសចេញនូវ  PlayStation 5 បានពន្យារពេលក្នុងការបង្ហាញខ្លួនជាផ្លូវការហើយ។ ក្រុមហ៊ុននេះ បាននិយាយថា “យើងដឹងថា អ្នកលេងហ្គេមជាច្រើននៅជុំវិញពិភពលោក គឺមានភាពរីករាយក្នុងការឃើញវត្តមានរបស់ PlayStation 5 នេះ តែពេលនេះ យើងនៅមិនទាន់មានអារម្មណ៍ថា នេះគឺជាពេលវេលាសមរម្យ ក្នុងការបង្ហាញនូវផលិតផលលេងហ្គេមនេះនៅឡើយទេ។”

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Sony បានបន្តថា យោងទៅលើការតវ៉ាជាច្រើននៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ដែលជាការឆ្លើយតបទៅនឹងការស្លាប់របស់លោក Geroge Floyd នោះ ក៏ជាព្រឹត្តិការណ៍មួយដែលមានការកើនឡើងកាន់តែខ្លាំងឡើងៗផងដែរ។ ក្រុមហ៊ុន Sony នៅមិនទាន់ទម្លាយអំពីកាលបរិច្ឆេទថ្មីនៃព្រឹត្តិការណ៍នេះនៅឡើយទេ ប៉ុន្តែយើងរំពឹងថា នឹងទទួលបាននូវព័ត៌មាននេះក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុន Sony ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុនគ្រោងនឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅក្នុងថ្ងៃព្រហស្បតិ៍នេះ។ 

រហូតមកទល់ពេលនេះ ក្រុមហ៊ុននេះ ក៏ទម្លាយអំពីឡូហ្គោរបស់ឧបករណ៍ PlayStation 5 នេះផងដែរ។ ក្រុមហ៊ុននេះ នៅមិនទាន់មានការបង្ហាញនូវ Gaming Sonsole នេះនៅឡើយទេ។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ឧបករណ៍  PlayStation 5 នឹងមានភ្ជាប់ជាមួយនឹង  AMD hardware ជាមួយនឹង Zen 2 CPU  និងNavi GPU ជាមួយនឹង PCIe 4.0 SSD  ដែលមានល្បឿនលឿន និងស្ថាបត្យកម្មនៃការផ្ទេរទិន្នន័យថ្មីថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹង  DualSense gamepad ដែលផ្តល់នូវអារម្មណ៍ខ្ពស់ និងទំនុកចិត្តក្នុងការលេងហ្គេមបំផុត៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន