no-alternative title

ព័ត៌មានថ្មី៖ ក្រុមហ៊ុន OnePlus និងក្រុមហ៊ុន McLaren បានប្រកាសជាផ្លូវការថា ដៃគូរទាំងពីរផ្តាច់សម្ព័ន្ធភាពជាមួយគ្នាហើយ

ថ្មីៗនេះ មានការរំពឹងជាច្រើនដែលថា ភាពជាដៃគូររបស់ក្រុមហ៊ុន OnePlus ជាមួយនឹងក្រុមហ៊ុន McLaren ប្រហែលជាអាចស្ថិតនៅក្នុងដំណាក់កាលនៃចុងបញ្ចប់ហើយសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនថ្នាក់ប្រណិតនេះ ដែលមានការដកចេញពីបញ្ជីនៃភាពជាដៃគូ F1 2020 នៅក្នុងវេបសាយ McLaren។ តាមការបញ្ជាក់របស់ Android Authority ដែលទទួលបាននូវការបញ្ជាក់ជាផ្លូវការចេញពីក្រុមហ៊ុនរថយន្តស្ព័ររបស់អង់គ្លេសនេះថា ខ្លួនលែងជាដៃគូសហការជាមួយនឹងក្រុមហ៊ុន OnePlus ទៀតហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Android Authority ដកស្រង់សម្តីរបស់អ្នកនាំពាក្យរបស់ក្រុមហ៊ុន McLaren បានបង្ហើបនៅក្នុងអ៊ីម៉ែលថា ភាពជាដៃគូរបស់ក្រុមហ៊ុននេះបានឈានដល់ទីបញ្ជប់ហើយ។ នេះ គឺមានការបង្ហាញយ៉ាងច្បាស់ថា វាមិនទាន់មានអ្វីដែលលាយលក្ខណ៍ជាអក្សរនៅឡើយទេ។ ក្រុមហ៊ុន OnePlus បានបង្ហាញនូវភាពជាដៃគូជាមួយនឹងក្រុមហ៊ុន McLaren នៅក្នុងខែវិច្ឆិកា ឆ្នាំ 2018។ ផលិតផលដំបូងបំផុតដែលបង្ហាញវត្តមាននៅលើទីផ្សារនៅក្នុងកិច្ចសហការនេះ នោះ គឺរថយន្ត OnePus 6T McLaren Edition ។

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន OnePlus ក៏ប្រកាសបង្ហាញនូវស្មាតហ្វូន McLaren edition សម្រាប់ម៉ូឌែល OnePlus 7T Pro ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញនូវស្មាតហ្វូន OP7T Pro 5G McLaren Edition ដែលដាក់លក់ផ្តាច់មុខនៅលើ T-Mobile ។ ស្មាតហ្វូនម៉ូឌែលពិសេស McLaren special editions របស់ក្រុមហ៊ុន OnePlus ត្រូវគេស្គាល់ថាមានការឌីស្សាញដែលមានលក្ខណៈផ្តាច់មុខប្លែកមែនទែន។ ខណៈពេលដែលអ្នកគាំទ្រជាច្រើនរំពឹងស្មាតហ្វូន McLaren edition សម្រាប់ម៉ូឌែល OnePlus 8 series ខាងមុខនោះ វាប្រហែលជាមិនកើតឡើងនោះទេសម្រាប់ម៉ូឌែលទាំងពីរនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន