no-alternative title

ក្រុមហ៊ុន Xiaomi ទើបតែរកបានប្រធានផ្នែកទីផ្សារថ្មីរបស់ខ្លួន ដែលលោកគឺជាអ្នកដែលមានបទពិសោធន៍ និងជោគជ័យបំផុតនៅក្នុងឧស្សាហកម្មស្មាតហ្វូន

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែតែងតាំងលោក Yang Zhe ធ្វើជាប្រធានផ្នែកទីផ្សារ (CMO) សម្រាប់ប្រទេសចិន។ ក្រុមហ៊ុននេះ បានប្រកាសជាផ្លូវការនៅលើគណនី Weibo របស់ខ្លួន។ លោក Mr Yang គឺជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងឧស្សាហកម្មស្មាតហ្វូន។ ការងារចុងក្រោយរបស់គាត់គឺនៅក្នុងក្រុមហ៊ុន Meizu ដែលគាត់ទទួលខុសត្រូវផ្នែកទីផ្សារ ហើយគាត់គឺជាអនុប្រធានរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Yang Zhe បានធ្វើការនៅក្នុងក្រុមហ៊ុនស្មាតហ្វូនជាច្រើនដូចជាក្រុមហ៊ុន Samsung និង Huawei ផងដែរ។ គាត់គឺជាអ្នកផ្តើមគំនិតក្នុងការធ្វើទីផ្សារទៅលើស្មាតហ្វូន Huawei Mate 7, P7 និង P8។ ក្រោយមក គាត់ក៏ទៅធ្វើការនៅក្រុមហ៊ុន TCL បានរយៈពេល 1 ឆ្នាំកន្លះ ហើយក៏ចាកចេញពីក្រុមហ៊ុននេះទៅធ្វើការនៅក្រុមហ៊ុន Meizu នៅក្នុងខែឧសភា ឆ្នាំ 2017។ ប៉ុន្តែយើងនៅមិនទាន់ច្បាស់នោះទេថា លោក Yang បានលាឈប់ពីក្រុមហ៊ុនចាស់របស់ខ្លួនរួចហើយឬនៅ។ វាមិនទាន់មានព័ត៌មានអំពីរូបគាត់នោះទេរហូតមកទល់ពេលនេះ។

ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Yang Zhe បានចូលរួមជាមួយនឹងក្រុមហ៊ុន Xiaomi រួចរាល់ហើយមុនពេលដែលវាមានការប្រកាសបង្ហាញជាផ្លូវការនៅលើ Weibo។ គាត់ក៏ត្រូវធ្វើទីផ្សារនៅលើស្មាតហ្វូនថ្នាក់កណ្តាល និងថ្នាក់ខ្ពស់របស់ក្រុមហ៊ុន Xiaomi ផងដែរ។ លោក Yang មិនមែនជាមនុស្សតែម្នាក់គត់ដែលចូលរួមជាមួយនឹងក្រុមហ៊ុន Xiaomi នោះទេ។ កាលពីដើមឆ្នាំនេះ លោក Chang Cheng អនុប្រធាន និងប្រធានផ្នែកទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Lenovo Group ក៏ក្លាយជាអនុប្រធានរបស់ក្រុមហ៊ុន Xiaomi ផងដែរ។ កាលពីឆ្នាំមុននេះ លោក Lu Weibing អនុប្រធានរបស់ក្រុមហ៊ុន Gionee ក៏ក្លាយជាអ្នកគ្រប់គ្រងទូទៅរបស់ម៉ាកយីហោ Redmi និងអនុប្រធានរបស់ក្រុមហ៊ុន Xiaomi ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន