no-alternative title

vivo X50 Pro+ ត្រូវបានក្រុមហ៊ុនតំឡើងនូវអេក្រង់កម្រិត 120Hz និងប្រើឈីប Snapdragon 865 ហើយនិងប្រើប្រាស់លេនកាមេរ៉ាគោលទំហំ 50MP

ក្នុងឆ្នាំនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន vivo បានខិតខំយ៉ាងខ្លាំងទៅលើការផលិតស្មាតហ្វូនដំណើរការដោយប្រព័ន្ធបណ្តាញសេវា 5G។ ហើយជាលទ្ធផលក្រុមហ៊ុនទទួលបានជោគជ័យដ៏គាប់ប្រសើរសម្រាប់ទីផ្សាររបស់ខ្លួន ហើយជាពិសេសក្រុមហ៊ុននេះក៏ផលិតចេញស្មាតហ្វូនដែលប្រើកំពូលឈីប Snapdragon 865 មានតម្លៃធូរថ្លៃបំផុតគឺចាប់ពី  $421 ក៏ដូចជាស្មាតហ្វូនដែលប្រើបន្ទះឈីប MediaTek Dimensity 1000 5G ជាដើម។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនទាន់អស់អាវុធបាញ់នៅឡើយទេដោយកាលពីរាត្រីយប់មិញនេះ vivo បានប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះថា “vivo X50” ដែលមានរហូតដល់ទៅបីម៉ូដែលគឺ vivo X50, X50 Pro និង X50 Pro+។ ស្មាតហ្វូនជំនាន់ថ្មីទាំងបីម៉ូដែលនេះត្រូវបានក្រុមហ៊ុនធ្វើការរចនារូបរាងឡើងកាន់តែមានភាពប្រណិតដោយខាងមុខក្រាលដោយបន្ទះអេក្រង់លាតមានគែមកោងធ្លាក់មកក្រោមជាមួយនឹងការរំលេចដោយលេនទំលុះមួយគ្រាប់ បំពាក់ប្រព័ន្ធកាមេរ៉ាក្រោយថ្មីមានលេនចំនួន 4 គ្រាប់ និងទ្រទ្រង់ជាមួយប្រព័ន្ធសេវា 5G ជាដើម។

 

រូបរាង និងការរចនា

សម្រាប់ការរចនារូបរាងខាងក្រៅនៃស្មាតហ្វូនជំនាន់ថ្មីក្នុងគ្រូសារ X50 ទាំងបីម៉ូដែលនេះគឺពិតជាមានភាពប្រណិតសក្តិសមបំផុតជាផលិតផលទាន់សម័យ។ ផ្ទៃខ្លួនមុខក្រោយរបស់ពូកវាត្រូវបានក្រាលដោយកញ្ចក់ និងខ័ណ្ឌចែកដោយស៊ុមអាលុយមីញ៉ូម។ ផ្ទៃកញ្ចក់ខាងមុខរបស់ពូកវាមានរំលេចដោយប្រជ្រុយមួយគ្រាប់ដែលមានផ្ទុកកាមេរ៉ាសែលហ្វីក្នុងនោះស្ថិតនៅជិតកែងខាងឆ្វេងផ្នែកខាងលើអេក្រង់។ សម្រាប់កម្រាស់របស់ម៉ូដែល X50 Pro និង X50 Pro+ គឺត្រឹមតែ 8.0mm ជាមួយទងន់សរុប 181.5 ក្រាមដូចគ្នា ខណៈម៉ូដែល X50 មានកម្រាស់ 7.5mm ជាមួយទំងន់ 173 ក្រាម។

ចំនុចដ៏ទាក់ទាញនៅលើការរចនារូបរាងខាងក្រៅរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងបីនេះគឺត្រង់កញ្ចប់កាមេរ៉ាក្រោយដែលជាការ Design ថ្មីប្លែកដោយម៉ូដែល X50 មានលេនកាមេរ៉ាដាំជាជួយដេញទំលាក់រត់មកក្រោម និង X50 Pro មានលេនកាមេរ៉ាដំរៀបរាងជាអក្សរ A ដោយលេនខាងលើមួយគ្រាប់មានទំហំធំពីគ្រាប់ខាងក្រោមរត់ត្រង់ជាបន្ទាត់ និងមួយគ្រាប់ទៀតស្ថិតនៅពីក្រោមហើយនៅខាងស្តាំគឺមានអំពូលភ្លើង LED មួយខ្សែ ចំនែកឯកាមេរ៉ារបស់ម៉ូដែល X50 Pro+ វិញបីគ្រាប់រៀបជារាងអក្សរ L និងមួយគ្រាប់ទៀតស្ថិតនៅខាងក្រោមដែលជាលេន Periscope។ ស្មាតហ្វូនជំនាន់ថ្មី vivo X50 Series ទាំងបីនាក់បងប្អូននេះប្រើប្រាស់រន្ធដោតសាកថ្មប្រភេទ USB-C ប៉ុន្តែមិនមានរន្ធដោតកាស 3.5mm និងមិនមានកន្លែងដាក់បន្ថែមទំហំផ្ទុកពីក្រៅទេ។ vivo X50  កើតមកមានបីគឺ Black, Blue, Pink រីឯម៉ូដែល X50 Pro មានពីរពណ៌គឺ Dark Blue និង Light Blue ខណៈម៉ូដែល X50 Pro+ មានពីរពណ៌ដូចគ្នាដែលប៉ុន្តែជាពណ៌ Blue និង Brow។

បន្ទះអេក្រង់លាតស្រឡះរំលេចដោយប្រជ្រុយមួយគ្រាប់

ងាកមកផ្ទៃបង្ហាញខាងមុខវិញបងប្អូន X50 ទាំងបីម៉ូដែលនេះគឺពាក់ដោយបន្ទះបង្ហាញ AMOLED ទំហំ 6.56 អ៊ីងដែលទ្រទ្រង់កម្រិតបង្ហាញត្រឹម Full-HD+ ក្នុងទំហំ 1080x2376 px និងទ្រទ្រង់នៅបច្ចេកវិទ្យាបង្ហាញ HDR10+, មានកម្រិតពន្លឺឡើងដល់ 1,300nits និងភ្ជាប់នូវបច្ចេកវិទ្យាចាក់ពណ៌ DCI-P3 ដូចគ្នា។  ប៉ុន្តែសម្រាប់ផ្ទៃអេក្រង់របស់ម៉ូដែល X50 មិនកោងធ្លាក់គែមសងខាងដូចអេក្រង់របស់ម៉ូដែល X50 Pro និង X50 Pro+ នោះទេ។ ហើយសម្រាប់ល្បឿន refresh rate អេក្រង់របស់ X50 និង X50 Pro គឺមានកម្រិត 90Hz ជាមួយសំពាធសំគាល់ 180Hz ខណៈដែលអេក្រង់របស់ម៉ូដែល X50 Pro+ មានកម្រិត Refresh rate 120Hz ជាមួយសំពាធសំគាល់ 240Hz។ ជាមួយគ្នានេះដែលអេក្រង់របស់ពួកវាក៏មានភ្ជាប់នូវបច្ចេកវិទ្យាការពារភ្នែកផងដែរដូចជា Eagle Eyes Mode និង LTM Sunlight Screen ជាដើម។

កំលាំងម៉ាស៊ីន និងទំហំថ្ម

ទៅលើកំលាំងម៉ាស៊ីនវិញគឺម៉ូដែល X50 និង X50 Pro បានដំឡើងមកជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 765G-7nm មានរ៉េមទំហំ 8GB ប្រភេទ LPDRR4X អង្គក្រាហ្វិច Adreno 620 និងមានអង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនទំហំ 128GB ទៅ 256GB ជាប្រភេទ UFS2.1។ ចំណែកកំលាំងម៉ាស៊ីនរបស់ម៉ូដែល X50 Pro+ វិញត្រូវបានដំឡើងមកជាមួយកំពូលឈីប Qualcomm Snapdragon 865-7nm+ ភ្ជាប់ដោយម៉ូឌឹមសេវា X55 សម្រាប់ប្រព័ន្ធ 5G, មានរ៉េមទំហំ 8GB ដល់ 12GB ប្រភេទ LPDDR5 ជាមួយអង្គផ្ទុកទិន្នន័យស្រាប់ចាប់ពី 128GB ដល់ 512GB ប្រភេទ USF3.1។ ស្មាតហ្វូនបងប្អូនរួមជំនាន់ទាំងបីម៉ូដែលនេះប្រតិបត្តិការដោយ Android 10 និងស្រោបដោយផ្ទៃមុខកម្មវិធី Funtouch10.5។ ពួកវាមានភ្ជាប់មកជាមួយបច្ចេកវិទ្យា NFC, Bluetooth 5.1, Wi-Fi6 និងបច្ចេកវិទ្យាសុវត្ថិភាពដោយការស្កែនក្រយ៉ៅម្រាមដៃលើអេក្រង់ផ្ទាល់។ សម្រាប់ថ្មរបស់ពួកវិញគឺម៉ូដែល X50 មានថ្មទំហំ 4200mAh និងម៉ូដែល X50 Pro មានថ្មទំហំ 4315mAh ហើយទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿនកំលាំង 33W ដូចគ្នា រីឯម៉ូដែល X50 Pro+ មានថ្មទំហំ 4350mAh ជាមួយបច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿនកំលាំង 44W។

ប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូ

ចំពោះប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូដែល vivo បានដំឡើងមកនៅលើស្មាតហ្វូនជំនាន់ថ្មីគ្រួសារ X50 នេះគឺពួកវាមានកាមេរ៉ាមុខមួយគ្រាប់ជាលេនទំលុះអេក្រង់សម្រាប់ធ្វើការសែលហ្វីដែលមានទំហំធំដល់ទៅ 32MP ខ្នាត 26mm ជាមួយកម្រិត Aperture f/2.5  ដូចគ្នា។ ដោយឡែកសម្រាប់ប្រព័ន្ធកាមេរ៉ាក្រោយរបស់ពួកវាវិញគឺមាន 4 គ្រាប់ដូចគ្នាប៉ុន្តែទំហំ និងសមត្ថភាពប្រើការខុសគ្នាបន្តិច។

-ប្រព័ន្ធកាមេរ៉ាក្រោយរបស់ម៉ូដែល X50

ប្រព័ន្ធកាមេរ៉ាខាងក្រោយរបស់ X50 មាន 4 គ្រាប់ដាំជាជួរបញ្ឈរដេញចុះក្រោមដោយមានលេនគោលទំហំ 48MP មាន Aperture F/1.6 ប្រើប្រាស់សែនស័រ SONY IMX598 ភ្ជាប់នូវមុខងារ OIS+ លែនទូលាយ Ultra Wide ទំហំ 8.0MP មាន Aperture F/2.2 អាចផលិតរូបភាពប្លង់ទូលាយបានកម្រិតមុំ 120 ដឺក្រេ+ លែន Telephoto ឬ Portrait ទំហំ 13MP មានលទ្ធភាពពង្រីកប្លង់ថតបាន 2x បែប Optical Zoom និងគ្រាប់ចុងក្រោយមានទំហំ 5.0MP ជា Macro Camera ប្រើសម្រាប់ថតវត្ថុនៅជិតបំផុត។

-ប្រព័ន្ធកាមេរ៉ាក្រោយរបស់ X50 Pro

ប្រព័ន្ធកាមេរ៉ាក្រោយរបស់ម៉ូដែលនេះគឺមាន 4 គ្រាប់ដោយ បីគ្រាប់ដាំជារាងអក្សរ A និងមួយគ្រាប់ស្ថិតនៅដាច់ខាងក្រោម។ ដោយលែនទាំង 4 គ្រាប់នេះមានលែនផលិតរូបភាពគោលទំហំ 48MP មាន Aperture F/1.6 ប្រើប្រាស់សែនស័រ SONY IMX598  ភ្ជាប់នូវមុខងារ Gimbal OIS + លែនទូលាយ Ultra wide ទំហំ 8.0MP អាចផលិតរូបភាពប្លង់ទូលាយបានកម្រិតមុំ 120 ដឺក្រេ + លែន Periscope ទំហំ 8.0MP ខ្នាត 135mm មាន Aperture F/3.4 មានលទ្ធភាពពង្រីកប្លង់ថតបាន 5x បែប Optical Zoom  និង Digital Zoom បាន 60 តង់មានភ្ជាប់មុខងារ OIS និងលែន Portrait សម្រាប់ផលិតប្លង់ព្រាលផ្ទៃខាងក្រោយវត្ថុទំហំ 13MP ខ្នាត 50mm មាន Aperture F/2.5 ។

-ប្រព័ន្ធកាមេរ៉ាក្រោយរបស់ X50 Pro+

សម្រាប់ប្រព័ន្ធកាមេរ៉ារបស់ X50 Pro+ វិញគឺមាន 4 គ្រាប់ដូចគ្នាដោយ 3 គ្រាប់ដាំជារាងអក្សរ L និងមួយគ្រាប់ជាលេន Periscope ស្ថិតនៅដាច់ខាងក្រោមគេ។ កាមេរ៉ារបស់វាប្រើប្រាស់សែនស័រទំហំ 50MP មាន Aperture F/1.9 ប្រើប្រាស់សែនស័រផលិតរូបភាព ISOCELL GN1 របស់ Samsung ខ្នាត 1/1.31" ភ្ជាប់នូវមុខងារ Dual Pixel  PDAF និង Gimbal OIS។ ចំនែកលែន Periscope វិញមានទំហំ 8.0MP ខ្នាត 135mm មាន Aperture F/3.4 មានលទ្ធភាពពង្រីកប្លង់ថតបាន 5x បែប Optical Zoom  និង Digital Zoom បាន 60 តង់មានភ្ជាប់មុខងារ OIS + លែន Portrait សម្រាប់ផលិតប្លង់ព្រាលផ្ទៃខាងក្រោយវត្ថុទំហំ 13MP ខ្នាត 50mm មាន Aperture F/2.5 និងមួយគ្រាប់ទៀតជាលែនទូលាយ Ultra wide ទំហំ 8.0MP មាន Aperture F/2.2 អាចផលិតរូបភាពប្លង់ទូលាយបានកម្រិតមុំ 120 ដឺក្រេ ។ សម្រាប់សមត្ថភាពផលិតសាច់វីដេអូវិញកាមេរ៉ារបស់ពូកវាអាចធ្វើបានដល់កម្រិត 4K ក្នុងល្បឿន 30fps មិនដល់ 8K នោះទេ។

កាលបរិច្ឆេទចេញលក់ និងតម្លៃ

-ម៉ូដែល vivo X50 

មានតម្លៃខ្ទង់ $490 សម្រាប់ម៉ូដែលពាក់រ៉េមទំហំ 8GB ជាមួយអង្គផ្ទុកទិន្នន័យ 128GB និងខ្ទង់ $550 សម្រាប់ម៉ូដែលពាក់រ៉េមទំហំ 8GB ជាមួយអង្គផ្ទុកទិន្នន័យ 256GB។ ហើយម៉ូដែលនេះនឹងត្រូវចេញដាក់លក់ចាប់ពីថ្ងៃទី 06 ខែមិថុនានេះទៅ។

-ម៉ូដែល vivo X50 Pro

មានតម្លៃខ្ទង់ $600 សម្រាប់ម៉ូដែលពាក់រ៉េមទំហំ 8GB ជាមួយអង្គផ្ទុកទិន្នន័យ 128GB និងខ្ទង់ $660 សម្រាប់ម៉ូដែលពាក់រ៉េមទំហំ 8GB ជាមួយអង្គផ្ទុកទិន្នន័យ 256GB។ ហើយម៉ូដែលនេះនឹងត្រូវចេញដាក់លក់ចាប់ពីថ្ងៃទី 12 ខែមិថុនានេះទៅ។

-ម៉ូដែល vivo X50 Pro+ 

មានតម្លៃខ្ទង់ $840 សម្រាប់ម៉ូដែលពាក់រ៉េមទំហំ 12GB ជាមួយអង្គផ្ទុកទិន្នន័យ 256GB, ខ្ទង់ $700 សម្រាប់ម៉ូដែលពាក់រ៉េមទំហំ 8GB ជាមួយអង្គផ្ទុកទិន្នន័យ 128GB និង, ខ្ទង់ $770 សម្រាប់ម៉ូដែលពាក់រ៉េមទំហំ 8GB ជាមួយអង្គផ្ទុកទិន្នន័យ 256GB។ ហើយម៉ូដែលនេះនឹងត្រូវចេញដាក់លក់នៅដើមខែកក្តដា៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន