no-alternative title

ឥណ្ឌា បានបង្កើននូវកិច្ចខិតខំប្រឹងប្រែងជម្រុញអោយ Apple និងក្រុមហ៊ុនជាច្រើនទៀត ធ្វើការពង្រីកនូវផលិតកម្មក្នុងប្រទេសរបស់ខ្លួន

ប្រទេសឥណ្ឌានៅតែជាទីផ្សារស្មាតហ្វូនធំលំដាប់ទី 2 នៅលើពិភពលោក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះគឺថា ប្រទេសនេះអាចគ្រប់គ្រងការធ្លាក់ចុះនៃការលក់ស្មាតហ្វូនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះបានយ៉ាងល្អ។ ប្រទេសឥណ្ឌាកំពុងប្រឈមនឹងបញ្ហាប្រឈមធំមួយរបស់ខ្លួននៅឆ្នាំនេះដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ។ ឥឡូវនេះប្រទេសនេះកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនដើម្បីពង្រីកផលិតកម្មក្នុងស្រុក។ 

កាលពីថ្ងៃទី 29 ខែឧសភានេះ មានការលុបចោលនូវកម្មវិធី Production Linked Incentive Scheme (PLI) របស់ប្រទេសនេះ ដែលជាកម្មវិធីជួបជុំគ្នា ដើម្បីពិភាក្សាការផ្លាស់ប្តូរនូវរឿងសំខាន់ៗមួយចំនួននៅក្នុងទីផ្សារ។ កិច្ចខិតខំប្រឹងប្រែងនេះ គឺមានគោលបំណងយ៉ាងច្បាស់ក្នុងការនាំវិនិយោគទុនអាមេរិកបន្ថែមទៀត ជាពិសេសធ្វើឱ្យប្រទេសឥណ្ឌាកាន់ តែមានភាពទាក់ទាញក្នុងនាមជាដៃគូនៅក្នុងអ្វីដែលហៅថា“យុទ្ធសាស្ត្រចិនបូកមួយ” ។ ក្រុមហ៊ុនជាច្រើនកំពុងព្យាយាមចាកចេញពីប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចាប់តាំងពីប្រទេសនេះកំពុងធ្វើឱ្យកម្លាំងពលកម្មរបស់ខ្លួនមានតម្លៃថ្លៃជាងមុន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនកំពុងផ្លាស់ប្តូរផ្នែកនៃផលិតកម្មទៅកាន់ប្រទេសអាស៊ី ដែលមានការប្រកួតប្រជែងកាន់តែច្រើនដូចជាប្រទេស កម្ពុជា វៀតណាម និងថៃ។ នោះ គឺជាផ្នែក "បូកមួយ" នៅក្នុងការរៀបចំរោងចក្រផ្នែកផលិតកម្មរបស់ចិនដែលមានជាយូរមកហើយ។ សង្គ្រាមពាណិជ្ជកម្មប្រាកដជាមូលហេតុមួយដែលនាំឱ្យមានការផ្លាស់ប្តូរទីផ្សារនាពេលថ្មីៗនេះ។ គណៈកម្មាធិការផ្តល់សិទ្ធិអំណាចបានបោះឆ្នោតសម្រាប់ការដកចេញនូវវិធានមួយដែលវាយតម្លៃរោងចក្រនិងគ្រឿងម៉ាស៊ីន ដែលបាននាំចូលមកក្នុងប្រទេសដោយកំណត់ត្រឹមតែ 40 ភាគរយនៃតម្លៃរបស់វា។ 

 

សម្រាប់កម្មវិធីការលើកទឹកចិត្ត (PLI) ផ្សេងទៀតរបស់រដ្ឋាភិបាល ក៏ត្រូវបានផ្លាស់ប្តូរផងដែរ។ ម៉្យាងវិញទៀតគណៈកម្មាធិការក៏បានធ្វើការកែតម្រូវខ្លះៗ លើគោលការណ៍មួយចំនួនរបស់ PLI ផងដែរ ដោយបន្ថយចំនួនព័ត៌មានអាជីវកម្មច្រើន ពេកដែលអ្នកទទួលផលត្រូវផ្ញើទៅរដ្ឋាភិបាល។ វាក៏បានផ្លាស់ប្តូរវិធានមួយចំនួនរបស់អ្នកវិនិយោគិនផងដែរ។ បច្ចុប្បន្ននេះ PLI គឺបានលើកទឹកចិត្តប្រហែល 4% ទៅ 6% ទៅលើការលក់កើនឡើងនៃការផលិតទំនិញនៅក្នុងប្រទេសឥណ្ឌា។ វារួមមានគោលដៅសម្រាប់ក្រុមហ៊ុនដែលមានសិទ្ធិគ្រប់គ្រាន់សម្រាប់រយៈពេលប្រាំឆ្នាំ។ 

 

ប្រសិនបើក្រុមហ៊ុនចង់ទទួលបានអត្ថប្រយោជន៍ពីការលើកទឹកចិត្តនោះ ក្រុមហ៊ុនទាំងនោះ ចាំបាច់ត្រូវផលិតស្មាតហ្វូនលំដាប់ប្រណិត (High-End)។ នៅក្នុងឆ្នាំដំបូងនេះ វាចាំបាច់ត្រូវមានទឹកប្រាក់លើសពី INR 4,000 crore។ សម្រាប់លើកទី 2 គឺ  INR 8,000 crore, 15,000 crore, 20,000 crore និង  25,000 crore សំរាប់រយៈពេល 4 ឆ្នាំខាងមុខទៀត។ ប្រសិនបើអ្នកមិនដឹងទេនោះ 1 Crore ស្មើនឹង ININ 10,000,000 ដែលមានតំលៃប្រហែល 132,409 ដុល្លារអាមេរិក។

ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដំបូងគេដែលទទួលបានអត្ថប្រយោជន៍ពីលក្ខខណ្ឌ PLI ថ្មីអាចជាក្រុមហ៊ុន Apple ។ កាតាលីករសំខាន់មួយនៃវិធានថ្មីនេះគឺកំពុងចរចាជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Apple ។ បច្ចុប្បន្ននេះ  មានក្រុមហ៊ុនផលិតដែលជាប់កិច្ចសន្យារបស់ខ្លួន គឺក្រុមហ៊ុន Wistron និង Foxconn ដែលផ្លាស់ប្តូរផលិតកម្ម iPhone ទៅកាន់ប្រទេសឥណ្ឌាផងដែរ។ ស្ថានភាពដូចគ្នាក៏ប្រហែលជាអនុវត្តចំពោះក្រុមហ៊ុន Pegatron ដែលជាដៃគូទី 3 របស់ Apple។ ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នេះប្រហែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងយុទ្ធសាស្ត្រថ្មីរបស់ប្រទេសឥណ្ឌានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន