no-alternative title

ព័ត៌មានថ្មី៖ ស្មាតហ្វូន vivo X50 Series នឹងមានដាក់លក់ជាផ្លូវការ ចាប់ផ្តើមពីថ្ងៃទី 6 ខែមិថុនានេះហើយ បន្ទាប់ពីការ Pre-Order

កាលពីនៅក្នុងឆ្នាំ 2019 កន្លងទៅ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានផ្តោតខ្លាំងទៅលើស្មាតហ្វូនរបស់ពួកគេដែលមានសមត្ថភាពខ្លាំងក្លានៅក្នុងការលេងហ្គេមនោះ។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនទាំងនេះ គឺមានការផ្តោតខ្លាំងទៅលើសមត្ថភាពនៃកាមេរ៉ារបស់ស្មាតហ្វូនវិញម្តង។ នៅពេលនេះ ក្រុមហ៊ុនទាំងអស់ ក៏បានច្បិចយកបច្ចេកវិទ្យាថ្មីៗជាច្រើនដែលប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិត មកប្រើជាមួយស្មាតហ្វូនថ្នាក់កណ្តាលផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន vivo X50 Series គឺនឹងក្លាយជាស្មាតហ្វូន ដែលមានសមត្ថភាពកាមេរ៉ាខ្លាំងក្នុងការប្រើប្រាស់។ នៅថ្ងៃនេះ ស្មាតហ្វូន X50 series បានដាក់អោយធ្វើការ Pre-order ហើយ។ សម្រាប់ទំហំ  8GB+128GB របស់ស្មាតហ្វូន vivo X50 គឺមានតម្លៃ 3498 yuan ($492) ហើយទំហំ  8GB+256GB version គឺមានតម្លៃ 3898 yuan ($548) ។ ម៉ូឌែលទំហំ8GB+128GBរបស់ស្មាតហ្វូន vivo X50 Pro នេះគឺមានតម្លៃ  4298 yuan ($604) ខណៈពេលដែលទំហំ 8GB+256GB version គឺមានតម្លៃ  4698 yuan ($661) ។

ស្មាតហ្វូន X50 នេះគឺមានកាមេរ៉ាទំហំ 48-megapixel main camera + 13-megapixel portrait + 8-megapixel wide-angle + 5MP macro lenses ។ កាមេរ៉ាគោលរបស់វាគឺជា  IMX598 ហើយស្មាតហ្វូន X50 Pro គឺមានកាមេរ៉ា 48-megapixel main camera + 13MP portrait +8MP periscope telephoto lens + 8MP wide-angle macro lenses ។ កាមេរ៉ាគោលនេះគឺជា IMX598 ប៉ុន្តែស្មាតហ្វូន X50 Pro គឺមាន  telephoto និង wide-angle macro lenses ខ្លាំងជាង។

នៅពេលដែលស្មាតហ្វូនទាំងនេះប្រកាសបង្ហាញខ្លួននោះ យើងបានរាយការណ៍ថា ស្មាតហ្វូននេះគឺផ្តោតខ្លាំងក្លាទៅលើសមត្ថភាពនៃការថតវីដេអូ។ វាមានបច្ចេកវិទ្យា image stabilization micro-cloud platform technology និង 100% overall module stabilization សម្រាប់រក្សានូវលំនឹងថែមទៀត។ 

ស្មាតហ្វូន vivo X50 series នេះក៏មានការទ្រទ្រង់ទៅលើ  portrait mode, 60x super zoom, super night scene, night backlight portrait, starry sky mode, super wide-angle mode, super macro mode និងមុខងារជាច្រើនទៀត។  នៅក្នុងពេលបច្ចុប្បន្ននេះ ស្មាតហ្វូន vivo X50 series បានបើកនូវការដាក់លក់មុននៅលើអនឡាញ និងហាងមួយចំនួនផងដែរ។ នៅថ្ងៃទី 6 ខែមិថុនានេះ ស្មាតហ្វូននេះអាចរកទិញបានជាផ្លូវការ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន