no-alternative title

បែកធ្លាយ vivo X50 Pro+ នឹងប្រើប្រាស់បន្ទះឈីប Snapdragon 865, កាមេរ៉ាទំហំ 50MP Samsung GN1 sensor និងមានតម្លៃទាបជាង $700

តើមានអ្វីដែលអស្ចារ្យទៀតជាជាងការបែកធ្លាយនូវស្មាតហ្វូនដ៏អស្ចារ្យមួយនោះ? ដូចដែលអ្នកបានដឹងហើយ ក្រុមហ៊ុន vivo កំពុងតែធ្វើការនៅលើស្មាតហ្វូនថ្មីមួយរបស់ខ្លួនដែលមានឈ្មោះហៅថា X50 Series ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃចន្ទនេះ យើងរំពឹងថា ស្មាតហ្វូន vivo X50 និង  vivo X50 Pro នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែសម្រាប់ស្មាតហ្វូនទី 3 របស់វាក៏មានការបែកធ្លាយផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរូបភាពផ្សព្វផ្សាយមួយរបស់ Weibo នេះក៏មានការអះអាងថា វានឹងមានម៉ូឌែលទី 3 ទៀតនោះគឺស្មាតហ្វូន vivo X50 versions ។ សម្រាប់ Version ថ្មីនេះនឹងមានតម្លៃថ្លៃបំផុតនៅក្នុងចំណោមម៉ូឌែលទាំង 3 នេះ ហើយស្មាតហ្វូននេះនឹងមានឈ្មោះហៅថា vivo X50 Pro Plus។ ពេលនេះ យើងមានព័ត៌មានអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo X50 Pro Plus នេះផងដែរ។

 

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo X50 Pro Plus

ស្មាតហ្វូន vivo X50 Pro Plus គឺនឹងមានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិកម្រិត Flagship ជាមួយនឹងលក្ខណៈពិសេសនៃកាមេរ៉ារបស់វា។ តាមការបញ្ជាក់នៅក្នុងរូបភាពផ្សព្វផ្សាយនេះ ស្មាតហ្វូន vivo X50 Pro Plus នេះនឹងមានអេក្រង់ទំហំ 6.56-inches ជាមួយនឹងកម្រិតភាពច្បាស់ 2376x1080p។ ភាពខុសគ្នានៃម៉ូឌែឡ  vivo X50 Pro Plus នេះគឺមានកម្រិតអេក្រង់ដល់ទៅ 120Hz refresh rate បើធៀបជាមួយនឹងម៉ូឌែល X50 និង X50 Pro គឺមានកម្រិតអេក្រង់ត្រឹមតែ 90Hz ប៉ុណ្ណោះ។ សម្រាប់អេក្រង់របស់ស្មាតហ្វូននេះគឺមានកម្រិតដល់ទៅ HDR10+ ដែលមានពណ៌កូល័រច្បាស់ក្នុងការប្រើប្រាស់ និងស្រស់ស្អាតមែនទែន។

 

ស្មាតហ្វូន vivo X50 Pro Plus នេះគឺមានកម្រិតកាមេរ៉ាកាន់តែប្រសើរជាងមុនជាមួយនឹងកម្រិតកាមេរ៉ា 50-megapixels primary Samsung GN1 sensor ជាមួយនឹង  8-megapixel telephoto ជាមួយនឹងបច្ចេកវិទ្យា 60X Zoom, 13-megapixel portrait និង8-megapixel wide-angle ផងដែ។ សម្រាប់ផ្នែកខាងមុខវិញ គឺមានកាមេរ៉ា Punch-Hole ដែលមានទំហំ 32-megapixel sensor សម្រាប់ការថតរូបភាព Selfies។ បើនិយាយអំពីកម្លាំងម៉ាស៊ីនវិញនោះ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 SoC បើធៀបជាមួយនឹងម៉ូឌែលពីរទៀតគឺមានបន្ទះឈីប Snapdragon 765G ។ បន្ទះឈីបនេះគឺមានម៉េមូរីទំហំ 8GB-256GB ។ វាមានថាមពលថ្មទំហំ 4315 mAH ជាមួយនឹងបច្ចេកវិទ្យា  44W fast charging និងទម្ងន់ 180 g ។

កាលបរិច្ឆេទនៃការបង្ហាញវត្តមាន និងតម្លៃរបស់ស្មាតហ្វូន vivo X50 Pro Plus

ព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូននេះគឺនៅថ្ងៃចន្ទនេះ ហើយវាមានតម្លៃប្រហែលជា $700 ។ ស្មាតហ្វូននេះមាន 3 ពណ៌គឺ  Liquid Oxygen, Black Mirror និងGravity ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន