no-alternative title

ស្មាតហ្វូន LG Velvet ត្រូវបានគេជឿជាក់ថា នឹងមានលក់នៅក្នុង‌ទ្វីបអ៊ឺរ៉ុបនៅក្នុងពេលឆាប់ៗនេះហើយបន្ទាប់ពីបង្ហាញខ្លួនលើវ៉ិបសាយ LG នៅអ៊ីតាលី

ស្មាតហ្វូន LG Velvet នឹងបង្ហាញខ្លួននៅក្នុងទ្វីបអ៊ឺរ៉ុបនៅក្នុងពេលឆាប់ៗនេះ។ ថ្មីៗនេះស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការបង្ហាញខ្លួន នៅលើវេបសាយផ្លូវការរបស់អ៊ីតាលីរបស់ក្រុមហ៊ុន LG ហើយគេរំពឹងថា វានឹងប្រកាសបង្ហាញខ្លួននៅក្នុងខែមិថុនា ឆ្នាំ 2020 នេះហើយ។ ស្មាតហ្វូននេះ គឺជាម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

LG Velvet គឺជាស្មាតហ្វូនថ្នាក់កណ្តាលដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G របស់ក្រុមហ៊ុន Qualcomm ដែលបានបង្ហាញខ្លួនកាលពីប៉ុន្មានសប្តាហ៍មុននេះ ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់បង្ហាញអំពីព័ត៌មានលម្អិតនៃការដាក់លក់ស្មាតហ្វូននេះ នៅក្រៅទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូងនោះទេ។ ប៉ុន្តែពេលនេះ នៅលើបញ្ជីផ្លូវការនេះ គឺមានការទម្លាយថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងខែមិថុនា ឆ្នាំ 2020 នេះ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ ត្រូវបានគេដឹងថា នឹងមានច្រើនពណ៌សម្រាប់ទីផ្សារអ៊ឺរ៉ុបនោះគឺ Sunset, Aurora White, Aurora Gray និង Aurora Green ។ 

នៅក្នុងខណៈពេលនេះ បញ្ជីស្រដៀងគ្នាមួយនៅក្នុងប្រទេសអេស្ប៉ាញ និងបារាំង មិនបានទម្លាយនូវអ្វីដែលច្រើននោះទេ។ របាយការណ៍ជាច្រើនចេញពីប្រទេសកូរ៉េខាងត្បូង បានអះអាងថា ស្មាតហ្វូន LG Velvet មាចនឹងបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកនៅក្នុងពេលឆាប់ៗនេះ។ សម្រាប់លក្ខណៈសម្បត្តិជាក់លាក់ និងកាលបរិច្ឆេទនៃការដាក់លក់នៅមិនទាន់ដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន