no-alternative title

យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Counterpoint បញ្ជាក់ថា ស្មាតហ្វូនថ្នាក់ប្រណិតតម្លៃសមរម្យ នឹងបន្តកើនឡើង

ទីផ្សារស្មាតហ្វូន គឺមានការវិវត្តន៍យ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ការកើនឡើងនៃស្មាតហ្វូនថ្នាក់ប្រណិតជាមួយនឹងការប្រកាសបង្ហាញនូវស្មាតហ្វូន iPhone X បានផ្លាស់ប្តូរនូវទិដ្ឋភាពរបស់ពិភពលោកទាំងមូល។ មនុស្សមួយចំនួនចាប់ផ្តើមហៅស្មាតហ្វូននេះថា ជាស្មាតហ្វូនថ្នាក់ប្រណិតដែលមានតម្លៃសមរម្យ។ នៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ក្រុមហ៊ុន  Counterpoint Research សម្រាប់ទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូងនោះ គឺមានការបង្ហាញអំពីនិន្នាការនេះយ៉ាងច្បាស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរយៈពេលជាច្រើនឆ្នាំនេះស្មាតហ្វូន Galaxy S Series និងស្មាតហ្វូន Galaxy Note Series របស់ក្រុមហ៊ុន Samsung បានក្លាយជាស្មាតហ្វូណដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែពេលនេះ វាក៏មានការផ្លាស់ប្តូរផងដែរ ហើយវាក៏មានផលប៉ះពាល់នៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ បើតាមការលក់ស្មាតហ្វូនដែលក្រុមហ៊ុន Counterpoint Research សម្រាប់ប្រទេសកូរ៉េខាងត្បូងនេះ។ ស្មាតហ្វូនដែលលក់ដាច់ខ្លាំងបំផុតនេះ នៅក្នុងរយៈពេលនេះ គឺជាស្មាតហ្វូន  Galaxy A90 5G ដែលមានតម្លៃ $453 បើធៀបជាមួយនឹងស្មាតហ្វូន Galaxy Note 9 ដែលមានតម្លៃ $806 នៅក្នុងត្រីមាសទី 1 ឆ្នាំ 2019 នេះ។ 

ស្មាតហ្វូនដែលលក់ដាច់ខ្លាំងបំផុតទី 2 របស់ក្រុមហ៊ុន Samsung នេះ គឺជាស្មាតហ្វូន Galaxy Note 10 5G ដែលមានតម្លៃ $941 ហើយស្មាតហ្វូនចំណាត់ថ្នាក់ទី 5 នោះគឺជាស្មាតហ្វូន  Galaxy Note 10 Plus 5G។ សម្រាប់និន្នាការនេះ គឺមានការកត់សម្គាល់ខ្លាំងចាប់ពីឆ្នាំ 2018 នៅពេលដែលស្មាតហ្វូនត្រកូល Galaxy S និង Note Series បោះបង់នូវស្មាតហ្វូនលំដាប់ថវិកា និងស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនរួចមកនោះ។ ទោះបីជាតម្លៃលក់ជាមធ្យមរបស់ស្មាតហ្វូនជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង មានការកើនឡើងក៏ដោយកាលពីឆ្នាំមុននេះ ទីផ្សារស្មាតហ្វូននេះ ក៏មានការធ្លាក់ចុះផងដែរ នៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ។

តម្លៃរបស់ស្មាតហ្វូនថ្នាក់ប្រណិតគឺមានការកើនឡើងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំមុននេះ។ ប៉ុន្តែមិនមែនគ្រប់ក្រុមហ៊ុនទាំងអស់សុទ្ធតែជាអ្នកឈ្នះនោះទេ។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន LG បោះបង់ចោលនូវស្មាតហ្វូនត្រកូល G និង V របស់ខ្លួនជាមួយនឹងម៉ូឌែលថ្មី Velvet series ដែលមានតម្លៃប្រហែលជា $730 ។ ក្រុមហ៊ុន Apple ក៏បានបង្ហាញនូវស្មាតហ្វូន iPhone SE 2020 គឺមានតម្លៃដល់ទៅ $450 ហើយនេះគឺជាស្មាតហ្វូនដែលមានតម្លៃថោកបំផុតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន