no-alternative title

ស្មាតហ្វូន Huawei ថ្មីមួយ បានបង្ហាញខ្លួននៅក្នុងប្រទេសជប៉ុន ដោយមានភ្ជាប់នូវសេវាកម្ម Google Mobile Services

ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាតហ្វូនលំដាប់ថវិការបស់ខ្លួនមួយ នៅទីផ្សារប្រទេសជប៉ុន ដែលស្មាតហ្វូននេះ មានឈ្មោះហៅថា Nova Lite 3 Plus និងមានភ្ជាប់ជាមួយនឹងសេវាកម្ម GMS (Google Mobile Services) ថែមទៀតផង។ ស្មាតហ្វូននេះ គឺជាម៉ូឌែល Rebrand របស់ស្មាតហ្វូន P Smart 2020 ដែលបានបង្ហាញខ្លួននៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបកាលពីដើមខែកន្លងទៅនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Huawei Nova Lite 3 Plus នេះគឺប្រើប្រាស់នូវបន្ទះឈីប Kirin 710 SoC ជាមួយនឹងរ៉េមទំហំ 4GB RAM និង 128GB ROM ។ ម៉េមូរីក្នុងម៉ាស៊ីនរបស់ស្មាតហ្វូននេះអាចបន្ថែមបានចំនួន 512GB តាមរយៈកាត microSD។ ស្មាតហ្វូននេះគឺមានអេក្រង់ទំហំ 6.21-inch FHD+ (1080x2340 pixels) LCD ជាមួយនឹងអេក្រង់ dewdrop notch សម្រាប់កាមេរ៉ាខាងមុខទំហំ 8MP selfie ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាភ្លោះដែលមានទំហំ 13MP និង 2MP depth sensor។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។

សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺមានដូចជា 4G, VoLTE, WiFi 5, Bluetooth 4.2, GPS (A-GPS, GLONASS, BeiDou), NFC, 3.5mm headphone jack, MicroUSB port, ambient light sensor, compass, proximity sensorនិង accelerometer ។ ស្មាតហ្វូននេះ គឺមានថាមពលថ្មទំហំ 3,400 mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 10W charging ផងដែរ។ ស្មាតហ្វូន Huawei Nova Lite 3 Plus នេះ គឺមាន EMUI 9.1 ដែលផ្អែកនៅលើ Android Pie នៅក្នុងឆ្នាំ ២០២០ នេះ។ នេះគឺជាហេតុផលដែលវានៅអាចដំណើរការនូវ GMS បាន។  ស្មាតហ្វូននេះ គឺមានតម្លៃ 24,800 Yen ($231) ហើយវា មានពីរពណ៌គឺ Aurora Blue និង Midnight Black ។ ទាក់ទងទៅនឹងព័ត៌មាននេះ គឺនៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូននេះ នឹងដាក់លក់នៅក្រៅទីផ្សាររបស់ជប៉ុនជាមួយនឹងឈ្មោះដូចគ្នាឬយ៉ាងណានោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន