no-alternative title

ត្រឹមតែ 5 នាទីប៉ុណ្ណោះ ការលក់ស្មាតហ្វូន Redmi 10X គឺអាចរកប្រាក់បានច្រើនជាង 100 លានយ័ន់

កាលពីម្សិលមិញនេះ ស្មាតហ្វូន Redmi 10X 5G និង 4G ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាលើកដំបូង នៅក្នុងប្រទេសចិន ហើយយោងតាមការបង្ហោះនៅលើ Weibo បានបញ្ជាក់ថា ស្មាតហ្វូននេះ អាចលក់បានចំនួន 100 លានយ័ន នៅក្នុងរយៈពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ។ នេះពិតជាតួរលេខដែលទាក់ទាញមែនទែនសម្រាប់ការលក់ផលិតផលថ្មីនៅក្នុងរយៈពេលតែប៉ន្មាននាទី។ 

ក្រុមហ៊ុន Redmi បានបង្ហាញនូវស្មាតហ្វូន  Redmi 10X series ដែលក្នុងនោះមានម៉ូឌែល Redmi 10X 4G, Redmi 10X 5G និង Redmi 10X Pro 5G ។ យ៉ាងណាមិញ គឺមានតែ 2 ម៉ូឌែលប៉ុណ្ណោះរបស់ស្មាតហ្វូននេះ ដែលបានដាក់លក់នៅលើអនឡាញ។ សម្រាប់ម៉ូឌែល Proគ្រោងនឹងដាកលក់នៅថ្ងៃទី 6 ខែមិថុនាខាងមុខនេះ។ Redmi 10X / 10X Pro 5G បានក្លាយជាស្មាតហ្វូនដែលមានតម្លៃសមរម្យបំផុត។ ស្មាតហ្វូននេះគឺជាម៉ូឌែលស៊េរីថ្មីដែលបំពាក់នូវលក្ខណៈសម្បត្តិជាច្រើនដែលអ្នកប្រើប្រាស់ត្រូវការខ្លាំងនៅក្នុងឆ្នាំ 2020 នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ស្មាតហ្វូនទាំងពីរនេះគឺមានអេក្រង់ AMOLED បន្ទះឈីបចុងក្រោយបំផុត  MediaTek Dimensity 820 7nm chipset, dual SIM 5G connectivity បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ រន្ធដោតកាសស្តាប់ 3.5mm headphone jack, IR blaster, microSD card slotនិងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនថែមទៀត។ ស្មាតហ្វូន Redmi 10X 5G ដាក់លក់កាលពីម្សិលមិញនេះគឺមាន 4 ទំហំ។

•6GB + 64GB មានតម្លៃ 1,599 yuan ($225)

•6GB + 128GB មានតម្លៃ 1,799 yuan ($253)

•8GB + 128GB មានតម្លៃ 2,099 yuan ($295)

•8GB + 256GB មានតម្លៃ 2,399 yuan ($337)

ស្មាតហ្វូន Redmi 10X Pro 5G ដែលគ្រោងដាក់លក់នៅថ្ងៃទី 6 ខែមិថុនាខាងមុខនេះមានពីរទំហំ។

•8GB + 128GBមានតម្លៃ 2,399 Yuan ($337)

•8GB + 256GBមានតម្លៃ 2,599 Yuan ($365)

ស្មាតហ្វូន Redmi 10X 4G ក៏មានពីរទំហំសម្រាប់ធ្វើការជ្រើសរើសផងដែរ។

•4GB + 128GB មានតម្លៃ 999 Yuan ($140)

•6GB + 128GB មានតម្លៃ 1,199 Yuan ($169)

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន