no-alternative title

រូបភាពរបស់ស្មាតហ្វូន Honor Play4 5G បានបង្ហាញខ្លួនជាផ្លូវការនៅមុនការប្រកាសនៅថ្ងៃទី 3 ខែមិថុនាខាងមុខនេះ

ក្រុមហ៊ុន Honor ទើបតែបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Honor Play4T និង Honor Play4T Pro នៅក្នុងខែមេសាកន្លងទៅ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ប្រកាសត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនមួយទៀតនោះគឺ Honor Play4 5G និង Honor Play4 Pro 5G នៅថ្ងៃទី 3 ខែមិថុនាខាងមុខនេះ។ រូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន Play4 Pro បង្ហាញខ្លួននៅក្នុងការបែកធ្លាយជាច្រើន ហើយវាមានការជឿជាក់ថា សម្រាប់ស្មាតហ្វូនដែលមានលេខម៉ូឌែល TNNH-AN00 5G ដែលទើបតែបង្ហាញវត្តមាននៅលើ TENAA នោះគឺជាស្មាតហ្វូន Play4។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីម្សិលមិញនេះ ប្រធានផ្នែកគ្រប់គ្រងផលិតផល Honor Play series លោក Wei Xiaolong Raul បានបង្ហោះនៅលើWeibo ដើម្បីធ្វើការចែករំលែកនូវរូបភាពរបស់ស្មាតហ្វូន Play4 ផងដែរ។ រូបភាពខាងក្រោយរបស់ស្មាតហ្វូន Play4 នេះគឺស៊ីគ្នាទៅនឹងរូបភាពរបស់ស្មាតហ្វូន TNNH-AN00 5G ។ វាមានការបង្ហាញថា ស្មាតហ្វូន  TNNH-AN00 នេះនឹងជាស្មាតហ្វូន Honor Play4 5G ។ នៅក្នុងរូបភាពដែលមានការចែករំលែកដោយ Raul នោះ ស្មាតហ្វូន Honor Play4 5G នេះគឺមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ខ្មៅ ខៀវ និងស។ គាត់មិនចែករំលែកនូវលក្ខណៈសម្បត្តិលម្អិតរបស់ស្មាតហ្វូននេះនៅឡើយទេ។ 

កាមេរ៉ាគោលខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ 64-megapixel ស្ថិតនៅគែមផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះ។ វាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ស្មាតហ្វូន Honor Play4 5G នេះ គឺមានអេក្រង់ទំហំ 6.81-inch IPS LCD ដែលមានកម្រិតភាពច្បាស់ Full HD+ កម្រិត1080 x 2400 pixels ។ អេក្រង់របស់ស្មាតហ្វូននេះគឺមានរន្ធប្រហោង punch-hole ទំហំ 16-megapixel selfie ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមាន 4 គ្រាប់ដែលមានទំហំ  8-megapixel lens និង2-megapixel sensors ចំនួន 2 គ្រាប់ និងកាមេរ៉ាគោលទំហំ  64-megapixel ផងដែរ។ 

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប octa-core processor 2.0GHz នឹងមានរ៉េមទំហំ 4GB, 6GB និង 8GB ហើយនិងមានម៉េមូរីទំហំ 64GB, 128GB និង 256GB នៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,200mAh ជាមួយនឹងបច្ចេកវិទ្យា fast charging ផងដែរ។ ស្មាតហ្វូននេះដំណើរការនូវ  Android 10 OS និង Magic UI ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន